Episode 36 : ពួកយើងទៅរស់នៅប្រទេសចិន

299 16 0
                                    

+ ផ្ទះស៊ូសាន

" បងប្រុសមកផ្ទះវិញហើយមែនទេ ខ្ញុំធ្វើអាហារហើយ ឆាប់មកញុាំមក" ស៊ូសាននិយាយចេញពីផ្ទះបាយ

" អីយ៉ា... ចេះចូលធ្វើម្ហូបទៀត ថ្ងៃនេះមានអ្វីពិសេសមែនទេ??" ខេវីនចូលមកមើលនៅផ្ទះបាយ

" បងខេវីន " ស៊ូសានបែរមកមើលខេវីន ខេវីនក៏នៅផ្ទះជាមួយស៊ូសាននិងស៊ូសុីដូចបងប្អូនចឹង

" អឹម.. ថ្ងៃនេះគ្មានការងារទេ ទើបចង់មកគេងនៅផ្ទះ ម្ហូបឈ្ងុយណាស់" ខេវីន

" បងទៅងូតទឹកសិនទៅ ចាំចុះមកវិញចាំញុាំជុំគ្នា ថ្ងៃនេះខ្ញុំមានរឿងល្អចង់ប្រាប់" ស៊ូសានបែរមកធ្វើម្ហូបបន្ត ដោយសប្បាយចិត្ត

" បាទ បងទៅលើហើយ" ខេវីនក៏ឡើងទៅលើ

+ តុបាយ

" ម្ហូបឯងធ្វើខ្លួនឯងហេស៎" ស៊ូសុីសួរ ព្រោះស៊ូសានមិនងាយធ្វើម្ហូបទេ ភាគច្រើនញាំអាហារពីខាងក្រៅហើយៗ

" បងគិតថាខ្ញុំមិនចេះធ្វើហេស៎ ថ្ងៃនេះធ្វើម្ហូបដោយខ្លួនឯង ព្រោះមានរឿងល្អចង់ប្រាប់" ស៊ូសានដួសបាយអោយបងប្រុសរបស់គេ

" រឿងស្អីទៅ ??" ស៊ូសុី

" ញុាំបាយសិនទៅ" ស៊ូសានប្រាប់ ពួកគេក៏ចាប់ផ្តើមញុាំ

" ឯងមានរឿងអ្វីនិយាយមក" ស៊ូសុីសួរពេលពួកគេញុាំបាយរួច

" គឺខ្ញុំនិងបងអេជេនិងចុះអេតាសុីវិលនៅអាទិត្យក្រោយ" ស៊ូសាននិយាយទាំងសប្បាយចិត្ត និងនិយាយខ្លាំងៗ

" អិស..." ខេវីនដែលកំពុងផឹកទឹក ពេលលឺស៊ូសានប្រកាសប្រាប់ដំណឹងល្អ ធ្វើអោយគេឈ្លក់ទឹកដែលកំពុងផឹក

" បងខេវីនមិនអីទេមែនទេ" ស៊ូសានសួរ ហើយយកក្រដាសមកអោយខេវីនជូតព្រោះពួកគេអង្គុយជិតគ្នា

" មិនអីទេ... បងមិនអីទេ" ខេវីនយកក្រដាសមកខ្ទបមាត់ ព្រោះឈ្លក់ទឹកមិញ

" មិចក៏ចុះអេតាសុីវិលលឿនម្ល៉េះ ពួកឯងទើបតែជួបគ្នាទេ" ស៊ូសុីមិនមែនចង់ឃាតឃែងប្អូនអ្វីទេ តែវាពិតជាលឿនមែន

" មែនហើយ" ខេវីនបន្ទូលពីក្រោយ

" ទើបតែជួបស្អី ខ្ញុំស្គាល់គាត់យូរហើយតើ" ស៊ូសាន

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now