Episode 52 : កម្មករថ្មី

327 16 1
                                    


+ ភូមិគ្រិះវ៉ាង

សភាពជីអាគឺត្រឡប់មកវិញហើយ គឺសភាពដែលគិតតែពីធ្វើការ ទៅមើលការងារ ញុំបាយ និងគេង ជីវិតរបស់នាយគឺមិនត្រូវការស្រីទេ គឺនាយមើលមិនចូល ។ ឯពេលខ្លះនាយក៏មកមើលលោកវ៉ាង លោកវ៉ាងបានមកនៅភូមិគ្រិះវិញហើយ តែគាត់នៅព្យាបាលដោយថ្នាំនៅឡើយ

" លោកប៉ាពិសារបាយហើយមែនទេ??"ជីអាចូលមកមើលលោកវ៉ាង

" អឹម ... ប៉ាញុំហើយៗ ឯងញុំបាយហើយនៅ បើនៅទេញុំអោយហើយសិនទៅ ឯងកុំខំធ្វើការពេក មើលចុះឥឡូវឯងស្គមណាស់ "លោកវ៉ាង គាត់ក៏ដឹងថាជីអាជួបរឿងអ្វីដែរ

" មិនអីទេ ខ្ញុំមិនទាន់ឃ្លានទេ បើឃ្លានខ្ញុំនិងញុំ"ជីអាញញឹមបន្តិច នាយក៏មិនចង់អោយលោកវ៉ាងពិបាកចិត្តដែរ

" បើមានរឿងអ្វីមិនសប្បាយចិត្តអាចប្រាប់ប៉ាបាន ទោះមិនអាចដោះស្រាយបាន ក៏អាចអោយឯងនិយាយបានធូរចិត្តដែរ "លោកវ៉ាង

" ខ្ញុំនឹកគេណាស់ "ជីអានិយាយដោយអោនមុខ ពេលនឹកដល់ស៊ូសាននាយពិបាកចិត្តណាស់

" ស៊ូសានមែនទេ?? ពិបាកដែរគេរៀបការហើយនឹង " លោកវ៉ាង

" ខ្ញុំដឹង តែខ្ញុំកាត់ចិត្តពីគេមិនដាច់ទេ តើខ្ញុំត្រូវធ្វើមិចទៅ លោកប៉ា?"ជីអា

" ឯងកាត់ចិត្តទៅ អាចថាពួកឯងមិនមែនគូរក៏ថាបាន " លោកវ៉ាង

" លោកប៉ា.. ហឹកៗ .. ខ្ញុំពិបាកចិត្តណាស់... "ជីអាចូលទៅអោបលោកវ៉ាង នាយជិតនរណាម្នាក់ដែលនាយអាចយំនិយាយរៀបរាប់រឿងក្នុងចិត្ត

" យំទៅ នរណាថាកូនប្រុសយំមិនបាន យំហើយត្រូវគិតរឿងល្អមកវិញ "លោកវ៉ាងមិនដឹងត្រូវធ្វើយ៉ាងមិចមានតែអោយជីអាយំមក ទុកអោយគាត់លួងលោម គាត់មិនដែលឃើញជីអាបែបនិងទេ

" គេងចុះ ងើបឡើង អ្វីៗនិងល្អមកវិញហើយ " ជីអាយំមួយសន្ទុះក៏គេងលក់បាត់

" ស៊ូសាន បងមិនចង់បាត់បង់អូន ពួកយើងត្រូវគ្នាវិញទៅ បងសុំទោស " ជីអាគេងមមើមមាយ ស្រែកហៅឈ្មោះស៊ូសាន ឯលោកវ៉ាងបានត្រឹមតែមើលនិងស្តាប់ជីអានិយាយ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now