Episode 38 : ប្រហែលបងគិតច្រើនហើយ

266 15 0
                                    


+ ព្រឹកថ្មី

" អឹម... ខ្ញុំនៅទីណានិង?? មិចក៏ទីនេះងងឹតម្ល៉េះ" ស៊ូសានក្រោកពីសន្ល គេឃើញខ្លួនឯងនៅបន្ទប់ងងឹត ដូចបន្ទប់គេទុកចោល នៅក្នុងបន្ទប់មានតែគ្រែមួយនិង បន្ទប់ទឹក គ្មានសូម្បីតែបង្អួច

" យប់មិញ.. យប់មិញឡានរបស់យើងបុកនិងដើមឈើ ហើយ.. ហើយយើងត្រូវអាជីអាចាប់មក មែនហើយ យើងត្រូវគេចាប់មក ត្រូវចេញពីទីនេះសិន" ស៊ូសាននឹកឃើញរឿងយប់មិញហើយ ក៏ប្រញាប់រកផ្លូវចេញទៅ នៅយូរមិនបានទេ

" អាក់.... ព្រូស" ស៊ូសានក្រោករករត់ទៅទ្វា តែត្រូវដួលភ្លាមៗ ព្រោះជើររបស់គេជាប់ច្រវ៉ាក់បាត់ហើយ ធ្បើអោយស៊ូសានមិនអាចដើរទៅរកទ្វារបានទេ

"ក្រោកភ្លាម រករត់ភ្លាមហេស៎" ជីអាបើកទ្វារចូលមក មាយដឹងព្រោះនាយមើលតាមកាំមេរ៉ាសុវត្ថិភាព ដែលនាយអោយកូនចៅដាក់ក្នុងនិង តែភ្ជាប់ដាក់តែទូរស័ព្ទនាយទេ

" ឯង.. ឯងចាប់យើងមកធ្វើស្អី?" ស៊ូសានគេមិនយល់ពីគំនិតរបស់ជីអាទេ

" ចាប់មកធ្វើអីហេស៎.. គឺចាប់មកដើម្បីលេងហ្គែមសប្បាយៗនោះអី " ជីអា និយាយយ៉ាងសើចសប្បាយ

" ឯង... មែនហើយ ចុះបងអេជេ ឯងយកគាត់ទៅណា?? " និយាយបានបន្តិចស៊ូសានក៏នឹកឃើញថាមានអេជេដែរ គេសន្លប់នៅក្នុងឡាន តើពួកជីអានិងធ្វើអ្វីទៅ?? គេបារម្ភណាស់

" ម្នាក់ដែលនៅក្នុងឡាននិងមែនទេ ស្លាប់បាត់ហើយទេដឹង?" ជីអាគេនិយាយចោលទៅ ដោយសារតែអេជេសុំមិនអោយចៅហ្វាយគេប្រាប់ការពិតទៅស៊ូសាន ទើបនាយយល់ព្រមទៅ

" មិចក៏ឯងនិយាយចឹង? អាចង្រៃយ៎" ស៊ូសានខឹងនិងសម្តីជីអាណាស់ គេស្មានថាពួកជីអាធ្វើបាបអេជេបាត់ហើយ ទើបចង់ហក់ទៅវ៉ៃ តែគេធ្វើមិនរួចដោយសារជើងរបស់គេជាប់ច្រវ៉ាក់ ហើយណាមួយក៏គ្មានកម្លាំងវាយដែរ

" យ៉ាងមិច ឯងឈឺចិត្តហេស៎??" ជីអាស្រែកខ្លាំងៗដាក់ស៊ូសាន ព្រោះមើលទៅស៊ូសានដូចខឹងគេណាស់ ហើយបារម្ភពីអ្នកផ្សេងនៅមុខនាយទៀត នរណាមិនក្តៅក្រហាយ?

" បើគេជាប្តីយើង យើងមិនត្រូវបារម្ភពីគេ អាចង្រៃយ៎ ឯងបានធ្វើស្អីដាក់គេហាស៎" ស៊ូសានស្រែកដាក់ទៅវិញ ពេលនេះគេឈឺចិត្តណាស់ ហើយបារម្ភពីអេជេដែរ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now