Episode 3

815 50 0
                                    

រឺង រឺង....

( អាឡូ ប៉ា រកឃើញថេយ៍រឺនៅ?)ជីន បានខលទៅលោកគីមពីរឿងថេយ៍ ។ គេក៏ចង់ទៅជួយរកថេយ៍ដែល ប៉ុន្តែដោយសារអ្នកស្រីគីម សន្លប់មិនទាន់ដឹងខ្លួនទៀត។

" មិនទាន់រកឃើញទេកូន .. ហើយចុះម៉ាក់ឯងយ៉ាងមិចទៅហើយ?" លោកគីម

(គាត់មិនទាន់ដឹងខ្លួនទេប៉ា )

" អឹម...."

(ប៉ាពេលរកឃើញថេយ៍ហើយចាំប្រាប់កូនផង)

" បាទ កូន ចឹងប៉ុណ្ណឹងបានហើយប៉ាប្រាប់កូនចៅអោយមកជួយរកថេយ៍បន្ថែមសិន"

(បាទប៉ា ប៉ាថែសុខភាពផង)  

      ទឺត....

" ពួកឯងឆាប់ទៅរកមនុស្សបន្ថែមទៀតមក ធ្វើយ៉ាងណាត្រូវរកកូនយើងអោយឃើញ" លោកគីម ប្រាប់ទៅកូនចៅគាត់

" បាទ ចាហ្វាយ"

" ហើយឯងទៅទិញបាយយកមកចែកគ្រប់គ្នាទៅ" លោកគីម

"បាទ ចាហ្វាយ" កូនចៅរបស់លោកគីមទាំងអស់ក៏ទៅធ្វើការរៀងខ្លួន

" ហឺយ៎ .... ថេយ៍កូនបាត់ទៅណាទៅ" លោកគីម គាត់បារម្ភពីថេយ៍ណាស់មិនដឹងថាជួបរឿងអ្វីខ្លះទេ(ចំណែកឯ ជីមីន និងជេហូប បានត្រលប់ទៅទីក្រុងវិញដោយមិនចង់ព្រោះបារម្ភពីមិត្ត ប៉ុន្តែដោយសារការសុំពីលោកគីមពួកគេក៏សម្រេចចិត្តទៅ)

+ ឆ្នាំ1770

1ខែ ក្រោយមក ថេយ៍បានសម្របខ្លួននិងព្រមទទួលស្គាល់ថាខ្លួនបានឆ្លងមកសម័យបុរាណមែន ។ ហើយថេយ៍បានរស់នៅជាមួយអ៊ំប្រុសហាន់ និង អ៊ំស្រីនី ។ ក្នុងកំឡុងពេលនៅមួយពួកគាត់ថេយ៍បានជួយការងារពួកគាត់បានច្រើន ហើយពួកគាត់ក៏ស្រលាញ់ថេយ៍ណាស់ដែរ។

" ឪវា!! ខ្ញុំគិតថាគួរយកថេយ៍ទៅនៅជាមួយនិងលោកសេដ្ឋីចនទៅ ព្រោះយើងរកសុីបានតែមួយរស់ពីរនាក់ ប្តីប្រពន្ធយើងទេ" អ៊ំនី

"ខ្ញុំក៏គិតចឹងដែរ បើគេរស់នៅជាមួយលោកសេដ្ឋីប្រហែលជាប្រសើរជាងនិង តែសួរចិត្ដក្មួយថេយ៍សិនទៅ" អ៊ំហាន

" ចឹងយើងសម្រេចថាចឹងទៅ ចាំថេយ៍មកវិញ ពួកយើងអោយគេសម្រេចចិត្តទៅ" អ៊ំនី

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now