Episode 39 : ឈឺ...ឈឺណាស់

288 15 0
                                    


+ ភូមិគ្រិះវ៉ាង

" ឯងមានការស្អី?? " មកជួបអេជេភ្លាមគេសួរភ្លាម ជីអាក៏ដើរទៅអង្គុយលើសាឡុង

" ចៅហ្វាយគឺទូរស័ព្ទស៊ូសាននៅខ្ញុំ គឺអាជុងហ្គុកវាផ្ញើរសារមកស៊ូសាន តែខ្ញុំដោះស្រាយរួចហើយបាទ"អេជេរៀបរាប់

" តែប៉ុណ្ណឹងទេ រឿងប៉ុណ្ណឹងចាំបាច់ប្រាប់យើងដែរ ឯងមិនមែនចង់ដឹងរឿងផ្សេងអីណា??"ជីអាដឹងពីគំនិតកូនចៅគេច្បាស់ រឿងតូចតាចចឹងអេជេមិនចាំបាច់មកប្រាប់ផ្ទាល់ក៏បាន

"គឺ... គឺ ខ្ញុំចង់សួររឿង ស៊ូសាន គេយ៉ាងមិចហើយ?? ចៅហ្វាយ " ពិតមែនហើយគោលបំណងគេ គឺចង់ដឹងសុខទុក្ខស៊ូសាន យប់មិញនាយគេងមិនលក់ទេ បារម្ភពីស៊ូសានខ្លាំង គេមានអារម្មណ៍ថាធ្វើខុសលើស៊ូសាន តែបើចង់កែប្រែវិញក៏ពិបាកដែរ ព្រោះផែនការដែរគេរៀបចំអោយជីអាគឺជោគជ័យបាត់ហើយ

" គេមិនអីទេ យើងចេះមើលថែប្រពន្ធយើងហើយ ហឹស .. បើគ្មានការអីទេ ទៅវិញទៅ យើងរវល់ ហើយយប់និងមើលការងារអោយយើងផង "ជីអានិយាយចប់ហើយក៏រកដើរចេញទៅ

" ចៅហ្វាយរវល់រឿងអ្វីមែនទេ??" អេជេ

"រវល់ធ្វើរឿងសប្បាយ យ៉ាងមិច?? "ជីអាដឹងថាកូនចៅខ្លួនចង់សួរពីអ្វីហើយ

" ចៅហ្វាយកុំធ្វើបាបគេអី គេមិនដឹងអីទេ ចៅហ្វាយដោះលែងគេទៅ ខ្ញុំសុំអង្វរ " អេជេលត់ជង្គង់មុខចៅហ្វាយគេ ទាំងដែលគេមិនដែលធ្វើវាទេ តែគេមិនចង់ឃើញក្មេងស្លូតបូតដូចស៊ូសានមករងទុក្ខចឹងទេ

" នេះដល់ថ្នាក់លត់ជង្គង់សុំអង្វរយើងផងហេស៎ រឿងដោះលែង អោយអាជុងហ្គុកយកមុខជំនួញអាវុធអោយយើងមក យើងអាចគិតមើលសិនបាន តែវាមិនហ៊ានទេ ហាសៗៗ"ជីអាហួសចិត្តនិងកូនចៅខ្លួន ហ៊ានធ្វើដល់ថ្នាក់និងផង ដើម្បីក្មេងម្នាក់សោះ និយាយសំណើរគេហើយក៏ចាកចេញទៅ នាយញុំអាហារសិន ត្រូវធ្វើការបន្តសិន ទើបទៅរកស៊ូសាន។ ឯអេជេមិនដឹងត្រូវធ្វើយ៉ាងមិចក៏ទៅធ្វើការគេវិញ មានតែបន់ព្រះអោយជួយការពារស៊ូសាន

______________________________

+ ខុនដូរ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Tempat cerita menjadi hidup. Temukan sekarang