Episode 2 : ខ្ញុំនៅឯណានិង??

846 45 0
                                    

    ព្រឹកឡើង

" ហើយ៎!! បាត់ថេយ៉ុងហើយ បាត់ថេយ៍ហើយ..." ជេហូប ស្រែកទាំងភ័យ ព្រោះបាត់មិត្តទាំងមូល

"មាននរណាឃើញថេយ៍ទេ" ជីនសួរទៅ មិត្តទាំងអស់ ប៉ុន្តែចម្លើយបានត្រឹមតែក្រវីក្បាល ព្រោះគ្មាននរណាដឹងទេ

" តើមានរឿងអីនិង?? " អ្នកគ្រូ

" អ្នកគ្រូគឺ ថេយ៍បាត់ខ្លួនមិនដឹងទៅណាទេ ហិ ហិ... ពេលខ្ញុំក្រោកពីគេងមិនឃើញថេយ៍នៅក្នុងតង់ទេ ហើយសួរអ្នកណាក៏មិនដឹងដែរ ហិ ហិ..." ជេហូប និយាយទាំងទឹកភ្នែកហូរ

" ពួកកូនបានរកសព្វហើយ ឬ នៅ ??ហើយទៅមើលនៅទឹកជ្រោះក្រែងគេនៅនិង" 

" រកអស់ហើយអ្នកគ្រូ " ជីមីន និយាយហត់ ព្រោះទើបតែរកមើលជិតនិងក្រែងឃើញ ព្រមទាំងមានទឹកភ្នែកហូរផងដែរ

" អ្នកគ្រូ ចាំខ្ញុំ ទៅរកមើលក្រែងគេ វង់វែងក្នុងព្រៃ" ពូអ្នកនាំផ្លូវ

" ចា៎ ... កូនៗជួយ រកមើលផង តែប្រយ័ត្នបាត់គ្នាណា" អ្នកគ្រូនិយាយប្រាប់សិស្សអោយជួយរកនិងផ្តែផ្តាំ គ្រូក៏មានអារម្មណ៍ភ័យដែរ( បាត់កូនគេទាំងមូល) 

    2 ម៉ោងក្រោយមកគ្មាននរណារកឃើញថេយ៉ុង ទេ មិនដឹងថាថេយ៍បាត់ទៅណា ម្នាក់ៗ បារម្ភពីថេយ៍ ជាពិសេសមិត្តភក្តិថេយ៍ទាំងពីរ ព្រោះពួកគេជាមិត្តនិងគ្នាយូរមកហើយ។អ្នកគ្រូបានផ្តល់ព័ត៌មានអោយប៉ូលីសតាមរកនិង ផ្តល់ព័ត៌មានទៅដល់គ្រួសារថេយ៍។

        + ភូមិគ្រឹះត្រកូលគីម

" អ្នកស្រីមានព័ត៌មានពីសាលាថា អ្នកប្រុសថេយ៍បាត់ខ្លួននៅក្នុងព្រៃហើយ" អ្នកបម្រើរត់មកប្រាប់ លោកគីម អ្នកស្រី ដែលត្រូវជាម្តាយឪពុកថេយ៍ ព្រមទាំងបងប្រុសរបស់ថេយ៍ ដែលកំពុងហូបអាហារពេលព្រឹក។

"ថា...មិ..ច.." អ្នកស្រីគីម ក្រោកឈរពេលលឺដំណឹងភ្លាម និងទន់ជង្គង់ចង់សន្លប់ តែបានអ្នកជាប្តីត្រកងជាប់។

" មិចក៏មានរឿងបែបនេះ" លោកគីម

 " កូនថេយ៍.. កូន .. ថេយ៍...របស់..ម៉ាក់.." អ្នកស្រីគីម និយាយទាំងញ័រទ្រូងនិងស្រក់ទឹកភ្នែកពេលលឺដំណឹងថាកូនពៅបាត់ខ្លួន។

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Wo Geschichten leben. Entdecke jetzt