Episode 9 : ស្អែកពួកយើងចេញដំណើរទៅព្រំដែន

633 30 0
                                    


+ផ្ទះលោកគ្រូលី

+ លោកគ្រលីជា លោកគ្រូបង្រៀនគុណដាវ ក្បាច់គុណ និង អក្សរសាស្រ្តនានា ដល់ជុងហ្គុក ជុងគី និងកូនធម៌ទាំងបួនរបស់លោកផាក ណាមមីន។ លោកលីគាត់មានសាលាវិជ្ជាគុណ និងអក្សរសាស្ត្រដល់សិស្សដទៃទៀតដែលចង់រៀន និងចង់ប្រលងចូលជាមន្រ្តី ។ ហើយវិជ្ជាដែលគាត់ចេះមួយទៀតគឺគាត់អាចមើលដឹងជាងមនុស្សធម្មតាដឹង។

" លោកគ្រូ សិស្សសូមគោរព"

" អឹម អង្គុយទេ ហើយអ្នកណានៅខាងក្រោយខ្នងឯង" ព្រោះឃើញនរណានៅលិបលរនៅក្រោយក្នុងជុងហ្គុក

" អ៎... នេះគឺជាថេហ៍លោកគ្រូ"

" អឹម .... ឯងមានការអីដែរ? ហើយឯណាអាល្អិតជុងគីនោះ"

" ជុងគីគេមិនបានមកទេ មិនដឹងមិចគេប្រាប់ទៅវាំងវិញ ថាមានការប្រយ៉ាប់ ចំណែកខ្ញុំចង់មកសួរសុខទុក្ខលោកគ្រូ ព្រោះខ្ញុំខានមកយូរហើយ

" អឹម ហើយរឿងនគរយ៉ាងមិចទៅហើយ"

" គឺ .. គ្មានអីទេ ប្រហែលលើកនេះត្រូវមានសង្រ្គាមមាន

2 ថ្ងៃហើយដែលបងជូនមិនទាន់មានដំណឹងទេ"

" ហើយខ្ញុំក៏ចង់មកសុំខ្ចីសៀវភៅគុណ និង ក្បួនប្រយុទ្ធខ្លះៗ ផង" ជុងហ្គុក

" អឹម.. ឯងទៅយកនៅបន្ទប់ដាក់សៀវភៅរបស់គ្រូទៅ ចង់យកមួយណាយកទៅ"

" ចឹងខ្ញុំទៅហើយ លោកគ្រូ"

" អឹម... ឈប់សិន គ្រូចង់និយាយជាមួយអាល្អិតម្នាក់នោះបន្តិច" គ្រូលីចង្អុលទៅថេយ៍

" ខ្ញុំ... ហែស៎" ថេយ៍ចង្អុលខ្លួនឯង ដើម្បីសួរបញ្ជាក់ លោកគ្រូលីងួកក្បាលបញ្ជាក់

" លោកគ្រូយើងស្លូតទេមិនអីទេ" ជុងហ្គុកខ្សឹបដាក់ថេយ៍បញ្ជាក់ មើលទៅថេយ៍ដូចខ្លាចគ្រូនាយណាស់ ។ ហើយជុងហ្គុកក៏ចាក់ចេញទៅ

" អង្គុយទៅអាល្អិត"

" ខ្ញុំហៅលោកថាលោកគ្រូ ដូចអ្នកប្រុសណា" លោកគ្រូលីងក់ក្បាលបញ្ជាក់ថាអនុញ្ញាត

" ឯងមិនមែនអ្នកនៅទីនេះទេ មែនទេ ?"

" ខ្ញុំប្រាកដជាមិនមែនអ្នកស្រុកនេះទេលោកគ្រូ ហិ ហិ" ថេយ៍ឆ្លើយព្រោះមិនយល់សំណួរ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now