Episode 53 : វាស្លាប់ហើយទេដឹង

358 17 3
                                    


+ ព្រឹកស្អែក

" អ៊ំមេកា នេះជាកម្មករធ្វើរកការងារអោយគេធ្វើផង " ខេវីនប្រាប់ទៅមេការ នេះពួកគេមកដល់ចម្ការភ្លាមអោយជីអាធ្វើការភ្លាម នេះជាបំណងស៊ូសាន

" បាទ ឯងមកតាមខ្ញុំមក " មេការក៏នាំជីអាទៅក្នុងចម្ការស្រ្តប៊ីរី

" ឯងឈ្មោះអ្វីដែរ?? អ្នកឯណា?"កំឡុងពេលដើរទៅចម្កាស្រ្តប៊ីរី អ៊ំមេការសួររឿងផ្ទាល់ខ្លួនខ្លះ

" ខ្ញុំឈ្មោះជីអា ជាអ្នកសេអ៊ូល"ជីអា

" អឹម... ការងារឯង យកជីដាក់តាមដើមស្រ្តប៊ីរីទៅ នោះយកជីពីទីនេះទៅ" មេការ

" បាទអ៊ំ "ជីអាក៏ចាប់ផ្តើមធ្វើការចាប់អ៊ំមេការប្រាប់ ការងារទាំងអស់និងនាយមិនដែរធ្វើទេ នេះជាលើកទីមួយហើយ ដើម្បីបាននៅជិតស៊ូសាន នាយចេះតែទ្រាំធ្វើទៅ

" ហើុយ... ហត់ណាស់ "ធ្វើការបានពីរម៉ោង ជីអាចាប់ផ្តើមបែកញើស និងចុករោយខ្នងជាដើម

" ពុក ខ្ញុំយកទឹកមកអោយ "យ៉ាយ៉ា នាងកាន់ទឹកយកមកអោយអ៊ំមេកាដែលជាពុកនាង គាត់កំពុងនៅមើលចម្ការស្រ្តប៊ីរី

" អរគុណកូន កំពុងតែស្រេកទឹកផង " អ៊ំមេកា

" អ៊ូយ... សង្ហារណាស់ គាត់ជានរណាគេ??"យ៉ាយ៉ាមើលចុះមើលឡើង ក៏មើលចំជីអាដែលកំពុងធ្វើការ

" ហូយ.. កូននេះ ស្រែកមិនខ្លាចឳបែកក្រដាសត្រចៀកទេអី " អ៊ំមេការខ្ទប់ត្រចៀកដោយសារយ៉ាយ៉ានាងស្រែក

" ពុកកុំទាន់រអ៊ូ ប្រាប់ខ្ញុំសិនមក នោះជានរណាគេ សង្ហារណាស់ " យ៉ាយ៉ានាងរំភើបឡើងញ័រដៃញ័រជើងហើយពេលឃើញប្រុសស្អាត

" ជាកម្មករថ្មី យ៉ាងមិច?? " អ៊ំមេការ គាត់មិនទៅប្រកាន់និងចរិតកូនគាត់ទេ ព្រោះថាមិនស្តាប់ទៅហើយ

" ខ្ញុំយកឃើញអនាគតប្តីខ្ញុំហើយ ខ្ញុំទៅរកគេសិន"យ៉ាយ៉ានិយាយហើយក៏រៀបចំខ្លួនដើរទៅរកជីអា

" ហើុយ.. កូននេះ មិនដឹងកាត់ទៅរកអាណាទេ ឃើញប្រុសមិនបាន "អ៊ំមេការក្រវីក្បាលនិងចរិតកូនគាត់ ពីមុនចៅហ្វាយគាត់ខេវីន ដល់ឥឡូវមករកកម្មករថ្មីទៀត។ តែក៏ល្អដែរព្រោះចៅហ្វាយគាត់មានប្រពន្ធហើយ គាត់មិនចង់អោយទៅទាក់ទងប្តីគេទេ

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now