Episode 37 : ស្វាគមន៍មកកាន់នរកឋានកណ្តាលណា

270 14 0
                                    


+ ថ្ងៃថ្មី

ថ្ងៃនេះជាថ្មៃពេលល្ងាចជាពេលដែរស៊ូសាននិងអេជេចុះអេតាសុីវិលជាមួយគ្នា ។

" នេះអូនសុីញ៉េត្រង់នេះទេទៅ បងសុីញ៉េហើយៗ" អេជេហុតក្រដាសដែលជាអេតាសុីវិល

" ជួយអបអរផង អ្នកទាំងក្លាយជាប្តីប្រពន្ធពិតប្រាកដហើយ" មេធាវីដែលធ្វើការនៅកន្លែងអេតាសុីវិល

" ពួកយើងក្លាយជាប្តីប្រពន្ធហើយ អូនសប្បាយចិត្តណាស់" ស៊ូសានហក់មកអោយអេជេ ថ្ងៃនេះជាថ្ងៃពិសេសរបស់គេ ទោះបីជាមិនបានរៀបការត្រឹមត្រូវតែបានត្រឹមតែអេតាសុីវិលគេសប្បាយចិត្តណាស់ហើយ ស៊ូសានអាចយល់បាន

" តោះពួកយើងទៅព្រលានយន្តហោះទៅ" អេជេ

" បាទ តោះ" ស៊ូសាន

ពួកគេក៏ចេញដំណើរទៅព្រលានយន្តហោះដោយសារតែពួកគេរៀបអីវ៉ាន់ដាក់លើឡានហើយ ។

_______

+ វិមានសុីមមីស៊ូ

" អោយឆាប់ឡើង ស៊ូសានឡើងយន្តហោះឥឡូវហើយ" ជុងហ្គុកប្រាប់ទៅស៊ូសុី ពួកគេចេញឡានទៅព្រលានជាមួយគ្នា

" ខ្ញុំរួចហើយ លោកប្រុសតូច" ស៊ូសុី គេមិនបានទៅមើលស៊ូសានចុះអេតាសុីវិលទេ ដោយសារតែរវល់ធ្វើការអោយយ៉ុងហ្គីចៅហ្វាយគេ

តឺត....

" អាឡូ ខេវីន ឯងមានមារអ្វី??" ជុងហ្គុកលើកទូរស័ព្ទ

" ចៅហ្វាយឃ្លាំងអាវុធត្រូវបានគេលួចដុត" ខេវីនរវល់វីវក់និងពន្លត់ភ្លើងដែលឆេះឃ្លាំង

" មិនក៏ទៅជាចឹង ពួកវាពិតជាឆ្កែលប់ខាំមែន" ជុងហ្គុកខឹងនិងសត្រូវខ្លួនគ្មាននរណាក្រៅពីជីអាទេ ហើយយប់នេះត្រូវយកអាវុធនោះទៅអោយភ្ញៀវផង

" ចាំយើងទៅដោះស្រាយ" រឿងបែបនេះមានតែជុងហ្គុកទេ ដែរអាចដោះស្រាយជាមួយភ្ញៀវបាន

" លោកប្រុសតូចមានរឿងអ្វី??" ស៊ូសុីសួរ

" ពួកអាជីអាវាលប់ដុតឃ្លាំងខ្ញុំ" ជុងហ្គុក

" លោកប្រុសតូចទៅមើលឃ្លាំងចុះ ចាំខ្ញុំទៅជូនដំណើរស៊ូសានតែឯងក៏បានដែរ ស៊ូសានប្រាកដជាយល់" ស៊ូសុី

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Where stories live. Discover now