Episode 5 : ជួបមនុស្សថ្មី

1.8K 71 0
                                        


ព្រឹកស្អែក" អ្នកម៉ែ លោកពុក កូនជំរាបលាសិនហើយ" ជុងហ្គុក លាអ្នកមានគុណទាំងពីរចេញទៅ ព្រោះតែកាតព្វកិច្ចត្រូវការពារជាតិមាតុភូមិ ទើបត្រូវបែកឆ្ងាយពីផ្ទះមួយរយះ ។ ការបែកលើកនេះជាការបែករស់រឺបែកស្លាប់នោះទេ ព្រោះប្រទេសជាតិឥឡូវកំពុងជួបនិងការឈ្លានពានពីប្រទេសជិតខាង មិនដឹងថាត្រូវមានសង្គ្រាមរឺអត់នោះទេ

" អ្នកម៉ែ លោកពុក កូនក៏ជំរាបលាសិនដែរ"

" សុំអោយកូនទាំងពីរមានសេចក្តីសុខណា មានគ្រោះអ្វីក៏ដោយសូមអោយជៀសអោយផុត " លោកស្រីចន អោយកូនទាំងពីរ ទាំងទឹកភ្នែកអាល័យ ។ គ្មានម្តាយណាដែរសប្បាយចិត្តអោយកូនទៅនោះទេ តែដោយសារការងារប្រទេសជាតិ ទើបត្រូវធ្វើចិត្តនិងបន់ព្រះសុំកុំអោយមានសង្គ្រាម បើមានក៏សុំអោយឈ្នះមានក្តីសុខសប្បាយ។


" ពុកគ្មានអ្វីអោយកូននោះទេ មានតែដាវដែលជាសម្បត្តិរបស់ដូនតាចន ពីរនេះគឺដាវក្រហម និងដាវខៀវ ពុកអោយដាវក្រហមទៅជុងគី និងដាវខៀវទៅអោយជុងហ្គុក សុំអោយកូនមានសេចក្តីសុខ ដូនតាគ្រួសារចនតាមថែរក្សាកូនទាំងពីរមានសុវត្ថិភាព ជោគជ័យគ្រប់កិច្ចការ" លោកចនក៏បានអោបកូនទាំងពីរ ____ +ផ្ទះបាយ

នៅផ្ទះបាយវិញ អ្នកបម្រើទាំងប្រុសទាំងស្រីកំពុងមមាញឹកនិងលើកដាក់អីវ៉ាន់ លើរទេះ ឯស្រីៗវិញ កំពុងតែជញ្ជូនរបស់ដែរអ៊ំធានប្រាប់ យកមកអោយគាត់។

" នេះសាច់គ្រាម ពងមាន់ពងទា យកទៅ ហើយនៅមានទឹកនេះទៀតថេយ៉ុងយកដាក់អីមកដាក់មក ហើយនេះក៏យកយកទៅដែរភួយ ខ្នើយរបស់អ្នកប្រុសទាំងពីរ..ហិក ហិក.. ស៊ូយ៉ុងឆាប់មកយកមក ហិក..ហិក" អ៊ំធាន យំផង ឯដៃវិញសម្រុកដាក់របស់របរ ព្រោះខ្លាចអ្នកប្រុសទាំងពីរគ្មានអ្វីប្រើគ្រប់គ្រាន់ ។ អ៊ំធានជាអ្នកមើលការខុសត្រូវក្នុងផ្ទះផង ក៏ជាមេដោះរបស់ជុងហ្គុកនិងជុងគីដែរ គាត់ស្រឡាញ់នាយទាំងដូចជាកូនជាចៅចឹងហើយ ។ កាលដែរអ្នកប្រុសរបស់គាត់ចេញទៅក្រៅធម្មតាគាត់់ក៏មិនយំសោកអីណាស់ណាទេ តែនេះត្រូវមានភារកិច្ចត្រូវការពារជាតិ ទើបត្រូវរៀបចំរបស់អោយគ្រប់គ្រាន់

និស្ស័យស្នេហ៏ :  ពួកយើងជាគូ​( ចប់ )Wo Geschichten leben. Entdecke jetzt