២ថ្ងៃបន្ទាប់មកទៀត ថ្ងៃនេះជុងហ្គុកស្រុះស្រូតដំណើរចេញពីសេអ៊ូលរហូតមកដល់ Daegu តាមពិតទៅចិត្តរបស់នាយក៏មិនចង់ជាមកប៉ុន្មាននោះដែរ ប៉ុន្តែដើម្បីឱ្យអស់ចិត្ត ហើយក្រែងថ្ងៃនេះអាចជាថ្ងៃល្អនាំសំណាងឱ្យនាយបានជួបអ្នកណាពិតប្រាកដម្នាក់ ដែលជាគូរព្រេងដូចក្ដារបង្វិលនោះបាននាំផ្លូវនាយឱ្យមកដល់ទីនេះ ។
ជុងហ្គុកចុះចេញពីឡាមកជាមួយនិងផ្ទៃមុខស្រស់សង្ហា នរៈគ្រងដោយវែនតាខ្មៅមិនយូរដៃក្រាស់ក៏លើកដោះវាចេញមក កែវភ្នែកនិងថ្លាសម្លឹងមើលបរិវេណជុំវិញនោះ មុននិងត្រូវនាយជំនិតខ្សឹបប្រាប់ស្អីមិនដឹងហើយក៏នាំនាយមកដល់កន្លែងមួយ ។
« នេះជាកន្លែងស្អីរបស់ឯង? »
« លោកម្ចាស់កុំទាន់ខឹងអី លោកយាយគ្រូនៅទីនេះល្បីល្បាញទស្សន៍ទាយពូកែណាស់ លោកម្ចាស់សាកដាក់បាតដៃឱ្យលោកយាយទស្សន៍ទាយឱ្យសិនទៅ អឺកលោកយាយជួយទាយឱ្យលោកម្ចាស់ខ្ញុំផង...រឿងគឺរឿងគូរព្រេងណាស៎លោកយាយ »
ជុងហ្គុកងាកសម្លឹងនាយជំនិតហាក់ដូចជាម៉ួរម៉ៅបន្តិច សម័យនេះទៅហើយចេះមកជឿលើរឿងបែបនេះស្អីទៀត តែដើម្បីឱ្យអស់ចិត្ត នាយដកដង្ហើមធំនិងដាក់ដៃលើកទៅខាងមុខ ហើយលោកយាយគ្រូក៏បានចាប់ដៃរបស់នាយកាន់មើលដើម្បីទស្សន៍ទាយ ជុងហ្គុកអង្គុយរងចាំស្ដាប់ចម្លើយទាំងទឹកមុខមិនអំណោយផល ។
« អ្នកកំលោះពោះម៉ាយ ជើងលេខល្អកើតមកមានភ័ព្វសំណាងមានបុណ្យសក្តិយសខ្ពស់ទ្រព្យសម្បត្តិស្ដុកស្ដម្ភមិនខ្វះខាតអ្វី ប៉ុន្តែរឿងដែលធ្វើឱ្យសៅហ្មងក្នុងចិត្តនោះគឺរកគូរគាប់ឱ្យត្រូវចិត្តមួយជាប់លាប់និងគេមិនបាន អភ័ព្វរឿងស្នេហា ប៉ុន្តែ...»
« ប៉ុន្តែអ្វីទៅលោកយាយគ្រូ! »
« ឆ្នាំនេះជាឆ្នាំល្អ លោកម្ចាស់របស់ឯងនិងបានជួបគូរគាប់គូរចិត្តពីអតីតជាតិសមដូចបំណង គឺនៅទីជិតៗនេះឯងណាស៎ តែខ្ញុំមិនអាចប្រាប់បានទេថាគេនៅកន្លែងណាមួយពិតប្រាកដនៅទីនេះ »
លោកយាយគ្រូសម្លឹងមើលក្រឡាបាតដៃរបស់នាយ ទស្សន៍ទាយពីមួយទៅមួយមើលពីអតីត មកដល់បច្ចុប្បន្ននិងទៅអនាគត ហើយក៏និយាយត្រូវចំៗចំណុចដែលនាយចង់បាន ជុងហ្គុកបើកភ្នែកធំៗហាក់ភ្ញាក់ផ្អើល ព្រោះលោកយាយគ្រូម្នាក់នេះនិយាយមិនខុសសូម្បីតែមួយចំណុច មិនគួរឱ្យជឿ ពេលមកដល់ទីនេះនាយមិនបានប្រាប់ទេថានាយមករកអ្វី ហើយនិងបានជួបស្អីនៅទីនេះ ប៉ុន្តែមើលទៅនាយគួរតែជឿទាំងអស់ដែរទេ ។
YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...
