ភាគទី៤៣ : គេជាមនុស្សព្រៃផ្សៃណាស់

2K 115 3
                                        

   ជុងហ្គុកបានបញ្ជាឱ្យកូនចៅរបស់នាយតាមរកថេយ៉ុងគ្រប់ទីកន្លែង ស្របពេលដែលក្នុងពីធីមង្គលការកំពុងមានការជ្រួលច្របល់ នេះប្រហែលជាត្រូវបង្អាក់ពេលវេលា ណាមួយជុងហ្គុកនាយមិនបានខ្វល់ខ្វាយជាមួយរឿងនេះទេ អ្វីដែលសំខាន់គឺនាយត្រូវតែរកថេយ៉ុងឱ្យឃើញជាមុនសិន ។

    ចំណែកថេយ៉ុនក៏ដូចគ្នា មិនថាជុងហ្គុកចង់និយាយអ្វីក៏គេមិនខ្វល់ខ្វាយដូចគ្នា គេនិងបញ្ជាក់ថាអ្វីដែលគេនិយាយគឺជាការគិត ហើយនៅពេលនេះគេគ្រាន់តែចង់ឱ្យបងប្រុសរបស់គេមាន
សុវត្តិភាពតែប៉ុណ្ណោះ ប៉ុន្តែជួនជាពេលនោះគេបានដើរមកប្រទះជាមួយនិងជុងវ៉ុនដែលបង្ហាញមុខឡើងភ្លាមៗស្របពេលដែលស្ថានការណ៍កំពុងជ្រួលតែច្របល់ ទាំងដែលមុននោះថេយ៉ុនមិនបានឃើញគេនៅក្នុងកម្មវិធីនោះទេ តើក្មេងនេះទើបតែមកពីណា?

    « ឯង...គឺឯងជាដើមហេតុនៃរឿងទាំងអស់នេះមែនទេ? ឆាប់ប្រាប់មក បងប្រុសរបស់ខ្ញុំនៅឯណា? »

    « និយាយស្អី? ខ្ញុំមិនដឹង! អ្នកគ្មានសិទ្ធិអីមកចោទប្រកាន់ខ្ញុំនោះទេ »

    « កុហក់! ឯងដឹងមែនទេថាបងប្រុសនៅឯណា? បើមិនយល់ដល់ខ្ញុំ ក៏គួរតែយល់ដល់ទ្រូងឪពុករបស់ឯងខ្លះផងទៅ តើគេនិងត្រូវឈឺចាប់ប៉ុណ្ណា បើសិនជាគេដឹងថាមនុស្សដែលគេស្រលាញ់បំផុត គឺត្រូវកូនប្រុសរបស់គេជាអ្នកតាមបំបែកទៅនោះ!!? »

      ម្ដងនេះថេយ៉ុនគេនិងហ៊ាននិយាយគ្រប់ម៉ាត់គ្រប់សម្ដីមិនថាមានរឿងអ្វីកើតឡើងក៏ដោយគេក៏លែងខ្លាចទៀតដែរ ប៉ុន្តែមើលទៅពាក្យសម្ដីរបស់គេមិនបានចាក់ចូលខួរក្បាលរបស់ក្មេងម្នាក់នេះទេ ជុងវ៉ុនពេលនេះគេមើលទៅដូចជាក្មេងដែលមានបញ្ហា គេមិនបានតបត មិនបានខឹងតែបែរជាកំពុងតែឈរញញឹមសម្លឹងមុខគេធ្វើដូចជាគ្មានរឿងអ្វីកើតឡើង រហូតដល់ថេយ៉ុនគេសឹងតែទ្រាំមិនបានចង់តែប្រដៅក្មេងនេះចោលឱ្យដឹងដៃគេនោះទេ ។

    « បង្គួយប្រែពណ៌ក៏ចេះនិយាយពាក្យនេះដែរហ្ហេស? ហ្ហឹស! កុំភ្លេចឱ្យសោះណាស៎ ថាអ្នកណាជាចាប់ផ្ដើមនៃរឿងមួយនេះ គឺអ្នក! បើសិនជាគេកើតអីទៅនោះ ដើមហេតុដំបូងបង្អស់គឺជាអ្នកនេះហើយ » ក្មេងចម្រើនញញឹមបែបពិសពុលនិងព្យាយាមទម្លាក់កំហុសគ្រប់យ៉ាងមកឱ្យគេ ប៉ុន្តែពាក្យប៉ុន្មានម៉ាត់នេះវាបានចាក់ចូលដល់ក្រអៅបេះដូងរបស់គេ ថេយ៉ុនក្ដាប់ដៃឈ្ងោកមុខចុះទាំងអារម្មណ៍សោកស្ដាយ ព្រោះតាមពិតទៅក្មេងនេះក៏និយាយត្រូវហើយ គេគ្មានពាក្យអីប្រកែកនោះទេ ដើមហេតុគ្រប់យ៉ាងគឺដោយសារតែភាពអាត្មានិយមរបស់គេទាំងអស់
......

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now