ភាគបញ្ចប់

5.4K 220 19
                                        

     ផ្ទៃមេឃនៅខាងក្រៅប្រែជាអួរអាប់ ដំណក់ទឹកសន្សើមរាប់លានដំណក់ហូរស្រោចលើផែនពសុធា មេឃហាក់ដឹងដំណើរនៃភាពក្រៀមក្រំ សំឡេងផ្គរលាន់គ្រហឹមប្រដេញគ្នាជាមួយនិងសំឡេងឌុកដាក់ៗ ជាសំឡេងនៃបេះដូងបន្លឺជាស្នូរដែលលោតញាប់រន្ថើន ខណៈដែលម្ខាងទៀតសំឡេងបេះដូងហាក់ស្ងប់ស្ងាត់ទៅ សូម្បីតែការដង្ហើយហៅក៏មិនអាចឮដល់ សភាពរាងកាយគេងស្ដូកស្ដឹង ចង្វាក់បេះដូងលែងលោតដំណើរការ ភ្នែកក៏បិទទៅម្ដងបន្តិចៗ ជាមួយស្នាមញញឹមមុននិងចាកចេញទៅទាំងអាឡោះអាល័យ ។

     « ជុងហ្គុក!! » ជាមួយនិងការចាកចេញនោះ វាក៏ជាពេលមកដល់របស់មនុស្សម្នាក់ទៀត នោះគឺថេយ៉ុងបានមកដល់ជាមួយនិងខ្លួនទទឹកជោគដោយដំណក់ទឹកភ្លៀង គេបានមកដល់នៅមុខបន្ទប់មួយដែលក្នុងនោះមានសភាពមនុស្សរោមជុំជិតនៃបរិវេណគ្រែពេទ្យមួយ សំឡេងថ្ងួចថ្ងូរយំបន្លឺឡើងទ្រហឹងពេញទីកន្លែងនោះ ថេយ៉ុងលេទឹកមាត់ក្អឹកៗហាក់ស្ពឹកអស់សរសៃនិងសរសៃជាងហាក់លែងចង់ដំណើរការ គេសឹងតែឈានទៅមុខទៀតមិនរួចទោះមិនដឹងថាកំពុងតែមានរឿងអ្វីកើតឡើងក៏ដោយ រំពេចនោះស្រាប់តែលេចឡើងនូវវត្តមានរបស់ថេយ៉ុនដើរចេញមកជាមួយនិងទឹកមុខក្រៀមក្រំសម្លឹងមើលមកគេដោយការហួសចិត្តពន់ប្រមាណ

    « បងមកហេើយហ្ហេស? តើមិនគិតថាវាហួសពេលទេឬ? » ថេយ៉ុនពោលឡើងជាមួយនិងសំឡេងស្អកៗរបស់គេស្ដាប់សឹងមិនឮ កែវភ្នែកសម្លឹងមកគេដោយការដាក់ទម្ងន់ គេសួរថេយ៉ុងថាតើមិនគិតថាវាហួសពេលទេឬ? ហួសពេលអ្វីទៅ? ក្រោយនាងតូចជូលីចាកចេញមក មួយម៉ោងក្រោយមកគេក៏សម្រេចចិត្តសំដៅមកកាន់ទីនេះទាំងតក់ក្រហល់សូម្បីតែពិធីមង្គលការរបស់គេក៏ត្រូវបានផ្អាកនៅពាក់កណ្ដាលទី ដំបូងឡើយគេគិតថាជុងហ្គុកអាចនិងប្រើល្បិចដើម្បីមកបោកប្រាស់គេ នាយមិនអាចមកខ្លួនឯងតែក៏ឱ្យកូនស្រីពៅរបស់នាយមកសម្ដែងបោកបញ្ឆោតចិត្តរបស់គេជំនួស ប៉ុន្តែនៅពេលដែលគិតយូរៗទៅ ជូលីម៉េចនិងអាចយករឿងមកលេងសើចជាមួយនិងគេបានទៅ? នេះគឺសំដៅលើអាយុជីវិតប៉ារបស់នាង ជូលីស្រលាញ់ប៉ារបស់នាងខ្លាំងណាស់ នាងម៉េចនិងអាចយកវាមកបោកប្រាស់គេបានទៅ?

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Donde viven las historias. Descúbrelo ahora