ភាគទី៤១ បង្គួយប្រែពណ៌

1.7K 97 1
                                        

    បន្ទាប់ពីចាកចេញពីសាលារបស់ជុងវ៉ុនមក ថេយ៉ុនគេនៅមិនស្រួលក្នុងចិត្ត និងគិតរកវិធីដើម្បីជួយបងប្រុសរបស់គេដើម្បីលុបលាងកំហុសនោះវិញ តែបើសិនជាគេហ៊ាននិយាយការពិតប្រាប់រឿងនេះដល់ថេយ៉ុងនោះ ក្មេងម្នាក់នោះនៅមានចំណុចខ្សោយមួយយកមកគម្រាមគេ នោះគឺជុងហ្គុក ប្រសិនបើនាយដឹងរឿងនេះ នាយច្បាស់ជាមិនអត់ឱនឱ្យគេនោះទេ ជុងវ៉ុនជាកូនរបស់នាយ នាយច្បាស់ជាជឿគេប្រាកដណាស់ ។

    « ថេយ៉ុន »
    « បងប្រុស!! » ចុងក្រោយ គេក៏សម្រេចចិត្តមកជួបថេយ៉ុង នៅភូមិគ្រឹះឱ្យខានតែបានពិតមែន ថេយ៉ុងសប្បាយចិត្តណាស់ដែលប្អូនរបស់គេមករកគេដល់ទីនេះ គ្រាន់តែឮអ្នកបម្រើទៅប្រាប់ភ្លាម គេក៏ប្រញាប់ចុះមករកថេយ៉ុនភ្លែត ថេយ៉ុនក៏សប្បាយចិត្តដូចគ្នាដែលបានឃើញមុខបងប្រុសរបស់គេ ប៉ុន្តែគេឆ្លៀតងាកមើលឆ្វេងស្ដាំដើម្បីបញ្ជាក់ថាគ្មានអ្នកណានៅទីនេះ ជាពិសេសគឺជុងហ្គុក នាយមិននៅទេមែនទេ?

    « កុំបារម្ភអី ជុងហ្គុកមិននៅនោះទេ គេចេញទៅក្រៅបាត់ហើយ ចុះឯងថ្ងៃនេះ ខ្យល់អីបក់ឯងឱ្យមករកបងដល់ទីនេះ »

    « បងប្រុស! បងមិនអីទេមែនទេ? »
    « ហឺម?? ម៉េចក៏សួរបែបហ្នឹង? បងអាចកើតអីទៅ? »

    « គឺ...អត់មានអីទេ ខ្ញុំឮថាជិតដល់ថ្ងៃរៀបការរបស់បងហើយ ខ្ញុំបារម្ភពីបង បងប្រុសខ្ញុំមានរឿងខ្លះចង់និយាយជាមួយបង បងមិនគួរទុកចិត្តអ្នកណាពេកនោះទេជាពិសេសគឺក្មេង...»

    « ក្មេង?? »
    « មែនហើយគឺជុងវ៉ុន! បងនៅឱ្យឆ្ងាយពីក្មេងនោះទៅ ហើយកុំទុកចិត្តគេពេកអី គេមិនមែនជាក្មេងធម្មតាដូចដែលបងគិតនោះទេ ខ្ញុំមើលឃើញបែបនេះតាំងពីថ្ងៃដែលខ្ញុំមករស់នៅទីនេះកាលពីពេលមុន »  ថេយ៉ុនធ្វើមុខនិងឬកពារស្លន់ស្លោរ និងតក់ក្រហល់ខុសធម្មតា  តែគេមិនអាចនិយាយប្រាប់ថេយ៉ុងតាមត្រង់នោះទេ ប៉ុន្តែគេគ្រាន់តែអាចដាស់តឿនខ្លះដល់បងប្រុសរបស់គេតែប៉ុណ្ណឹង ស្របពេលដែលថេយ៉ុងជ្រួលចិញ្ចើមចាប់ផ្ដើមធ្វើមុខងឿងឆ្ងល់ តើគេកំពុងតែនិយាយពីអី? ជុងវ៉ុនហ្ហេស? គេនៅក្មេងណាស់ ម៉េចក៏ថេយ៉ុនអាចនិយាយពាក្យចោទប្រកាន់អីបែបនេះទៅកាន់គេទៅកើត?

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Donde viven las historias. Descúbrelo ahora