បន្ទាប់ពីបញ្ចប់អាហារពេលព្រឹករួចរាល់ជុងហ្គុកក៏បានបន្តទៅបន្ទប់ទទួលភ្ញៀវ ដែលនោះជាភ្ញៀវសំខាន់ព្រោះនាយគឺជាអ្នកអញ្ជើញគេមកដល់ផ្ទះតែម្ដង ។
« ទីនេះធំណាស់ សាកសមជាកន្លែងឱ្យខ្ញុំរស់នៅនិងសោយសុខបំផុត » អាល្អិតថេយ៉ុនដែលអង្គុយរងចាំគេនៅក្នុងបន្ទប់ទទួលភ្ញៀវ ខ្លួនគេអង្គុយមិនសុខមួយកន្លែង ព្រោះថាកំពុងតែឈ្លក់វង្វេងនិងពិភពមួយនេះ ទីនេះគឺស្រស់ស្អាត ធំទូលាយនិងប្រណីត គេកំពុងតែស្រមើស្រមៃថាខ្លួនឯងបានក្លាយជាម្ចាស់តូចនៃផ្ទះមួយនេះ និងរស់នៅទីនេះមានអ្នកបម្រើឆ្វេងស្ដាំ មានប្ដីជា
មហាសេដ្ឋី« ចាំយូរទេ? »
« អស៎! លោកមកហើយហ្ហេស? មិនយូរអីទេ ឱ្យតែបានជួបលោកគឺល្អណាស់ទៅហើយ » ថេយ៉ុននៅមួយកន្លែងមិនសុខ គេក្រោកនិងដើរទៅរកនាយ ឈរសំកឹងខាងមុខអ្នកសង្ហា និយាយជាមួយទឹកមុខញញឹមញញែមដាក់នាយយ៉ាងចម្លែកបំផុត
« មានអ្វីត្រូវនិយាយដែរទេ? »
« មាន! »
« និយាយទៅ » ជុងហ្គុកដើរទៅដាក់ខ្លួនអង្គុយនៅលើសាឡុងលើកជើងគងទាក់ខ្លា កែវភ្នែកសម្លឹងមើលអាល្អិតរាងតូចនៅខាងមុខញញឹមញញែមញាក់ភ្នែកដាក់នាយមិនឈប់ នាយប្រាកដជាដឹងពីបំណងរបស់គេ តែក៏ធ្វើជាសួរដើម្បីឱ្យអស់ចិត្ត« ពេលណាទើបលោកឱ្យខ្ញុំមកនៅទីនេះ? » មិនក្បាច់ក្បូរច្រើន គេនិយាយប្រាប់នាយត្រង់ៗ គឺគេចង់មករស់នៅទីនេះឡើងញ័រប្រាណអស់ទៅហើយ ណាមួយបងប្រុសគេនៅទីនេះបានចុះរឿងអីថាគេមកនៅមិនបាន
« ក្នុងនាមអី? »
« ជាមនុស្សរបស់លោកនោះអី ក្រែងខ្ញុំប្រាប់ហើយតើថា ខ្ញុំព្រមជាមួយលោកគ្រប់យ៉ាង ឱ្យតែលោកទទួលអាចយកខ្ញុំម្នាក់ទៀតដូចបងប្រុស » អាល្អិតពឹសពុលដើរមកទម្លាក់ខ្លួនអង្គុយក្បែរនាយ ដៃតូចប្រហ៊ឺនចាប់ដើមដៃអ្នកសង្ហា អ្នកទាំងពីរងាកសម្លឹងមុខគ្នា រហូតដល់ថេយ៉ុនចេះតែខិតមុខចូលមកកាន់តែជិតមានបំណងធ្វើដូចជាលើកដំបូងដែលពួកគេបានជួបគ្នានោះអី ប៉ុន្តែពួកគេមិនបានដឹងទេថា មានអ្នកណាម្នាក់កំពុងតែលួចសម្លឹងមើលមកពួកគេ ដោយក្រសែភ្នែកមិនពេញចិត្ត

KAMU SEDANG MEMBACA
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fiksi Penggemarផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...