ភាគទី១៨ : ថេយ៉ុងមិនល្អនោះទេ

2.4K 111 2
                                        

    ជុងហ្គុកបានចុះពីលើឡានមក គ្រាន់តែឈានចុះមកភ្លាម អាល្អិតមក៏ប្រញាប់ស្ទុះចូលទៅរកនាយ ហើយថែម ទាំងប្រហ៊ឺនលូកដៃឱបដៃកំលោះធ្វើដូចជាខ្លួនស្និទ្ធស្នាលគ្នាតាំងពីពេលណាមកអ៊ីចឹង ។

    « ឯងចង់ស្លាប់ណាស់មែនទេ? បើសិនជាគេចាប់ហ្វ្រាំងមិនទាន់ នោះច្បាស់ជា...»

    « ខ្ញុំដឹងថាលោកនិងមិនធ្វើឱ្យខ្ញុំស្លាប់ទេ » ថេយ៉ុនធ្វើមុខញញឹមញញែម ជួបមុខនាយម្នាក់នេះពេលណាគេសឹងតែទប់ចិត្តខ្លួនឯងមិនបាន មនុស្សអីក៏សង្ហាយ៉ាងនេះ ប៉ុន្តែគួរឱ្យសោកស្តាយដែលគេមិនអាចបានឃើញមុខនាយរាល់ថ្ងៃដូចថេយ៉ុង តែថេយ៉ុងគេមិនចេះតែសំណាងបែបនេះរហូតនោះទេ

    « មិនមែនខ្ញុំទេ តែឯងគួរតែអរគុណជំនិតរបស់ខ្ញុំច្រើនជាង! » ជុងហ្គុករលាស់ដៃគេចេញដោយមិនខ្ចីខ្វល់ថាគេចង់គិតនាយយ៉ាងម៉េចក៏ដោយ ហើយរឿងដែលនាយនិយាយគឺពិតជាត្រឹមត្រូវ គួរតែអរគុណដល់នាយសុងដែលជាន់ហ្វ្រាំងទាន់ មិនអ៊ីចឹងសូម្បីតែទេវតាក៏ជួយគេមិនបានដែរ

    « បាទមិនអីទេលោកម្ចាស់ ខ្ញុំមិនចូលចិត្តសម្លាប់សត្វមានជីវិតនោះទេ តែនេះជា ...»

     « តែខ្ញុំក៏ចង់អរគុណលោកពីរឿងថ្ងៃមុននោះ ខ្ញុំអាចនិយាយជាមួយលោកតែ២នាក់បានទេ? » ថេយ៉ុនដើរទៅបំបុកនាយសុងឱ្យជៀសចេញ រួចខ្លួនក៏មកឈរជិតរាងសង្ហា បន្ទន់សំឡេងធ្វើជានិយាយសំឡេងគួរឱ្យចង់ស្ដាប់ដូចជាថេយ៉ុង ប្រហែលជាបែបនោះហើយ ទើបបានជានាយជ្រើសយកបងប្រុសរបស់គេ

    « បាន! » ជុងហ្គុកជ្រែងដៃចូលហោប៉ាវរួចងក់ក្បាលផ្ដល់សញ្ញាឱ្យនាយជំនិតចេញទៅម្ខាង នាយសុងឱនគំនាបទទួលបញ្ជា រួចក៏ដើរចេញទៅម្ខាងទាំងមិនភ្លេចឆ្លៀតមកសម្លឹងអាល្អិតដែលធ្វើខ្លួនគួរឱ្យជ្រិញឬកពេបមាត់ដាក់ខ្លួន

     « ជុងហ្គុក! ខ្ញុំអាចហៅលោកថាបែបនេះបានទេ? »
     « ល្អ! ឆាប់និយាយរឿងរបស់ឯងមក »

     « ត្រូវហើយ...តែទីនេះដូចជាមិនសូវល្អសោះ លោកមកតាមខ្ញុំមក » ថេយ៉ុនចាប់ឱបដៃរាងសង្ហារួចបណ្ដើរនាយទៅជាមួយចង់ទៅណាក៏មិនដឹង ជុងហ្គុកក៏អ៊ីចឹងដែរ នាយមិនបានទៅប្រកែកស្អីហើយក៏ព្រមឱ្យគេអូសដៃទៅជាមួយ រហូតដល់កន្លែងស្ងាត់មនុស្សមួយ
....

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now