• ៧ឆ្នាំកន្លងផុតទៅ
ថ្ងៃនេះជាខួប៧ឆ្នាំនៃការចាកចេញមួយដែលបាត់ដំណឹងទៅសូន្យឈឹង និងមួយទៀតគឺជាខួបដែលក្មេងៗបានចាកចេញទៅទៅថ្ងៃនេះ ពេលវេលាពិតជាដើរលឿនណាស់ រយៈពេល៧ឆ្នាំបានកន្លងផុតទៅហើយត្រឹមតែមួយពព្រិចភ្នែក ស្របពេលដែលសកម្មភាពមួយចំនួនបានផ្លាស់ប្ដូរ ប៉ុន្តែចិត្តរបស់មនុស្សគឺមិនដែលផ្លាស់ប្តូរនោះទេ ជាពិសេសបេះដូងរបស់មនុស្សម្នាក់នេះក៏មិនដែលផ្លាស់ប្ដូរទៅដូចគ្នា នោះក៏ដោយសារតែនាយនៅរកវាត្រឡប់មកវិញមិនទាន់ឃើញនៅឡើយ រយៈពេល៧ឆ្នាំហើយដែលនាយបានបាត់បង់បេះដូងរបស់នាយទៅ ពេលនេះមិនដឹងទៅដល់ទីណា គ្មានសូម្បីតែដំណឹងមួយចុងក្រចក ។
« រយៈពេល៧ឆ្នាំហើយ វាយូរណាស់សម្រាប់ការចាកចេញរបស់អូន ថេយ៉ុងអូនចាកចេញទៅព្រមជាមួយនិងបេះដូងរបស់បង សូម្បីតែរបស់ដែលជានិមិត្តរូបរបស់អូនចំពោះបង អូនក៏យកវាទៅជាមួយដូចគ្នា ហេតុអីក៏អូនចិត្តខ្មៅដាក់បងដល់ថ្នាក់នេះ? » គ្មានវត្តមានរបស់គេនៅទីនេះទៀតទេ គឺបន្សល់នៅត្រឹមតែរូបថតអនុស្សាវរីយមួយសន្លឹកនិងរបស់ជានិមិត្តរូប ប៉ុន្តែរបស់និមិត្តរូបរបស់គេដែលគេបានប្រគល់វាមកឱ្យនាយនោះ គេក៏យកវាទៅជាមួយផងដែរ ត្រូវហើយនៅចាំទេពាក្យពេចន៍ទាំងប៉ុន្មាននេះ " ខ្លួនប្រាណអូនក៏ជានិមិត្តរូបរបស់អូនចំពោះបងដូចគ្នា " គេបានចាកចេញទៅដោយយកទាំងបេះដូងហើយនិងនិមិត្តរូបរបស់នាយទៅជាមួយទាំងអស់ដោយមិនអាសូរ
តុក! តុក!
« ចូលមក » ជុងហ្គុកសម្រួមទឹកមុខ ពេលនេះរយៈពេល៧ឆ្នាំមកហើយ វ័យរបស់នាយក៏កាន់តែជ្រេដែរ មុខមាត់ស្រស់សង្ហាក៏ប្រែជាដុះពុកមាត់ពុកចង្កា សក់វែងមិនកាត់ វែងដល់ហួសកញ្ចឹងក៎ តាំងពីថេយ៉ុងហើយនិងកូនៗចេញទៅនាយហាក់មិនសូវខ្វល់ខ្វាយពីខ្លួនឯងប៉ុន្មានទេ ហើយក៏បណ្ដោយខ្លួនទៅតាមធម្មជាតិ
« លោកម្ចាស់ តើមានអ្វីឱ្យនាងខ្ញុំត្រៀមរៀបចំបន្ថែមទៀតសម្រាប់អ្នកប្រុសៗនិងអ្នកនាងត្រឡប់មកវិញដែរទេ? »
« មិនអីទេអរគុណអ៊ុំស្រីហើយ ថ្ងៃស្អែកនេះខ្ញុំនិងឱ្យឡានទៅទទួលពួកគេមកពីព្រលាន »

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...