• ច្រើនថ្ងៃកន្លងផុត
ជុងហ្គុកបាននាំថេយ៉ុងទៅរើសឈុតរៀបការរបស់ពួកគេ ប៉ុន្តែឈុតដែលថេយ៉ុងត្រូវរើសនោះគឺជាឈុតរបស់មនុស្សស្រី ត្រូវហើយនេះមិនមែនជាការបង្ខំឬការចង់បានរបស់ជុងហ្គុកនោះទេ នាយខ្លួនឯងតាំងចិត្តថានិងប្រាប់ការពិតដល់កូនៗក្នុងពេលឆាប់ៗនេះថាអ្នកម៉ាក់ដែលពួកគេហៅនោះមិនមែនជាមនុស្សស្រី ប៉ុន្តែថេយ៉ុងគេបានបដិសេធនិងមិនព្រមឱ្យនាយប្រាប់ការពិតដល់ក្មេងៗនោះទេ ព្រោះគេខ្លាចថាក្មេងៗនិងទទួលយកមិនបាន ហើយស្អប់ខ្ពើមគេ គេមិនចង់ឱ្យក្មេងៗមើលមកគេជាមនុស្សចម្លែកនិងចិត្តអាក្រក់នោះទេ ថេយ៉ុងគេស្រលាញ់ក្មេងៗទុកដូចជាកូន ទោះបីវាខុសក្នុងការលាក់បាំង ប៉ុន្តែគេមិនចង់ឱ្យក្មេងៗខូចចិត្តនិងត្រូវខកបំណងនោះទេ ។
« អូនប្រាកដហើយហ្ហេសថាចង់ធ្វើបែបនេះ? »
« ហឺម!! ខ្ញុំមិនចង់ឱ្យពួកគេខូចចិត្ត និងត្រូវខកចិត្តនោះទេដែលខ្ញុំជា...»« តែបងគិតថាពួកគេនិងយល់ សម្បកខាងក្រៅមិនអាចបរិយាយពីឬកពារខាងក្នុងរបស់មនុស្សនោះទេ ពួកគេស្រលាញ់អូនក្នុងនាមជាអូន ក៏ដូចគ្នាជាមួយនិងបងដែរ »
« អត់ទេ! សូមអង្វរកុំប្រាប់ពួកគេអី » រាងតូចកាន់ដៃនាយថ្នមៗ សម្លឹងមុខជុងហ្គុកដោយក្រសែភ្នែកស្រទន់ក្នុងន័យអង្វរករ នេះមិនមែនបានន័យថាគេមិនខូចចិត្តនោះទេដែលត្រូវលាក់បាំងក្មេងៗទៅបែបនេះនោះ ប៉ុន្តែគេចាំបាច់ពិតមែន គឺមិនមែនសម្រាប់ខ្លួនឯង ប៉ុន្តែគឺដើម្បីក្មេងៗ បើកពួកគេអាចធំដឹងក្ដីជាងនេះល្មមអាចគិតពិចារណានិងយល់បាន ថ្ងៃនោះហើយគេនិងជាអ្នកទៅប្រាប់ការពិតដល់ក្មេងៗដោយខ្លួនឯង
« បាន! បងនិងតាមចិត្តរបស់អូនគ្រប់យ៉ាង ឱ្យតែអូនគិតថាវាល្អសម្រាប់ខ្លួនឯងហើយនិងពួកគេ បងក៏មិនថាអីដែរ »
« អរគុណហើយ » រាងតូចញញឹមបន្តិច ជុងហ្គុកទាញគេមកឱប ថេយ៉ុងហាក់ធូរស្បើយក្នុងទ្រូងជាខ្លាំង គេដឹងថានាយហើយនិងក្មេងៗស្រលាញ់គេប៉ុណ្ណា ប៉ុន្តែការគិតរបស់មនុស្សធំហើយនិងក្មេងៗគឺមិនដូចគ្នាទេ មនុស្សមួយចំនួនអាចនិងមានការយល់ច្រឡំ តាមពិតៗទៅវ័យរបស់ក្មេងៗនេះហើយ ប្រសិនបើពួកគេជួបប្រទះនូវរឿងឬបញ្ហាអ្វីមួយដែលមិនល្អនៅថ្ងៃនេះ នោះពួកគេនិងចងចាំវាទៅជារៀងរហូតដល់ដក់ជាប់ក្នុងខួរក្បាលរបស់ពួកគេ ក៏ដូចដែលគេនិយាយថាក្មេងៗគឺដូចជាក្រដាសសមួយផ្ទាំង បើហ៊ានតែគូសវាសខុសបន្តិច វានិងពិបាកក្នុងការលុបជម្រះឬក៏មិនអាចតែម្ដង
...............

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...