មកដល់ខាងក្រោមផុតពីភ្នែករបស់អ្នកជាឪពុក ជុងវ៉ុនឈរជ្រែងដៃចូលហោរប៉ាវ ភ្នែកបាញ់សម្លឹងមើលអ្នកដែលនៅឈរចំពោះមុខដោយទឹកមុខរាបស្មើរបំផុត បើប្រៀបធៀបកម្ពស់របស់ពួកគេ គឺជុងវ៉ុនមានកម្ពស់ត្រឹមក៎របស់គេទៅហើយ ត្បិតថាទើបតែមានអាយុ១៥-១៦ឆ្នាំ ប៉ុន្តែការលូតលាស់របស់ក្មេងៗសម័យនេះគឺមានភាពល្អប្រសើរ និងឆាប់រហ័ស ។
« សម្លឹងមុខខ្ញុំធ្វើអី? »
« យប់មិញ អ្នកគេងក្បែរលោកប៉ារបស់ខ្ញុំមែនទេ? »
« មែនហើយ! តើយ៉ាងម៉េច? »« មានរឿងអ្វីកើតឡើងឬអត់? » សំណួររបស់គេហាក់ដូចជាចម្លែក តើនេះគេកំពុងតែចង់សួរពីអ្វីទៅ? មានរឿងអ្វីកើតឡើង! គេចង់សំដៅលើអ្វី? សូម្បីតែថេយ៉ុនគេក៏ជ្រួញចិញ្ចើមឆ្ងល់និងក្មេងល្អិតម្នាក់នេះដែរ
« ហ្ហឹស! នេះ! ឯងជាក្មេងមិនទាន់ធំ តើចេះសួររបែប នេះបានយ៉ាងម៉េច? » ថេយ៉ុនហាក់អស់សំណើចហួសចិត្តនិងសំណួររបស់គេ បើគិតមើលទៅគឺគេដឹងច្បាស់ណាស់ថាក្មេងម្នាក់នេះគេចង់សួរពីអ្វី តែគេគ្រាន់តែឆ្ងល់ ក្មេងនេះទៅដឹងរឿងអ្វីខ្លះរបស់មនុស្សចាស់ទុំ គឺមិនគួរនោះទេ ឬមួយថេយ៉ុងនិងជុងហ្គុកធ្លាប់ភ្លាត់ស្នៀតភ្លេចខ្លួន ធ្វើឱ្យក្មេងឃើញអីហើយយកមកគិតបែបនេះ?
« ខ្ញុំជាក្មេង! តែមិនមែនក្មេងអាយុ៥ឆ្នាំដែលមិនអីនោះទេ » ជុងវ៉ុនញញឹមចុងមាត់បន្តិច រួចបែរជាឈានជំហានដើរចូលមករកគេយឺតៗក្នុងទឹកមុខមួយមិនខុសគ្នាជាមួយនិងជុងហ្គុកប៉ុន្មាននោះទេ ធ្វើឱ្យថេយ៉ុនគេមានអារម្មណ៍មិនសូវល្អ ឪពុកកូន២នាក់នេះគឺមិនសូវខុសគ្នាប៉ុន្មាននោះទេ មុននោះជុងហ្គុកធ្វើឱ្យគេឈឺខ្លួនម្ដងរួចមកហើយ នេះនូវមកថែមកូនប្រុសរបស់គេម្នាក់ទៀត ឬកពារកោងកាចមាំទាំដូចជារាជសីទាំងពីរនាក់ឪពុកកូន
« គឺ....»
« គឺស្អី? »« គ្មានស្អីទេ តើទៅមានស្អីកើតទៅ? ប៉ារបស់ឯងមិនដឹងយ៉ាងម៉េចនោះទេ សុខៗក៏រុញយើងចេញ មិនបានមានរឿងស្អីជាមួយគ្នានោះទេ គេមិនបានធ្វើស្អីខ្ញុំ តែក៏ប្រែមកជានិយាយថាចង់គេងឱបខ្ញុំដូចធម្មតាវិញល្អជាង »

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...