ថេយ៉ុនអង្គុយនៅក្នុងឡានមិនស្កប់សុខ ម្ដងម្កាលលួចសម្លឹងមើលនាយ ធ្វើគ្រប់យ៉ាងឱ្យនាយចាប់អារម្មណ៍ស្ដីរកគេ ប៉ុន្តែក៏មើលទៅឃើញថាជុងហ្គុកអង្គុយស្ងៀមធ្មឹងដូចជារូបចម្លាក់ ហាក់មិនឃើញគេនៅទីនេះទុកដូចជាខ្យល់អាកាស អាល្អិតក៏ងាកបែរមុខមកវិញអង្គុយខាំមាត់ខាំក៎ខឹងចិត្តនាយមិនរវល់និងគេដូចថ្ងៃមុនសោះ ផ្ទុយទៅនាយសុងឯណោះវិញ ភ្នែកមើលតាមកញ្ចក់មកក្រោយញញឹមញញែមសមចិត្តដែលលោកម្ចាស់គេមិនរវល់ជាមួយឆ្មាញីមួយក្បាលនេះ មិនអ៊ីចឹងច្បាស់ជាត្រូវឆ្មាញីនោះក្រចៅខ្ញាំ បង្គួយកើតជាសមិនខានទេ ។
« អូយយ៎រមាស់ដល់ហើយ »
« យ៉ាងម៉េច? »
« គឺរមាស់ណាស់លោកម្ចាស់ រមាស់ពេញខ្លួន ក្ដៅក្រហាយទ្រាំមិនបានទេ ក្រហល់ក្រហាយដូចជាឆ្មាមិនបានសុីត្រីអាំងអ៊ីចឹងលោកម្ចាស់ » នាយសុងធ្វើជានិយាយ ដៃម្ខាងទប់ចង្កូតឡានបើកទៅមុខ ម្ខាងទៀតលើកអេះរញៀវទាំងក្រសែភ្នែកសម្លឹងមើលតាមកញ្ចក់ទៅក្រោយ ក៏ឃើញអាល្អិតនោះកំពុងអង្គុយសម្លក់មកគេធ្វើមុខដូចជាឆ្មាញីឃើញគេជាត្រីអាំងចង់ហែកសុីទាំងរស់អ៊ីចឹង រឿងអីគេមិនដឹងថានាយសុងកំពុងតែដៀមដាមឱ្យគេ
« ហឹម! យើងភ្លេចនិងសួរ ផ្ទះឯងនៅឯណា? » នឹកឃើញបែបនេះទើបនាយដាច់ចិត្តសួរទាំងដែលដឹងហើយ តែក៏ធ្វើជាសួរនិងមិនបានឱ្យគេដឹងថានាយធ្លាប់ទៅទីនោះហើយបានស្គាល់ថេយ៉ុងបងប្រុសរបស់គេនោះទេ
« គឺ...នៅផ្លូវបំបែកខាងមុខបត់ទៅស្ដាំនិងទៅដល់ផ្ទះធំមួយ នោះជាភូមិគ្រឹះប៉ារបស់ខ្ញុំ ខ្ញុំនៅទីនោះ »
« ឆ្មាវង្វេងផ្លូវហើយ ចេះមកដើរពេញផ្លូវទៅកើតចៀសៗ » ដោយសារតែជ្រេញនិងអ្វីដែលថេយ៉ុនគេនិយាយ នាយសុងក៏ធ្វើជានិយាយដៀមដាមបង្ហើរសំឡេងល្មមឮដល់អ្នកខាងក្រោយ តាមសម្លក់គេក្នុងកញ្ចក់មិនដាក់ភ្នែក នេះបានឱ្យដឹងថាចង់កុហក់លោកម្ចាស់របស់គេស្មានថាលោកម្ចាស់របស់គេល្ងង់ជឿល្បិចក្មេងចង់បានចំណាប់អារម្មណ៍ដូចជាគេឬ ?
« ល្អ...បើកតាមគេប្រាប់ទៅ »
« តែម្ដុំនេះ ខ្ញុំបាទបើកកាត់ទៅវិញទៅមករាល់ថ្ងៃមិនដែលឃើញមានភូមិគ្រឹះធំឯណានោះទេលោកម្ចាស់ តើអាល្អិតឯងប្រាកដហើយហ្ហេសថាមិនបានភ្លេចផ្លូវទៅផ្ទះ? »
YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...
