មកដល់ពេលព្រឹកព្រលឹមទើបជុងហ្គុកភ្ញាក់ដឹងខ្លួនឡើងមក ហើយមានរុំរបួសនៅជាប់និងក្បាល នាយសម្លឹងមើលបរិវេណជុំវិញខ្លួនទាំងលួចគិតក្នុងចិត្តថាអ្នកណាជាអ្នកនាំខ្លួនមកមន្ទីរពេទ្យនេះ តើជាថេយ៉ុងមែនទេ? ត្រូវហើយគេច្បាស់ជាមិនដាច់ចិត្តទុកនាយចោលទាំងបែបនេះទេ គេស្រលាញ់នាយ គេប្រាកដជាទ្រាំឃើញនាយឈឺចាប់មិនបាននោះទេហើយក៏ត្រឡប់មកវិញដើម្បីជួយនាយមកមន្ទីរពេទ្យបែបនេះ នាយគិតឃើញវាតែម្នាក់ឯងរួចទឹកមុខស្រពាប់ស្រពោនក៏ប្រែជាញញឹមស្រស់ថ្លាភ្លាមមួយរំពេច ។
ក្រាក!!
« ថេយ៉ុង បងដឹងថាអុូនច្បាស់ជាមិនដាច់ចិត្តនោះទេ » ឮសំឡេងបើកទ្វារចូលមក នាយញញឹមរីកមុខរីកមាត់និងគិតស្មានថាជាថេយ៉ុង ប៉ុន្តែក្រោយវត្តមានមនុស្សម្នាក់នោះចូលមកដល់ទើបនាយដឹងថានោះមិនមែនជាថេយ៉ុងទេ មិនមែនគេនោះទេ តែជានាយជំនិតរបស់ខ្លួនទៅវិញ ទឹកមុខញញឹមញញែមក៏ប្រែជាធ្លាក់ចុះមួយរំពេច
« លោកម្ចាស់គឺខ្ញុំទេទាន » នាយសុងកាន់យករបស់ប្រើប្រាស់ចាំបាច់មួយចំនួនយកមកឱ្យនាយ គេព្យាយាមញញឹមបន្តិចដើម្បីកុំឱ្យជុងហ្គុកនាយមើលមកតានតឹងកាន់តែខ្លាំង មើលទឹកមុខគួរឱ្យអាណិតនោះទៅ នេះប្រហែលជាគិតថាជាប្រពន្ធរបស់ខ្លួនចូលមកមើលហើយ ប៉ុន្តែគ្រប់យ៉ាងគឺគ្រាន់តែជាការស្រមើស្រមៃរបស់នាយតែប៉ុណ្ណោះ
« ថេយ៉ុងនៅឯណា? »
« គឺ...»
« យើងដឹងថាគេច្បាស់ជាមិនហ៊ានមកជួបមុខយើងនោះទេ ព្រោះគេពិតជាសោកស្ដាយដែលធ្វើបែបនេះដាក់យើង គេច្បាស់ជាឈឺជាងយើងទៅទៀត មិនអ៊ីចឹងគេច្បាស់ជាមិនត្រឡប់មកវិញហើយនាំយើងមកមន្ទីរពេទ្យនោះទេ » នាយនិយាយទាំងមានជំនឿចិត្តថាថេយ៉ុងគឺបានត្រឡប់មកជួយនាយវិញ ប៉ុន្តែវាគឺមិនដូច្នោះទេ គេហ៊ានវាយនាយ ហើយក៏រត់ទៅដោយទុកនាយចោលមិនខ្វាយខ្វល់ថានាយឈឺឬយ៉ាងណាសូម្បីតែបន្តិច គេចិត្តខ្មៅខ្លាំងណាស់!
« លោកម្ចាស់គឺមិន....»
ក្រាក!!
« ថេយ៉ុង!! »
« លោកប៉ា » ដំបូងនាយខំស្រែកហៅឈ្មោះរបស់គេដោយគិតថាមានសង្ឃឹមម្ដងទៀត ប៉ុន្តែការគិតគឺខុសស្រឡះ នោះគឺជានាងល្អិតជូលីមកដល់ព្រមជាមួយនិងកន្ត្រកផ្លែឈើ ហើយការខកចិត្តជាលើកទី២ក៏បានកើតឡើង! តាមពិតទៅជូលីបានមកដល់និងកំដរប៉ារបស់នាងតាំងពីយប់មិញមកម្លេះ ហើយនាងគ្រាន់តែត្រឡប់ទៅផ្ទះវិញមួយភ្លែតហើយក៏ត្រឡប់មកវិញ នាងរំភើបចិត្តដែលលោកប៉ាដឹងខ្លួននិងមិនមានអ្វីគួរឱ្យបារម្ភ ប៉ុន្តែមើលទៅទឹកមុខលោកប៉ារបស់នាងហាក់ស្លេកស្លាំងនិងដូចជាមិនសប្បាយចិត្តទាល់តែសោះ
YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...
