ភាគទី២៣ អូនស្រលាញ់ប្ដីម្នាក់នេះទេ

2.8K 116 4
                                        

   សំឡេងឡូឡានៅតែមិនទាន់បាត់នៅឡើយ ព្រះជាម្ចាស់អឺយ អ្នកណាទៅទុកចិត្តនាយម្នាក់នេះ គេធ្វើឬកពារប្លែកដូចជាខ្មោចចូលយ៉ាងនេះ មើលចុះភ្នែកកំហិលនោះកំពុងតែតាមសម្លឹងមើលគេមិនឈប់ តាំងពីគេចូលទៅបន្ទប់ទឹកនិងចេញមកវិញ នាយដេញចាប់គេពេញបន្ទប់ ថេយ៉ុងចេះតែរារាំងនិងព្យាយាមរត់គេចមិនឱ្យនាយចូលក្បែរគេ ។

     « អាយយ៎! កុំមកតាមខ្ញុំ »
     « ហេតុអីមិនឱ្យប្ដីតាមអូន? ឱ្យប្ដីស្លៀកពាក់ឱ្យណាស៎ »

     « ឆ្កួតទេហ្ហេស? ចេញឱ្យឆ្ងាយទៅមនុស្សរោគចិត្ត » ថេយ៉ុងរត់ឡើងលើពូកទាញខ្នើយលើនោះលើកគប់នាយមិនឈប់ និងស្រែកខ្លាំងៗមិនឱ្យនាយចូលជិត ឆ្កួតទេដឹងមកចង់ស្លៀកពាក់ឱ្យគេ ដឹងហើយថាអាល្អិតនេះកំណាញ់ខ្លួនខ្លាំងប៉ុណ្ណា

    « រោគចិត្តអីទៅ ប្ដីឃើញអស់ហើយ លើខ្លួនប្រាណអូន កន្លែងណាដែលប្ដីមិនដែលឃើញ? » ផាច់!!! ដោយអត់មិនបានខ្លាំងពេក ថេយ៉ុងក៏ហក់ចុះពីលើគ្រែភ្លេចខ្លួនកំពុងតែឈឺតែក៏ស្ទុះទៅទះនាយមួយកំផ្លៀងក្រែងឡូស្វាងខ្លះប៉ុន្តែ....

     « បិទមាត់ភ្លាមទៅ »
     « ប្ដីឃើញ....» ផាច់ៗ

     « ប្រាប់ថាឱ្យបិទមាត់ » ពីរកំផ្លៀងបន្ថែមទៀតទាំងសងខាងថ្ពាល់សង្ហាៗត្រូវគេទះដល់ឡើងស្នាមក្រហមអស់ ជុងហ្គុកស្ងាត់មាត់បន្តិចនិងងាកមុខមកវិញយ៉ាងរហ័ស ប៉ុន្តែពេលនេះទឹកមុខក៏ប្រែទៅជាគួរឱ្យខ្លាចដូចរាល់ដងវិញ វាបែរជាធ្វើឱ្យរាងតូចមានអារម្មណ៍រអានិងមិនសូវស្រួល មុននេះគេភ្លេចខ្លួនជ្រុលដៃដាក់នាយ ពេលនេះមុខជាយ៉ាប់ហើយ

    នាយមិនស្រដីអីមួយម៉ាត់ ប៉ុន្តែបែរជាបោះជំហានដើរចូលទៅរកគេម្ដងបន្តិចៗ ជាមួយនិងទឹកមុខកាចៗ ដែលធ្វើឱ្យរាងតូចមានអារម្មណ៍មិនសូវស្រួលនិងចេះតែឈានជើងថយក្រោយ ជុងហ្គុកស្រាប់តែលើកដៃប្រុងនឹង...

     « អាយយ៎! »
     « ប្ដីឈឺណាស់ » រាងតូចលើកដៃខ្ទប់មុខជិតគិតថានាយប្រុងលើកដៃវាយគេ ប៉ុន្តែមានឯណាប្រុសម្នាក់នោះបែរជាមករំអួយដាក់គេដោយសំឡេងផ្អែមស្រួយស្រេះជាទីបំផុត នូវថែមទាំងទាញដៃស្រឡូនមកឱ្យប៉ះអង្អែលនិងថ្ពាល់របស់នាយ ងាកឱ្យថេយ៉ុងមើលថ្ពាល់ទាំងសងខាងរបស់ខ្លួន ដែលមានស្នាមក្រហមនិងរំអួយដូចកូនក្មេងដាក់គេ

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Tempat cerita menjadi hidup. Temukan sekarang