នាយសុងបានបញ្ជារផ្ទាល់ទៅកាន់កូនចៅផ្សេងទៀតដើម្បីឱ្យទៅទៅទទួលម្ដាយនិងប្អូនប្រុសរបស់ថេយ៉ុងមករស់នៅសេអ៊ូល ដោយឱ្យជម្រាបតាមពាក្យសម្ដីដែលនាយបានគ្រោងទុកសម្រាប់ចម្លើយនៅពេលដែលអ្នកទាំង២សួរនាំ ហើយគ្រប់យ៉ាងគឺបានទៅដោយរលូន កូនចៅរបស់នាយបាននាំថេយ៉ុននិងម្ដាយរបស់គេមកដល់សេអ៊ូលនិងស្នាក់នៅក្នុងផ្ទះធំល្មមមួយ ។
កាលដែលធ្វើបែបនេះក៏ព្រោះតែជុងហ្គុកនាយដឹងថាថេយ៉ុងគេច្បាស់ជាមិនសុខចិត្តហើយនៅមិនស្ងប់នោះទេ ប្រសិនបើនៅឆ្ងាយពីម្ដាយហើយនិងប្អូនប្រុសរបស់គេ ក៏ច្បាស់ជារត់ត្រឡប់ទៅ Daegu វិញ ដូច្នេះពេលដែលនាយធ្វើបែបនេះអាចងាយស្រួលដល់គេចង់ទៅមក លេងម្ដាយនិងប្អូនគឺនៅជិតបង្កើយ ។
« តើបងប្រុសរបស់ខ្ញុំមានផ្ដែផ្ដាំអីទៀតទេ? ហើយពេលណាទើបគាត់មករកពួកយើង? »
« អ្នកប្រុសមិនបានប្រាប់ទេ គ្រាន់តែឱ្យជម្រាបថាពេលដែលរួចការងារពេលណា អ្នកប្រុសនិងមករក » កូនចៅរបស់នាយបានឆ្លើយប្រាប់តាមដំណើរ តែមិនបានប្រាប់ការពិតតែម្ដង ធ្វើជានិយាយយ៉ាងណាដើម្បីឱ្យពួកគេទុកចិត្ត ប៉ុន្តែមនុស្សថេយ៉ុននេះ គេក៏ជាក្មេងឆ្លាតណាស់ដែរ គេក៏នៅតែមិនជឿថាថេយ៉ុងពិតជាអ្នកធ្វើរឿងទាំងអស់នេះមែន គិតមើលទៅ សុខៗគេស្រាប់តែបាត់ស្រមោលទៅ ហើយក៏ផ្ដាំផ្ញើរតាមអ្នកដទៃមកថា គេឡើងមកធ្វើការនៅសេអ៊ូលទាន់ហន់ មិនទាំងបានប្រាប់ម្ដាយឬគេជាប្អូនដោយផ្ទាល់ នេះមិនគិតថាចម្លែកពេកទេហ្ហេស?
« យើងត្រូវតែដឹងឱ្យបានថា ឯងមានស្អីលាក់បាំងជាមួយនិងយើង?? » ប្រាកដណាស់ ចរឹករបស់គេគឺចង់ដឹងចង់ឮហើយក៏មិនដែលពេញចិត្តប្រសិនបើថេយ៉ុងបានល្អជាងគេនោះ មានរឿងជាច្រើនដែលធ្វើឱ្យគេសង្ស័យ ហើយចុះពេលនេះថេយ៉ុងគេនៅឯណា? ហើយកំពុងធ្វើការអី ហេតុអីពេលអ្នកទាំង២មកដល់សេអ៊ូល ម៉េចក៏គេមិនមកជួបភ្លាម បែរជានិយាយថាជាប់រវល់ទៅវិញ
..............
SKIP...
ក្រលេកមកមើលគូរស្នេហ៍ឆ្មាកណ្ដុររបស់យើងវិញ ប្រហែលជាល្ងាចបន្តិចថេយ៉ុងដឹងខ្លួនឡើងពីការសន្លប់ ម្ដងនេះបែរជាមានអារម្មណ៍ថាចង់យំ ព្រោះវាជាលើកទី២ហើយដែលជុងហ្គុកនាយធ្វើបែបនេះដាក់គេ ។
ESTÁS LEYENDO
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...
