មិនយូរប៉ុន្មានថេយ៉ុងក៏មានវត្តមានមកដល់ក្នុងកម្មវិធី រាងតូចច្រលឹងគ្រងនូវសម្លៀកបំពាក់ពណ៌សលើកសម្រស់ធម្មជាតិដូចជា angel សម្រាប់ក្នុងក្រសែភ្នែកអ្នកដទៃគេមើលទៅទាំងស្អាតនិងសង្ហាព្រមគ្នាក្នុងនាមជាក្មេងប្រុស រហូតពេលឈានចូលមកដល់ក្នុងកម្មវិធីធ្វើឱ្យភ្នែកមនុស្សរាល់គ្នាងាកមកផ្ដោតសម្លឹងមើលរាងល្អិត និងលាន់មាត់ភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះមិនដែលឃើញនិងស្គាល់ក្មេងប្រុសម្នាក់ជាភ្ញៀវពិសេសខាងណា ហេតុអីក៏រូបរាងពណ៌សម្បុរស្រស់ថ្លា ស្រស់ស្អាតនិងសង្ហាអីយ៉ាងនេះ?
« គេម្នាក់នោះជាអ្នកណា ហេតុអីក៏មើលទៅស្រស់ស្អាតស្រស់សង្ហាព្រមគ្នាតែម្ដងហើយ គួរឱ្យច្រណែនណាស់ នេះបើជាក្មេងស្រីវិញណាស៎ ខ្ញុំនិងដណ្ដឹងគេឱ្យកូនប្រុសខ្ញុំហើយ »
« មែនហើយៗ / ស្អាតក៏ស្អាត សង្ហាក៏សង្ហា » មនុស្សគ្រប់គ្នាលាន់មាត់ពោលសរសើរគេគ្រប់គ្នា រាងតូចឈ្ងោកមុខចុះធ្វើមុខអឹមអៀន ព្រោះខណៈពេលដែលដើរចូលមកដល់ក៏ឮតែសំឡេងកោកកាកខ្សឹបខ្សៀវ ប៉ុន្តែមិនមែនខ្សឹបខ្សៀវរឿងអាក្រក់អីទេ ប៉ុន្តែជាការកោតសរសើរច្រើនជាង
ដែលសំឡេងកោកកាកទាំងអស់នោះក៏បានឮទៅដល់ត្រចៀករាងសង្ហាដែលឈរនិយាយជាមួយភ្ញៀវនៅផ្នែកម្ខាងទៀត ជុងហ្គុកងាកទៅសម្លឹងមើលប្រភពនៃការបញ្ចេញសំឡេងនោះក៏ប្រទះឃើញរាងតូចល្អិតដែលនាយកំពុងតែរងចាំគេ ស្ថិតក្នុងសភាពមួយដ៏ស្រស់ស្អាតនៅក្នុងកែវភ្នែករបស់នាយ គឺស្រស់ស្អាតដល់ធ្វើឱ្យនាយភ្លេចជាមួយនិងអ្នកដែលនៅក្បែរដៃនេះថាជាអ្នកណា ។
« ជុង! បងមើលអីហ្នឹង? »
« ប្អូនរបស់អូនគេមកដល់ហើយ ទៅរាក់ទាក់គេជាមួយគ្នាល្អទេ និងបានណែនាំឱ្យភ្ញៀវនៅទីនេះបានស្គាល់គ្នាតែម្ដង »« អត់ទេ! បងនៅទីនេះហើយ បណ្ដោយគេទៅ សង្សាររបស់គេប្រហែលជាមកជាមួយដូចគ្នា បងកុំទៅរវល់និងពួកគេអី » ថេយ៉ុនឱបដៃរាងសង្ហាជាប់មិនឱ្យរបេះព្រោះមិនចង់ឱ្យនាយចូលទៅរកគេ ណាមួយថ្ងៃនេះមើលទៅនាយសម្លឹងមើលគេមិនដាក់ភ្នែកនោះទេ គេក៏ទទួលស្គាល់ថាថ្ងៃនេះបងប្រុសរបស់គេក៏ស្រស់ស្អាតប្លែក មើលចុះសូម្បីតែអ្នកក្នុងកម្មវិធីដែលបានពោលសរសើរគេមុននេះ ក៏ស្ងាត់មាត់អស់បែរជាងាកទៅចាប់អារម្មណ៍ជាមួយនិងថេយ៉ុងទៅវិញ

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...