ព្រឹកព្រលឹមថ្ងៃថ្មី ថ្ងៃនេះមេឃស្រឡះល្អខ្យល់ឱកាសបរិសុទ្ធពិភពលោកហាក់ចូមរួមអំណរដល់ក្រុមគ្រួសារឪពុកកូនបានត្រឡប់មកជួបជុំគ្នាវិញ ជុងហ្គុកបានហៅក្មេងៗមកជួបជុំគ្នាព្រោះមានរឿងខ្លះត្រូវប្រកាសប្រាប់ ណាមួយនាយចង់ចាត់ចែងការងារសំខាន់ខ្លះឱ្យក្មេងៗទទួលខុសត្រូវ ក្រុមហ៊ុនរាប់សិបកន្លែងរបស់នាយត្រូវការអ្នកគ្រប់គ្រង នាយចង់ឱ្យពួកគេទៅធ្វើការយកបទពិសោធន៍នៅទីនោះ ហើយអនាគតក៏អាចនិងក្លាយទៅជាអ្នកគ្រប់គ្រងការងារទាំងអស់ជំនួសនាយផងដែរ ។
លើកលែងតែនាងល្អិតជូលី ឆ្នាំនេះគេមានអាយុទើបតែ១៧ឆ្នាំតែប៉ុណ្ណោះ គេមិនទាន់រៀនចប់នៅឡើយនោះទេ នាងត្រូវរៀនប្រហែលជាប៉ុន្មានឆ្នាំទៀត តែកាលដែលត្រឡប់មកវិញនោះគឺដោយសារនាងគិតថាចង់មករៀនបន្តនិងបញ្ចប់នៅឯប្រទេសកូរ៉េនេះវិញ ហើយណាមួយក៏មិនចង់ឃ្លាតឆ្ងាយពីឪពុកជាទីស្រលាញ់ នាងចង់នៅទីនេះ ហើយក៏ចង់មកជួយស្វែងរកអ្នកម៉ាក់ អហ៎ទេ គឺអាប់ប៉ារបស់នាងត្រឡប់មកជួបជុំគ្នាវិញផងដែរ ។
វាពិតណាស់ ពួកគេក៏បានដឹងរឿងនេះរួចទៅហើយដែរថា ថេយ៉ុងមិនមែនជាមនុស្សស្រី ព្រោះនៅឆ្នាំនោះជុងហ្គកបានសម្រេចចិត្តប្រាប់កូនៗរបស់នាយពីរឿងនេះ ដំបូងក្មេងៗហាក់ដូចជាមានការអក់អន់ចិត្តបន្តិចបន្តួច និងមិននឹកស្មានថាប៉ារបស់គេដែលលេងសប្បាយស្រីញីអូនបងច្រើនគគោកបែរជាមកលង់ស្នេហ៍បេះមិនចេញជាមួយនិងក្មេងប្រុសម្នាក់ទៅវិញ ប៉ុន្តែមកដល់ពេលនេះពួកគេក៏យល់ដូចគ្នា រឿងភេទមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺក្ដីស្រលាញ់ដែលពិតប្រាកដមួយ ដែលថេយ៉ុងមានឱ្យមកប៉ារបស់ពួកគេនិងពួកគេប្រៀបដូចជាម្ដាយម្នាក់ ទោះបីពួកគេមិនបានកើតចេញពីផ្ទៃរបស់ខ្លួនក៏ដោយ ក៏គេនៅតែស្រលាញ់ក្មេងៗនិងទុកពួកគេដូចជាកូនខ្លួនឯងដូច្នោះដែរ ។
« កូនចង់រៀនតនិងបញ្ចប់នៅទីនេះ ព្រោះកូនយល់ថាវាយូរណាស់ដែលកូនរស់នៅទីនោះ កូននឹកលោកប៉ា កូនចង់ត្រឡប់មកមើលថែលោកប៉ា និងតាមរកអាប់ប៉ាឱ្យត្រឡប់មកវិញដូចគ្នា »
« ហឺម! ប៉ាក៏តាមចិត្តកូនទៅចុះ » នាយជាឪពុកដ៏ល្អម្នាក់ នាងល្អិតមានសំណាងដែលឪពុកនាងស្រលាញ់ខ្លាំងបំផុតនិងមិនដែលធ្វើឱ្យទាស់ចិត្តម្ដងណាឡើយ បើនាងឆ្លាតនិងគួរឱ្យស្រលាញ់យ៉ាងនេះនាយក៏ជាឪពុកហួងហែងកូនស្រីខ្លួនឯងណាស់ដែរ មើលចុះច្រើនឆ្នាំមកនេះពួកនាងពេញរូបរាងពេញក្រមុំអស់ទៅហើយ ដូច្នេះនាយក៏កាន់តែហួងហែងកូន អ្នកណាចង់បានកូនស្រីរបស់នាយ គឺត្រូវតែឆ្លងកាត់នាយជា
រនាំងឪពុកម្នាក់នេះសិនដែរ

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...