ជុងហ្គុកត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ ហើយក៏ត្រូវរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ជុងវ៉ុននៅខាងក្រៅឈរទន្ទឹងចាំដំណឹងទាំងញ័រដៃជើងសស្រាក់ នាយមិនធ្លាប់មានអារម្មណ៍បែបនេះពីមុនមកនោះទេ អារម្មណ៍ដែលភ័យខ្លាចនិងក្ដីបារម្ភទៅលើអ្នកជាឪពុក គេមានតែអង្គុយបន់ក្នុងចិត្តថាកុំឱ្យប៉ារបស់គេមានរឿងអ្វីកើតឡើងឱ្យសោះ ។« ស្ងប់អារម្មណ៍សិនទៅ ជុងហ្គុកនិងមិនអីនោះទេ » ថេយ៉ុនយល់ពីចិត្តរបស់គេ ទើបព្យាយាមនិយាយលួងលោមចិត្តជាកូនប្រុសច្បាស់ជាបារម្ភខ្លាំងបំផុត ជុងវ៉ុនបែរមុខមករកគេ ទឹកមុខរបស់នាយពេលនេះប្រែជាស្លេកស្លាំងដោយការភ័យព្រួយបំផុត ថេយ៉ុនសម្លឹងមុខរបស់គេនិងទាយដឹងដល់ជម្រៅចិត្តនាយកំលោះ គេលើកដៃទៅអង្អែលមុខរបស់នាយថ្នមៗដើម្បីឱ្យគេចិត្តត្រជាក់និងស្ងប់អារម្មណ៍ជាងនេះ ជុងវ៉ុនសុខៗក៏ចូលមកឱបគេ ថេយ៉ុនដឹងសភាពការណ៌មិនស្រួលគេព្យាយាលលួងលោមចិត្តនាយនិងលើកដៃអង្អែលខ្នងក្រាស់ស្រាលៗ គ្មានអ្នកណាម្នាក់អាចទាយដឹងពីអារម្មណ៍របស់គេពេលនេះនោះទេ គេភ័យខ្លាច ក្នុងទ្រូងឆួលឡើងពិបាកនៅក្នុងចិត្តរកថ្លែងមិនត្រូវ
« លោកប៉ានិងមិនអីទេមែនទេ? បើលោកប៉ាកើតអី វាគឺជាកំហុសរបស់ខ្ញុំគ្រប់យ៉ាង »
« ទេ! កុំបន្ទោសខ្លួនឯងអី លោកប៉ារបស់ឯងនិងមិនអីនោះទេ ជឿខ្ញុំទៅ » ថេយ៉ុនអង្អែលខ្នងនាយកំលោះស្រាលៗ គេដឹងពីជម្រៅទឹកចិត្តរបស់គេចំពោះឪពុក បើជុងហ្គុកគេកើតអីពិតមែននោះជុងវ៉ុនគេច្បាស់ជាមិនអត់ឱនទោសឱ្យខ្លួនឯងនោះទេ គេនិងបន្ទោសខ្លួនឯងរហូតទៅជាក់ជាមិនខាន
« បងប្រុសធំ! លោកប៉ាយ៉ាងម៉េចទៅហើយ? » ខណៈពេលនោះនាងល្អិតជូលីជាមួយនិងបងៗរបស់នាងក៏មកដល់ព្រមគ្នា ជុងវ៉ុនងាកទៅសម្លឹងមើលប្អូនៗ ម្នាក់ៗក្រោយទទួលដំណឹងនេះក៏ប្រញាប់មកដល់ភ្លាម ទឹកមុខរបស់ពួកគេគឺដូចជានាយនៅពេលនេះអ៊ីចឹងដែលបញ្ជាក់ពីអារម្មណ៍ដែលកំពុងតែមានការព្រួយបារម្ភ
« មិនទាន់ដឹងទេ លោកប៉ាកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ »
« បាទអត់ទោសតើអ្នករាល់គ្នាគឺជាសាច់ញាតិរបស់អ្នកជម្ងឺមែនទេ? »

KAMU SEDANG MEMBACA
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fiksi Penggemarផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...