ថេយ៉ុងស្ងៀមស្ងាត់និងក្រសែភ្នែកផ្ដោតសម្លឹងមើលអាល្អិតទាំងចម្ងល់ពេញខួរក្បាល ស្របពេលដែលជុងវ៉ុនគេក៏មានការភ្ញាក់ផ្អើលដូចគ្នា តើនេះពិតជាថេយ៉ុងពិតប្រាកដត្រឡប់មកវិញហើយមែនទេ?
« ឯង...»
« តើពិតជាអ្នកម៉ាក់មែនទេ? អ្នកម៉ាក់ត្រឡប់មកវិញហើយ ខ្ញុំដឹងថាជនបោកប្រាស់នោះគេព្យាយាមធ្វើដូចជាអ្នកម៉ាក់ ហើយពេលនេះខ្ញុំគិតថាអ្នកម៉ាក់ជាគេ ប៉ុន្តែមើលទៅខ្ញុំមិនច្រឡំទៀត គឺពិតជាអ្នកម៉ាក់ពិតមែន » ជុងវ៉ុនជាក្មេងឆ្លាត ឆ្លៀតឱកាសនេះគេបានកែប្រែស្ថានការណ៍យ៉ាងរហ័ស គេធ្វើជាញញឹមនិងនិយាយឱ្យថេយ៉ុងទុកចិត្តមុននិងដើរចូលទៅឱបគេដើម្បីបង្ហាញពីភាពទុកចិត្ត ធ្វើឱ្យរាងតូចភ្ញាក់ផ្អើលម្ដងទៀត« មិនអីទេ ជុងវ៉ុនដឹងរឿងនេះដែរមែនទេ? » ថេយ៉ុងឈ្ងោកមុខចុះនិងអង្អែលខ្នងគេថ្នមៗ ហើយលែងមានការសង្ស័យអ្វីតទៅទៀត
« បាទ! ខ្ញុំដឹងថាអ្នកដែលរស់នៅជាមួយនិងពួកយើងគឺមិនមែនជាអ្នកម៉ាក់ទេ គេមិនដូចអ្នកម៉ាក់របស់ពួកយើងសូម្បីតែបន្តិច ខ្ញុំក៏មិនហ៊ានប្រាប់លោកប៉ាដែរ ព្រោះលោកប៉ាច្បាស់ជាមិនជឿនោះទេ ខ្ញុំគិតថានិងព្យាយាមរកភស្តុតាងដើម្បីបកអាក្រាតគេ ប៉ុន្តែពេលនេះបានអ្នកម៉ាក់ត្រឡប់មកវិញគឺប្រសើរខ្លាំងណាស់ »
« ប្រសើរណាស់ ជុងវ៉ុនជាក្មេងឆ្លាត តាមពិតទៅគេម្នាក់នោះមិនមែនជាអ្នកក្រៅឯណាទេ គេជាប្អូនប្រុសភ្លោះរបស់ខ្ញុំ គេបានដើរខុសផ្លូវមួយពេល តើជុងវ៉ុនកុំប្រកាន់ខឹងនិងគេបានទេ? » ជុងហ្គុកក្រសោបដៃអាល្អិតថ្នមៗនិងវាចាយ៉ាងស្រទន់ ដែលវាចានេះគឺមិនខុសទេ គេជាថេយ៉ុងពិតប្រាកដមែន មិនមែនថេយ៉ុនមកសម្ដែងនោះទេ
« បាទ! ខ្ញុំយល់ ព្រោះខ្ញុំក៏ធ្លាប់ធ្វើខុសដែរដោយសារការច្រណែននេះ ខ្ញុំមិនខឹងគាត់នោះទេ តែអ្នកម៉ាក់ពិតជាចិត្ត ល្អពេកហើយ » ជុងវ៉ុនត្រឡប់កាន់ដៃថេយ៉ុងវិញ ឃ្លាចុងក្រោយដែលគេនិយាយគឺជាការពិត នេះគេចិត្តល្អពេកហើយ ចិត្តល្អហួសពេកដល់គេស្មានមិនដល់ ដល់ថ្នាក់ប្អូនប្រុសខ្លួនឯងធ្វើអាក្រក់ដាក់ខ្លួនបែបនេះទៅហើយ តែគេមិនខឹងទៀត នេះគិតតាំងខ្លួនជាព្រះឬក៏យ៉ាងម៉េច?

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...