វាចាពុះហែកបំបែកទ្រូងនរៈ អ្នកដែលត្រូវគេស្ដីបកហាក់ដូចជាត្រូវគេស្ទុះមកចាក់សម្លាប់ខ្លួនទាំាងរស់ ជុងហ្គុកទម្លាក់ទឹកមុខចុះ ស្ទើរធ្លាក់ថ្លើមដល់ដី ។ នេះមែនទេមនុស្សដែលនាយទន្ទឹងរងចាំគេទាំងថ្ងៃទាំងយប់ ព្យាយាមរកស្ទើរនិងក្រឡាប់ផែនដី ដោយសង្ឃឹមទុកថានិងបានត្រឡប់មករួមស្នេហាជាមួយនិងគ្នាម្ដងទៀត ប៉ុន្តែគ្រប់យ៉ាងប្រែជាទទេស្អាត គេហារស្ដីប្រាប់ថាមិនទាំងចាំនាយផង គេថាគេមិនដែលស្គាល់នោះទេ ហេតុអី? ហេតុអីក៏គេនិយាយបែបនេះដាក់នាយទៅរួច?
« ថេយ៉ុងនេះគឺបងណាស៎ បងជាប្ដីរបស់អូន ប្ដីដែលស្រលាញ់អូន ស្រលាញ់លើសអ្នកណាៗទាំងអស់ ហេតុអីក៏អូននិយាយបែបនេះដាក់បង? »
« ខ្ញុំមិនដែលស្គាល់លោកទេ លោកឯងឆ្កួតមែនទេ? ប្ដីស្អី?ខ្ញុំមានគូរដណ្ដឹងរួចហើយ ឆាប់លែងខ្ញុំភ្លាមទៅ ឬចង់ឱ្យខ្ញុំប្ដឹងលោក? » ថេយ៉ុងរើខ្លួនគោះទ្រូងនាយឌឹបៗ ខឹងក្រោធទធាក់ដៃទធាក់ជើងដើម្បីឱ្យនាយដោះលែងគេ ប៉ុន្តែមើលទៅនាយមុខក្រាស់ឱបរឹតគេស្អិតជាងតុកកែទៅទៀត សូម្បីតែមុខមាត់ក៏គួរឱ្យខ្លាចបែបនេះ ហើយថែមទាំងមានឬកពារដូចជាមនុស្សដែលមានសតិមិនគ្រប់យ៉ាងម៉េចក៏មិនដឹង នូវមកហៅគេថាប្រពន្ធពេញៗមាត់ថែមទៀត
« គូដណ្ដឹង? អូនមានគូដណ្ដឹងហ្ហេស? អ្នកណា? អាចង្រៃណាវាហ៊ានមកលូកថ្លើមបង ឆាប់ប្រាប់បងភ្លាមមក » ជុងហ្គុកស្រាប់តែកញ្ជ្រោលឡើងមួយរំពេចន៍ពេលឮពេញៗនិងត្រចៀកថាថេយ៉ុងគេហ៊ានលួចទៅមានគូដណ្ដឹងទាំងដែលគេជាប្រពន្ធរបស់នាយទៅហើយ នាយចង់ដឹងថាអាម្នាក់នោះជាអ្នកណា? ល្អមកពីណាហេតុអីថេយ៉ុងបោះបង់នាយហើយទៅជ្រើសយកគេ? ប៉ុន្តែនាយប្រហែលជាមិនដឹងនោះទេថា គូដណ្ដឹងដែលថេយ៉ុងសំដៅលើនោះគឺជាមនុស្សស្រី
« អូយយ៎! លែងណាស៎ អាចង្រៃណាស្អី? លោកឯងឆ្កួតមែនទេ? ខ្ញុំជាប្រុស ដូច្នេះគូដណ្ដឹងរបស់ខ្ញុំគឺត្រូវតែជាមនុស្សស្រីហើយ »
« ហ្ហឹស! លេងសើចពេកហើយ បងដឹងថាអូនចង់គេចមុខពីបង ទើបប្រឌិតរឿងបែបនេះឡើងមក រាងរៅតូចល្អិត ដៃជើងស្រឡូនស្រឡៅ ត្រកៀកមូលក្លុុំបែបនេះសាកសមតែធ្វើជាប្រពន្ធរបស់បងតែម្នាក់គត់ កុំព្យាយាមកុហក់អី បងមិនជឿទេ »
« មិនជឿក៏ស្រេចតែលោក មុខមាត់ដូចស្វាព្រៃបែបនេះអ្នកណាទៅចង់បានទៅ ឆុឹស! » មិនឱ្យគេហៅនាយបែបនេះថាយ៉ាងម៉េច មើលមុខមាត់ចុះ ពុកមាត់ដុះជុំជិតស្រមេមស្រម៉ាមដូចស្វាព្រៃកាត់ចោរសមុទ្រ វាមិនប្លែកទេដែលគេចំណាំនាយមិនបាន ព្រោះថាជុងហ្គុករបស់គេគឺសង្ហាណាស់ មិនមែនមុខមាត់ដូចជាចោរសមុទ្រដូចលោកអ៊ុំម្នាក់នេះទេ

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...