បន្ទាប់ពីចង្អុរទៅបងប្រុសរបស់នាងរួច នាងល្អិតក៏បន្ថែមជាមួយនិងការហៅឈ្មោះរបស់គេ ធ្វើឱ្យនាមជាឱពុកងាកសម្លឹងទៅមើលកូនប្រុសយ៉ាងរហ័សជាមួយនិងភាពវិលវល់មិនយល់សេចក្ដី ។
« ឯងកំពុងនិយាយអី? » កំលោះតូចប្រែប្រួលទឹកមុខមកជាស្លេកស្លន់យ៉ាងរហ័ស ព្រោះមិនដឹងថាហេតុអីក៏សុខៗនាងតូចបែរជាចង្អុរមកគេស្របពេលដែលកំពុងតែនិយាយពីការបាត់ខ្លួនរបស់ថេយ៉ុង ឬមួយនាងបានទៅដឹងអ្វីមកមែនទេ? ប៉ុន្តែម៉េចនិងអាចទៅរួចទៅ
« មែនហើយ! កូនស្រី កូនចង់បានន័យថាយ៉ាងម៉េច? »
« ហ្ហឹកៗ លោកប៉ា បងប្រុស...ហ្ហឹកបងប្រុស...» នាងល្អិតទន្ទិញហៅពាក្យបងប្រុសរបស់នាងដដែលៗ ខណៈដែលជុងវ៉ុនចាប់ផ្ដើមមិនស្រណុកនៅក្នុតខ្លួន និងមានអារម្មណ៍ដូចជាមានប្រផ្នូលអ្វីមិនដឹង ប៉ុន្តែគេគ្រាន់តែចង់ដឹងថាតើនាងល្អិតនេះបានទៅឃើញនិងដឹងអ្វីមក ហើយតើទាក់ទងអ្វីជាមួយនិងគេដែរមែនទេ?
« បងប្រុសកូនយ៉ាងម៉េចកូនលី ឆាប់ប្រាប់ប៉ាមក » នាមជាឪពុកលូកក្រសោបផ្ទៃមុខកូនស្រីថ្នមៗ នាយសម្លឹងមុខនាងតូចដោយយល់សេចក្ដីមួយចំនួន កែវភ្នែកនាងតូចបញ្ជាក់ពីអារម្មណ៍ភ័យតក់ស្លុតដូចជាបានទៅប្រទះអ្វីមក ធ្វើឱ្យនាងមើលទៅជាបែបនេះ
« បងប្រុសដេញអ្នកម៉ាក់ទៅ ហ្ហឹកៗលោកប៉ា...បងប្រុស...គឺបងប្រុស... » នាងតូចយំហ៊ូររួចចូលមកឱបក៎ប៉ារបស់ម្ដងទៀត ប៉ុន្តែម្ដងនេះពាក្យសម្ដីរបស់នាងគឺពិតជាស្ដែងឮដល់និងត្រចៀករបស់នាយ ជុងហ្គុកបើកភ្នែកធំៗហាក់ស្រឡាំងកាំងបន្តិច មុននិងកែវភ្នែកទាំងគូរងាកទៅសន្សឹមៗរហូតសម្លឹងដល់ឬកពារនិងទឹកមុខភ័យស្លន់ស្លោររបស់កូនប្រុសច្បងរបស់នាយ កែវភ្នែកដែលមានពិរុទ្ធ និងហាក់មិនព្រមប្រឈមមុខជាមួយនិងនាយ ទាំងដែលរាល់ដងគេមិនមែនបែបនេះ
« ជូលី កូនស្រីនិយាយអ្វីចេញមកមានដឹងដែរទេ? »
« ចាស៎ហ្ហឹក អូនដឹង! លោកប៉ា...ហ្ហឹក...» នាងល្អិតងើបសម្លឹងមុខប៉ារបស់នាងបន្តិច រួចលើកដៃវៀសទឹកភ្នែកចេញមុននិងផ្ដើមរៀបរាប់សេចក្ដី គ្រប់ស្ថានភាព រូបភាព សកម្មភាពដែលនាងបានឃើញ បានឮនិងទទួលដឹងប្រាប់ដល់អ្នកជាឪពុកឮច្បាស់ដឹងដល់សោតវិញ្ញាណទាំងគូរ ស្ដាប់ដោយអារម្មណ៍សោកសៅបំផុត

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...