ជុងហ្គុកត្រឡប់មកវិញអង្គុយគិតដេកគិតនៅមិនស្រណុក អារម្មណ៍របស់នាយនៅពេលនេះហាក់ដូចជាកំពុងតែប្រាប់ពីអ្វីម្យ៉ាង ហើយបែរជាមានអារម្មណ៍ថាខឹងខ្លួនឯងនិងបានមកបញ្ចេញវាចោលទៅលើបាវសាក់ដោយកណ្ដាប់ដៃកំលោះដាល់យកៗលើវា រាងកាយមាំទាំបញ្ចេញកម្លាំងលើវារាប់ម៉ោងដល់ដំណក់ញើសជាច្រើនហូរស្រោចស្រពរាងកាយ ស្ថិតក្នុងពេលនេះវាកាន់តែលើកសម្រស់អ្នកកំលោះសង្ហាទ្វេដង ។
« លោកប៉ា! »
« កូនវ៉ុន? » ជុងហ្គុកបញ្ឈប់សកម្មភាព រួចងាកទៅសម្លឹងមើលកូនប្រុសដែលកំពុងឈរមើលមកនាយដូចគ្នា អាល្អិតក្នុងអាវដៃខ្លីពណ៌ខ្មៅនិងខោខ្លីខ្មៅ បើនិយាយទៅគេនៅអាយុត្រឹមប៉ុណ្ណេះក៏អាចហៅថាពិតជាសង្ហាដូចជាអ្នកជាឪពុករបស់គេគឺមិនចាញ់គ្នានោះទេ
« លោកប៉ាកើតអីមែនទេ? ព្រោះរាល់ពេលដែលស្ត្រេសខ្លាំងឬមានបញ្ហាអ្វីនោះ គឺលោកប៉ាតែងតែមកបញ្ចេញកម្លាំងដាក់បាវសាក់នេះមិនដកដៃរាប់ម៉ោងខុសធម្មតា »
« អត់ទេ! គ្រាន់តែរឿងការងារតិចតួច ! ចុះកូនមកទីនេះធ្វើអី? ចង់សាកល្បងជាមួយប៉ាដែរទេ? »
« បាទ! » ជុងវ៉ុនញញឹមបន្តិច រួចដើេទៅយកហ្កង់មកពាក់និងដៃដើម្បីចូលទៅសាកល្បងជាមួយនិងលោកប៉ារបស់គេ នេះវាគឺជារឿងធម្មតាទៅហើយ ព្រោះជារឿយៗឪពុកកូនទាំងពីរតែងតែមកហាត់នៅទីនេះជាមួយគ្នា ជុងវ៉ុនចំណង់ចំណូលចិត្តរបស់គេក៏មិនខុសពីជុងហ្គុកដូចគ្នា ដូចដែលគេធ្លាប់និយាយនោះអីរសនិយមរបស់គេនិងប៉ារបស់គេគឺដូចគ្នា
វេលាបន្ទាប់ឪពុកកូនទាំងពីរចាប់ផ្ដើមបើកឆាកក្នុងដែនសង្វៀន ជុងវ៉ុនទទួលបានការហ្វឹកហាត់ពីប៉ារបស់គេ ត្បិតថាគេជាក្មេងប៉ុន្តែគេឆាប់ចងចាំនិងចេះចាំបានឆាប់រហ័ស និងមានកម្លាំងប្រៀបដូចជាមនុស្សធំ សូម្បីតែកែវភ្នែកមួយគូរនេះដែលសម្លឹងអ្នកណាហើយគេក៏បាក់ស្បាតភ្លាមៗ គឹដូចគ្នានិងថេយ៉ុនដែលតែងតែរអានិងកែវភ្នែករាជសីមួយគូរនេះ។
« លោកប៉ា ខ្ញុំអាចសួររឿងខ្លះដល់លោកប៉ាបានទេ? »
« អឺម! និយាយមក »

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...