ភាគទី២៧ ទីបំផុតឆ្មាជាប់អន្ទាក់ហើយ

2K 103 3
                                        

     ច្រើនថ្ងៃកន្លងផុត ទំនាក់ទំនងរបស់ពួកគេកាន់តែស្និទ្ធស្នាលយ៉ាងចម្លែករវាងថេយ៉ុងហើយនិងជុងវ៉ុន ដែលសូម្បីតែជុងហ្គុកនិងក្មេងៗក៏មានការប្លែកនៅក្នុងចិត្តផងដែរ ជាពិសេសជាមួយនិងជុងវ៉ុន ប៉ុន្មានថ្ងៃមកនេះអាល្អិតយកចិត្តទុកដាក់និងស្និទ្ធស្នាលជាមួយថេយ៉ុងជាងរាល់ដង តែគេនៅមិនទាន់បានធ្វើស្អីនៅឡើយនោះទេ ព្រោះបើចង់បកអាក្រាតមនុស្សម្នាក់ គេក៏ត្រូវការពេលវេលាផងដែរ ជាពិសេសគឺធ្វើឱ្យគេស្លាប់ចិត្តនិងបកមកទុកចិត្តខ្លួននោះអី ។

    « អ្នកម៉ាក់ ខ្ញុំចង់ទៅក្រៅ គឺទៅផ្សារទំនើប អ្នកម៉ាក់ជូនខ្ញុំទៅបានទេ? »

     « អឹមម!  វ៉ុនចង់ទៅធ្វើអីដែរ? »
     « គឺខ្ញុំចង់ទៅទិញកាដូរខ្លះសម្រាប់ខួបកំណើតរបស់លោកប៉ានៅប៉ុន្មានថ្ងៃខាងមុខនេះ »

     « ខួបកំណើត?? » ថេយ៉ុងជ្រួញចិញ្ចើមលាន់មាត់បន្តិច នេះគឺជិតដល់ថ្ងៃរបស់នាយហើយ ប៉ុន្តែនាយបែរជាមិនប្រាប់គេសូម្បីតែមួយម៉ាត់សោះ ប្រុសម្នាក់នេះចំមែនហើយ! ប្រាប់ថាស្រលាញ់គេពេញៗមាត់ ប៉ុន្តែមើលទង្វើរធ្វើចុះ រឿងបែបនេះក៏ចេះមកលាក់បាំងជាមួយនិងគេទៅកើតដែរ

     « អ្នកម៉ាក់! អ្នកម៉ាក់មានត្រៀមកាដូរអីសម្រាប់លោកប៉ាហើយឬនៅ? »

     « គឺ...នៅទេ! »
     « បើអ៊ីចឹងពួកយើងទៅពេលនេះតែម្ដងទៅ អ្នកម៉ាក់ទៅរើសកាដូរសម្រាប់លោកប៉ា ចំណែកខ្ញុំក៏ដូចគ្នា » អាល្អិតដើរមកកាន់ដៃរបស់រាងតូចនិងអង្រួនតិចៗ និយាយជាមួយគេពេលណាក៏មិនភ្លេចស្នាមញញឹមរួសរាយដាក់គេនោះដែរ បែបនេះហើយទើបធ្វើឱ្យថេយ៉ុងគេចិត្តទន់និងងាយចុះសម្រុង

    « បាន! ចុះក្មេងៗ...»
    « ពួកគេប្រហែលជាត្រៀមរួចរាល់ហើយ គឺនៅតែខ្ញុំហើយនិងអ្នកម៉ាក់ប៉ុណ្ណោះ! ពួកយើងទៅ »

     « អា៎! ឈប់សិន ពួកយើងគួរតែប្រាប់ប៉ារបស់ឯងសិន »
     « អត់ទេ!! » ជុងវ៉ុនគ្រាន់តែឮថេយ៉ុងនិយាយបែបនេះ គេក៏ស្រាប់តែជ្រុលមាត់ស្រែកគំហ៊កដាក់រាងតូចមួយវ៉ាស់ ធ្វើឱ្យគេភ្ញាក់ស្ទើរដួលផ្ងារក្រោយទៅហើយ ហើយថែមទាំងទឹកមុខរបស់អាល្អិតពេលនោះ គឺធ្វើហាក់ដូចជាខឹងនិងមិនចង់ឱ្យថេយ៉ុងប្រាប់រឿងនេះដល់ប៉ារបស់គេ គឺដូចជាមានអ្វីលាក់លៀមយ៉ាងអ៊ីចឹង

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Tempat cerita menjadi hidup. Temukan sekarang