ភាគទី៥៤ ហ្ហឹកៗ!! ខ្ញុំសុំទោស

2.6K 120 8
                                        

    គេផ្ងារនាងឱ្យដេកដួលទៅលើសាឡុងវិញ ខណៈបរបូរមាត់បង្អូសបន្តមកដល់កញ្ចឹងក៎របស់ស្រីតូច ឈ្មុសឈ្មុលថើបស្រង់យកក្លិនក្រអូបពីកាយក្រមុំបរិសុទ្ធរហូតធ្លាក់មកដល់ទ្រូងក្រពុំពើងថើបញក់ញីតិចៗ មុននិងងើបមុខមកវិញយកច្រមុះរបស់គេទល់និងច្រមុះរបស់នាង ញញឹមស្រាលរួចថើបមាត់នាងបន្តិច ៖

   « អូនប្រាកដហើយឬ? »
   « ចាស៎!! » នាងវាចាតិចៗទទួលស្នាមថើបពីថេយ៉ុងម្ដងទៀតខណៈក្នុងខ្លួនរបស់គេមានអារម្មណ៍ថារសាប់រសល់ មិនគិតច្រើនពេលដែលនាងព្រមហើយ ដៃម្ខាងក៏ចាប់បោចរ៉ូបស្ដើងរបស់នាងក្រវែងចោលទៅម្ខាង ភ្លាមនោះកាយស្រីតូចនៅសេសសល់តែអាវនិងខោស្លីបខ្លីស្ដួចស្ដើង ទ្រូងក្រពុំរីកពេញភ្នែកបុរសត្របាញ់មើលលេបទឹកមាត់តិចៗ អារម្មណ៍ត្រេកត្រអាលចាប់ផ្ដើមឆួលឡើង មុននិងឱនទៅជញ្ជក់មាត់នាងថ្នមៗម្ដងទៀត

    នាងក្រមុំស្ថិតក្នុងសភាពញ័រញាក់ត្រឹមមួយពព្រិចភ្នែក ភ្លាមនោះចង្កេះតូចត្រូវបានត្រកងឡើង ដៃលូកឱបក្រសោបរឹតនាងក្រមុំ ទ្រូងក្រពុំពើងឡើងប៉ះទ្រូងកំលោះតូច គេងាកញីបរបូរមាត់លើថ្ពាល់របស់នាងថ្នមៗ ខណៈបាតដៃបបោសអង្អែលភ្លៅស្រឡូនស្រាលៗ បន្ទាប់ពីនោះ រាត្រីក្រេបទឹកឃ្មុំដ៏ផ្អែមល្ហែមក៏ចាប់ផ្តើមបន្តទៅ ខណៈដែលម៉ោងចេះតែរំកិលឥតឈប់រហូតដល់វេលាម៉ោង១កណ្ដាលអធ្រាត្រ ៖

    វេលានោះយើងសម្លឹងឃើញនាយតូចថេយ៉ុងអង្គុយនៅលើពូករើសអាវមកពាក់កឹបលេងវវិញបានស្រួលបួលមុននិងងាកទៅម្ខាងទៀតដែលនាងក្រមុំកំពុងតែគេងនោះរួចឱនថើបថ្ងាសនាងមួយដង្ហើមជាមួយស្នាមញញឹម បានបន្តិច! ភ្លាមនោះសំឡេងគោះទ្វារស្រាប់តែបន្លឺឡើងនៅខាងមុខបន្ទប់ ថេយ៉ុងងើបឡើងពីគ្រែរួចក្រោកដើរតាមសម្រួលសំដៅទៅទ្វារមុននិងទាញបើករកមើលមនុស្ស ប៉ុន្តែក៏បែរជាមិនឃើញមានអ្នកណាសោះនៅទិនោះឡើយ នៅខាងមុខបន្ទប់គឺមិនឃើញសូម្បីតែស្រមោលរបស់នរណាម្នាក់ ៖

   « ស្អីហ្នឹង? » ថេយ៉ុងចេញមកឈរនៅមុខរួចងាកទៅឃើញក្រដាសមួយសន្លឹកដែលសរសេរបិទនៅនិងទ្វារដែលមានសេចក្តីថា " ឱ្យគេដើរទៅត្រង់ហើយ បត់ស្ដាំបន្តិច! មានមនុស្សកំពុងតែរងចាំគេនៅទីនោះ ថេយ៉ុងទាញវាមកមើលរួចឈរគិតបន្តិច មុននិងងាកទៅមើលនាងក្រមុំនៅក្នុងបន្ទប់ គេដកដង្ហើមធំបន្តិចទើបសម្រេចចិត្តទាញទ្វារបិទពីក្រៅរួចដើរទៅតាមសេចក្ដីដែលក្រដាសនោះបានប្រាប់

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now