ពេលក្បាលព្រលប់ សំឡេងរថយន្តឈប់ចតនៅមុខផ្ទះតូចមួយនោះ ប៉ុន្តែមិនឃើញមាននរណាម្នាក់ចុះចេញមកបង្ហាញវត្តមាន ប៉ុន្តែមិនចម្លែកអ្វី ព្រោះអ្នកខាងក្នុងកំពុងតែជាប់មាត់ជាប់សម្ដីឆ្លើយឆ្លងគ្នាមិនទាន់ចប់សេចក្ដីនៅឡើយ មានរឿងច្រើនណាស់ដែលពួកគេត្រូវនិយាយ ហើយត្រូវជួយរកដំណោះស្រាយចំពោះបញ្ហាទាំងអស់នោះ ។« គិតធ្វើយ៉ាងម៉េចទៀតទៅ? នេះខ្ញុំមិនស្មានថាបងប្រុសចិត្តរឹងដល់ថ្នាក់នេះនោះទេ »
« មិនដឹងទេ! បងប្រុសរបស់ឯងចិត្តខ្មៅជាងការគិតរបស់ខ្ញុំទៅទៀត លោកប៉ាមិនគួរស្រលាញ់គេដល់ថ្នាក់នេះនោះទេ » ជុងវ៉ុនដកដង្ហើមទាំងឃ្នើសចិត្ត មុខនរៈឡើងក្រញូវតឹងចិត្តតឹងទ្រូងជំនួសអ្នកជាឪពុក នេះគេមិនដឹងថាត្រូវបន្ទោសអ្នកណានោះទេ ជាថេយ៉ុងឬជាខ្លួរបស់គេផ្ទាល់ទៅវិញទៅ? ត្រូវហើយព្រោះថាដើមហេតុគ្រប់យ៉ាងកាលពី៧ឆ្នាំមុននោះកើតឡើតដោយសារតែគេ បើគេមិនមានះ មិនអាត្មានិយមជាក្មេងដែលតែយកចិត្តខ្លួនឯង ម្លោះហើយពេលនេះគេក៏និងមិនមកអង្គុយពិបាកចិត្តយ៉ាងនេះនោះដែរ
« ក្ដីស្រលាញ់មិនអាចវាស់វែងបាននោះទេ ឯងគួរតែសរសើរ ប៉ារបស់ឯង ជុងហ្គុកគេមានបេះដូងស្មោះត្រង់និងក្ដីស្រលាញ់ពិតប្រាកដមួយឱ្យដល់បងប្រុស រយៈពេល៧ឆ្នាំហើយដែលគេមិនដែលបោះបង់ក្ដីសង្ឃឹមនិងក្ដីស្រលាញ់របស់គេចំពោះបងប្រុសនោះទេ បើជាឯង!! ឯងធ្វើបានទេ? »
« មិនដឹងទេ តែខ្ញុំនិងពិសោធន៍ »
« ពិសោធន៍យ៉ាងម៉េច? »« ពិសោធន៍ជាមួយមនុស្សដែលខ្ញុំស្រលាញ់នោះអី » រាងតូចស្ដាប់ជុងវ៉ុនគេនិយាយដោយសំឡេងស្រទន់ប្លែកខុសពីរាល់ដង ក្រសែភ្នែករបស់នាយក៏សម្លឹងមើលមកកាន់គេយ៉ាងចម្លែកដូចគ្នា រហូតដល់គេមានអារម្មណ៍ថាលន្លង់លន្លោចតាមនាយទៅយ៉ាងម៉េចក៏មិនដឹង ថេយ៉ុនរហ័សងាកមុខចេញទៅម្ខាងគេចពីក្រសែភ្នែករបស់នាយ គេធ្វើជាលើកដៃអេះកញ្ចឹងក៎ដើម្បីបន្លប់អារម្មណ៍ខ្មាសអៀនដែលកើតឡើងដោយឯងៗដោយមិនមូលហេតុ ថ្ពាល់ទាំងគូក៏ឡើងជាក្រហមភ្លាមៗនាំឱ្យអ្នកកំលោះចាប់អារម្មណ៍

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...