ភាគទី២៦ : មនុស្សបោកប្រាស់

2.1K 96 0
                                        

    « ??? » ជុងហ្គុកងើបសម្លឹងមុខរាងតូចជាមួយនិងសំឡេងស្គ្រឺតធ្មេញទឹកមុខប្រែដូចជាពីមុន ពាក្យអត់ទេរបស់គេនេះបានន័យថាយ៉ាងម៉េច? គេមិនចង់រស់នៅជាមួយនាយទេហ្ហេស? ពេលឮបែបនេះរួច ជុងហ្គុកងើបឡើងសន្សឹមៗឈរអស់កម្ពស់ មុននិងឈ្ងោកមុខសម្លឹងអាល្អិតដែលបដិសេធជាមួយនាយ ធ្វើមុខស្លេកៗហាក់ដូចជាភ័យខ្លាច

     « គឺ...ខ្ញុំ...ខ្ញុំចង់បានន័យថា ខ្ញុំអត់ទៅណានោះទេ គឺ...»
     « បែបនេះទើបគួរឱ្យស្រលាញ់ »  មុខសង្ហាប្រែជាញញឹមភ្លាមភ្លែត មុននិងដៃកំលោះទាញរាងតូចល្អិតមកឱបជាប់និងដើមទ្រូង ថេយ៉ុងលើកដៃឱបនាយវិញធ្វើមុខញឹមៗ មិនមែនមានន័យថាគេចង់បដិសេធជាមួយនាយនោះទេ ប៉ុន្តែគេមានរឿងជាច្រើនទៀតដែលត្រូវគិត

     « ចុះជុងវ៉ុនវិញនោះ? »
     « កុំបារម្ភអី គេជាកូនរបស់បង យ៉ាងណាបងមិនឱ្យគេមានរឿងអីស្រាប់ហើយ » តាមពិតនៅមិនមានន័យថានាយមិនព្រួយបារម្ភពីកូននោះទេ ប៉ុន្តែនាយដឹង ដឹងថាត្រូវធ្វើយ៉ាងម៉េចចំពោះនឹងក្មេងក្បាលរឹងម្នាក់នោះ គេជាកូនរបស់នាយ ចំណែកនាយគឺជាឪពុករបស់គេ គ្មានទេ ដែលឪពុកម្ដាយឯណាបណ្ដោយឱ្យកូនខ្លួនឯងមានរឿងអីនោះ
.....

    • ព្រឹកថ្ងៃថ្មី

      ព្រឹកព្រលឹមថ្មើរនេះ ថេយ៉ុនត្រូវក្រោកទៅរៀនតាមទម្លាប់ជាធម្មតារបស់គេ ប៉ុន្តែចំពោះជុងវ៉ុនគេប្រហែលជាមិនបានទៅសាលានោះទេ ព្រោះគេនៅតែអន់ចិត្តជាមួយនិងប៉ារបស់គេនៅឡើយ ម្លោះហើយថ្មើរនេះមិនដឹងថាប៉ារបស់គេបានចេញតាមរកគេឬក៏អត់នោះទេ ។

     « ឯងនៅទីនេះហើយ ព្រោះខ្ញុំត្រូវទៅរៀន ប៉ុន្តឯងត្រូវធ្វើខ្លួនស្ងប់ស្ងាត់ កុំឱ្យអ្នកម៉ែរបស់ខ្ញុំដឹងថាឯងនៅទីនេះឱ្យសោះឮទេ? » មុនពេលចេញទៅ គេមិនភ្លេចក្នុងការផ្ដែផ្ដាំអាល្អិតនេះទុកជាមុន ព្រោះខ្លាចថាបើម្ដាយរបស់គេបានដឹងថាគេនាំក្មេងណាមកនៅជាមួយនោះ គាត់ច្បាស់ជាសួរដេញដោលច្រើនមិនខាននោះទេ

    « ឈប់សិន!! » ស្របពេលដែលថេយ៉ុនគេបម្រុងនិងចេញទៅ ជុងវ៉ុនក៏រហ័សលូកចាប់ដៃរបស់គេជាប់និងឃាត់ដំណើរ ថេយ៉ុននៅស្ងៀុមនិងងាកមកសម្លឹងមុខរបស់គេទាំងជ្រួញចិញ្ចើម

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now