« លោក?? » ថេយ៉ុងជ្រុះនំធ្លាក់ពីដៃ ចាប់ផ្ដើមធ្វើមុខស្លន់ស្លោរស្លេកដូចមាន់ស្ងោរ ហេតុអីក៏ទេវតានាំផ្លូវឱ្យគេជួបមុខប្រុសម្នាក់នេះទៀតហើយ ជើងទាំងគូរបស់គេហាក់កម្រើកមិនបាន នៅរឹងឆ្កឹងនៅមួយកន្លែងឈានទៅមុខមិនរួចនោះទេ ទោះចង់រត់ក៏គេចមិនផុតដែរ
« បានន័យថាអូនចាំបងបានហើយមែនទេ? »
« អត់ទេ! »« អត់ទេ? តែបងចាំអូនយូរហើយ ចាំស្ទើរតែរលេះរលួយថ្លើមទៅហើយអូនមានដឹងទេ? បងនឹកអូនខ្លាំងណាស់ » មិនឱ្យពេលវេលារំលងទៅឥតប្រយោជន៍ជុងហ្គុកស្ទុះចូលទៅឱបរឹតកាយតូចមកក្នុងដៃ រួចឱនថើបផ្ដិតលើបរបូរមាត់តូចតន់យ៉ាងតក់ត្រហល់ចៀសវាងគេព្យាយាមរត់គេចពីនាយម្ដងទៀត លើកនេះនាយមិនព្រមជាដាច់ខាត
« អាយយ៎!! លែងណាស៎ ជួយផង »
« ត្រង់បងជាប្ដីប៉ះពាល់បន្តិចលែងបានហើយឬ? ចុះស្រីម្នាក់នោះនាងជាអ្នកណា? បងឃើញនាងឱបអូន » ត្រូវហើយ មុននោះនាយទទួលបានដំណឹងពីហាងរបស់ថេយ៉ុង ហើយក៏បានទៅទីនោះដើម្បីលបមើល នាយបានឃើញពួកគេពីជ្រុងម្ខាងនៃហាង ពេលថេយ៉ុងចេញមកពីហាងនោះស្រាប់តែឃើញនាងក្រមុំរូបស្រស់ម្នាក់នោះដើរចេញមកជាក្រោយហើយចូលមកឱបដៃរបស់គេបង្កើតឬកពារស្និទ្ធស្នាលជាមួយថេយ៉ុងដល់នាយអត់ទ្រាំសឹងមិនបានស្ទើរឆេះជាភ្លើងទៅហើយ« នាងជាគូដណ្ដឹងហើយក៏ជាអនាគតប្រពន្ធរបស់ខ្ញុំ រឿងអីនាងធ្វើមិនបាន? »
« ប្រពន្ធអ៊ីចឹងហ្ហេស? មែនហើយ បងគួរតែរំលឹកអូនពីតួនាទីមួយនេះ អូនខានធ្វើវាច្រើនឆ្នាំមកហើយ ដូច្នេះបងចង់ឃើញអូនធ្វើតួនាទីនេះម្ដងទៀត » ក្រសែភ្នែកតែមួយដែលសម្លឹងមកគេនោះវាជាក្រសែភ្នែកដែលគេធ្លាប់ឃើញនាយកាលពីប៉ុន្មានឆ្នាំមុន ធ្វើឱ្យគេនៅចងចាំហើយវាធ្វើឱ្យគេព្រឺសម្បុរខ្ញាកៗ
ដឹងបែបនេះ ថេយ៉ុងងាកបែរក្រោយយ៉ាងរហ័សបម្រុងចាកចេញទៅវិញ ប៉ុន្តែរាងកាយតូចត្រូវបានដៃក្រាស់ស្ទុះមកឱបរឹតពីក្រោយហើយទាញគេឱ្យត្រឡប់ទៅលើសាឡុងក្បែរនោះជំនួសឱ្យការចាកចេញត្រឹមប៉ុន្មានវិនាទីតែប៉ុណ្ណោះ គេធ្វើមុខស្លន់ស្លោរងើបរត់លែងរួច ខណៈរាងកាយក្រាស់កំពុងទ្រោមពីលើប្រាណតូចល្អិតរបស់គេទាំងពេញជំហរ ៖

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...