ថេយ៉ុនបានឈររេរានៅមុខផ្ទះ គេនៅតែមិនអស់ចិត្តនិងកាន់តែចង់ដឹង រហូតដល់ហ៊ានទៅចុចកណ្ដឹងនៅខាងមុខភូមិគ្រឹះដើម្បីឱ្យមានអ្នកចេញមក ហើយគេនិងបានសួរនាំតាមអ្វីដែលគេចង់ដឹង ។ វាក៏បានផលពិតមែន ពេលនោះអ្នកខាងក្នុងភូមិគ្រឹះបានចេញមកនិងតម្រង់មករកទ្វាររបង ឃើញមានមនុស្សឈរអើតលើមដកក៎ចំហរមាត់នៅទីនោះកើតអ្វីក៏មិនដឹង ។
« មានការអីដែរ? »
« គឺខ្ញុំមករកមនុស្ស បងមានស្គាល់មនុស្សក្នុងផ្ទះនេះឈ្មោះថាថេយ៉ុងដែរទេ? គេមាននៅទីនេះទេ? »« យ៉ាងម៉េចហ្នឹង? គ្មានទេ? ម៉េចក៏អាប្អូនឯងមកសួររកមនុស្សអីនៅទីនេះ នេះជាភូមិគ្រឹះរបស់អាន់ដូនៀស៍ គ្មានថេយ៉ុងអីមកពីណានោះទេ ត្រឡប់ទៅវិញទៅ »
« ថាម៉េចហ្នឹង? ទីនេះជាភូមិគ្រឹះអាន់ដូណៀសន៍? » ថេយ៉ុនស្រាប់តែភ្ញាក់ផ្អើលពេលដែលឮថានេះគឺភូមិគ្រឹះរបស់អាន់ដូណៀស៍ គេចាំឈ្មោះវង្សត្រកូលនេះបាន គឺជាគេម្នាក់នោះ អ៊ីចឹងបានន័យថាទីនេះជាភូមិគ្រិះរបស់គេមែនទេ? ព្រះជាម្ចាស់អឺយ វាពិតជាធំខ្លាំងណាស់ គេមិនស្មានថាវាធំនិងស្រស់ស្អាតបែបនេះ ត្រូវហើយមនុស្សប្រុសដែលគេស្គាល់ថ្ងៃមុននោះគឺជាអ្នកមាន ជាម្ចាស់របស់អាន់ដូណៀស៍
នេះគេមិនបានយល់សប្តិទេ ប៉ុន្តែនាយម្នាក់នោះប្រាកដជាទាក់ទងអ្វីជាមួយបងប្រុសរបស់គេពិតណាស់ គេមិនអាចគិតខុននោះទេ ព្រោះប្រុសម្នាក់ដែលនាំគេនិងម្ដាយមកដល់សេអ៊ូលនេះគេបានចូលមកកាន់ទីនេះ អ៊ីចឹងក៏បានន័យថាគេជាកូនចៅរបស់នាយ ហើយគ្រប់យ៉ាងគឺនាយជាអ្នកចាត់ចែងទាំងអស់ ប៉ុន្តែហេតុអីនាយចាំបាច់លើកឈ្មោះថេយ៉ុងមកនិយាយ តើនាយស្គាល់បងប្រុសរបស់គេតាំងពីពេលណា? ហើយអ្នកទាំង២មានអ្វីទាក់ទងនិងគ្នា?
« កើតអីមែនទេ? ម៉េចក៏មិនឆាប់ទៅទៀត? »
« ឈប់សិន! តើពិតជាគ្មានអ្នកឈ្មោះថេយ៉ុងនៅទីនេះពិតមែនហ្ហេស? »« ប្រាប់ហើយថាគ្មានទេ ឆាប់ទៅៗ យ៉ាងម៉េចអ៊ីចេះក្មេងម្នាក់នេះ? » អ្នកបម្រើក្រវីក្បាលទាំងហួសចិត្តព្រោះគិតថាគេប្រហែលជាបង្វេងផ្ទះឬកើតឆ្កួត តើមានមនុស្សឈ្មោះថេយ៉ុងឯណាមកនៅទីនេះបានទៅ ទីេះគឺជាកម្មសិទ្ធិរបស់ជុងហ្គុក អាន់ដូនៀស៍ តើមានអ្នកក្រៅឯណាចូលមករស់នៅទីនេះបានងាយៗទៅ?

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...