ភាគទី០៣ : ឯងមិនមិនជាស្រីទេ

3.8K 187 0
                                        

     ដូចបំណងរបស់មេការ គេបានចាត់ចែងហៅពួកនាងៗដែលធ្វើការជាអ្នកកំដរភ្ញៀវមកជួបជុំគ្នា ឈរតម្រៀបជួរនៅពីមុខអ្នកពោះម៉ាយរូបសង្ហា រាងសង្ហាលើកជើងគងគាក់ក្លា សម្លឹងមើលពួកនាងៗដោយទឹកមុខរាបស្មើរហាក់គ្មានប្រតិកម្ម ឬក៏ត្រូវចិត្តអ្នកណាម្នាក់ ទោះបីពួកនាងព្យាយាមឱ្យភ្នែកនិងឬកពារម្ញិកម្ញក់ដាក់នាយយ៉ាងណាក្ដី គ្រាន់តែឃើញឬកពាររបស់ពួកនាងបែបនេះ នាយក៏អស់ចង់បានទៅហើយ ។

     « លោកម្ចាស់អញ្ជើញរើសមើលទៅទាន ពួកនាងសុទ្ធតែស្អាតៗ ជាក្មេងថ្មីនិងពូកែទៀតផង ពួកនាងនិងមិនធ្វើឱ្យលោកម្ចាស់ខកបំណងនោះទេ? »

    « ប្រាកដហើយថាថ្មី? » ជុងហ្គុកដាក់មួយឃ្លា កែវភ្នែកមុតស្រួចសម្លឹងមេការកំពូលពិរុទ្ធ គេគិតថាមកនិយាយបែបនេះឱ្យនាយជឿ ហើយគិតថានាយល្ងង់ខ្លាំងណាស់ទៅឬ ថានាយមិនដឹងអ្វីជាអ្វីនោះ?

    « គឺ....»
    « លោកមេការ » រៀបនិងឆ្លើយតបដោយភាពស្ទាក់ស្ទើរ ស្រាប់តែពេលនោះថេយ៉ុងក៏ដើរទាំងប្រញាប់ប្រញាល់មកពីក្រោយរួចរហ័សទៅឈរជិតពួកនាង ដោយសារតែមុននេះគេសម្រេចចិត្តរួចហើយថាគេនិងព្រមធ្វើវា ព្រោះគេគិតថាគ្រាន់តែកំដរភ្ញៀវលេងធម្មតាមិនបានខាតបង់អ្វីនោះទេ

    ឃើញបែបនេះមេការញញឹមរីកមាត់ និងក្រលេកភ្នែកទៅឃើញ លោកម្ចាស់រូបសង្ហាកំពុងតែប្រទាក់ភ្នែកជាមួយនិងរាងតូចសម្លឹងមើលគេលើក្រោម កែវភ្នែកផ្ដោតលើគេតែម្នាក់ ប្រហែលជាពេញចិត្តពេញថ្លើមនិងក្មេងម្នាក់នេះហើយ ។

    « លោកម្ចាស់ ម្នាក់នេះយ៉ាងម៉េចដែរទាន? ខ្ញុំបាទថា គួរឱ្យខ្នាញ់ខ្លាំងណាស់ » នាយជំនិតឱនមកខ្សឹបតិចៗដាក់ត្រចៀកនាយចៅហ្វាយរបស់គេរបៀបញ៉ោះលេងសើច ស្របពេលដែលជុងហ្គុកវិញមិនបានចាប់អារម្មណ៍និងអ្វីផ្សេង ដែលគិតតែពីសម្លឹងមើលនាងល្អិតដែលមកក្រោយគេមុននេះ រូបរាងដងខ្លួនស្រឡូនស្រឡៅ មុខមាត់គួរឱ្យស្រលាញ់ សក់វែងទម្លាក់ដល់ចង្កេះ តែគួរឱ្យស្ដាយនាយឃើញតែមួយភ្លែត គេប្រញាប់ឱនមុខចុះដូចខ្លាចនាយឃើញ និងឬកពារខុសពីពួកនាងឆ្ងាយណាស់

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now