ភាគទី១៦ : តែយើងស្អប់ឯង

2.6K 125 3
                                        

     មុននិងទៅដល់សាលា ជុងហ្គុកបានឱ្យថេយ៉ុងផ្លាស់ប្ដូរឈុតមកជាក្មេងប្រុសវិញក្រោយចេញផុតពីផ្ទះ ព្រោះថាគេមិនអាចចូលរៀនក្នុងសាលាក្នុងសភាពបែបនេះបានទេ ក្នុងបញ្ជីសិស្សផ្ទេរមកនោះគឺត្រូវបានចុះជាឈ្មោះដើមរបស់គេ ដូច្នេះនៅពេលគេនៅផ្ទះគេនិងត្រូវក្លែងខ្លួនជាមនុស្សស្រី ប៉ុន្តែពេលមកសាលាឬទៅណាផ្សេងទៀត គេអាចមកស្ថិតក្នុងសភាពដើមបាន ។

     « បានហើយ ខ្ញុំទៅខ្លួនឯងបាន លោកទៅវិញទៅ »
     « ហេតុអី?? »
     « ប្រាប់ហើយថាខ្ញុំអាចទៅខ្លួនឯងបាន »

     « ចុះបើយើងមិនទៅ?? » ជុងហ្គុកឱនមកពីក្រោយ ងាកមុខមកកាន់តែជិតអាល្អិត រាងតូចធ្វើមុខយក្សដាក់នាយ ខណៈដែលជុងហ្គុកញញឹមរបៀបញ៉ោះគេ នេះមិនដឹងថាធ្វើយ៉ាងម៉េចទើបអាចយកឈ្នះប្រុសម្នាក់នេះបាននោះទេនាយចូលចិត្តធ្វើឱ្យគេខឹងគ្រប់ពេល ហើយនាយតែងតែខ្សែលើដាក់គេគ្រប់ពេលដូចគ្នា

     ស្របពេលដែលអ្នកទាំងពីរមើលទៅកំពុងតែស្និទ្ធស្នាលនិងគ្នានៅកំឡុងពេលនោះ ចៃដន្យអ្វីមានអ្នកបានមកឃើញពីសកម្មភាពរបស់ពួកគេ និងលបលួចមើលពីចម្ងាយ ហើយម្នាក់នោះគ្មានអ្នកឆ្ងាយឯណាក្រៅពីប្អូនប្រុសដ៏សែនជើងល្អរបស់គេនោះទេ ។

     « គិតមិនខុសពិតមែន គេហ៊ាននៅជាមួយនិងលោកជុងហ្គុក! មិនដឹងជាទៅមាយាស្អីដាក់គេខ្លះទេ ឱ្យគេយកទៅចិញ្ចឹមហើយឱ្យគេជូនមកសាលាថែមទៀត!! » ថេយ៉ុនសម្លឹងមើលសកម្មភាពនោះពីចម្ងាយទាំងឈឺចិត្ត មើលទៅពួកគេស្និទ្ធស្នាល ជុងហ្គុកដូចជាពេញចិត្តថេយ៉ុងសម្បើមណាស់ នេះយកទៅចិញ្ចឹមហើយនៅឧបត្ថមឱ្យរៀនថែមទៀត ហេតុអីម្នាក់នោះមិនមែនជាគេ?

     « វាទៅធ្វើស្អីទើបបានជាអង្គុយលើរទេះបែបនេះ? ឬមួយ...មាយាទាមទារចំណាប់អារម្មណ៍ពីមនុស្សប្រុសប្រាកដណាស់ » ថេយ៉ុនលើកដៃវាយដើមឈើទាំងក្ដៅក្រហាយ ទឹកមុខមិនពេញចិត្ត ការស្អប់និងភាពច្រណែនឈ្នានីសរបស់គេទៅលើថេយ៉ុងវាកាន់តែខ្លាំងខ្លាពីមួយថ្ងៃទៅមួយថ្ងៃ នៅមកឃើញបែបនេះនិងដឹងថាគេកំពុងតែរស់នៅជាមួយនិងជុងហ្គុកទៀតនោះ គេរឹតតែមិនសុខចិត្ត

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now