បន្ទាប់ពីរឿងនោះបានកើតឡើងមក ជុងហ្គុកមិនបានធ្វើបាបស្អីគេនោះទេ នាយក៏មិនយល់ពីខ្លួនឯងដែរ គឺលើកដៃធ្វើបាបគេមិនបានទៀតទេ អ្វីដែលនាយអាចធ្វើបានគឺតែមានតែពាក្យសម្ដីដែលស្រួចប្រៀបដូចជាចុងកាំបិតដែលចាក់ដោតដល់ទ្រូងរបស់គេតែប៉ុណ្ណោះ ប៉ុន្តែតាំងពីនោះមកនាយមិនបានមាត់រកគេសូម្បីតែមួយម៉ាត់ សូម្បីតែពេលអាហារពេលល្ងាច ក្មេងៗបានឃើញភាពខុសប្រក្រតីរវាងប៉ាហើយនិងម៉ាក់របស់ពួកគេ ពួកគេក៏ឆ្ងល់ដូចគ្នា ។
រាងតូចអង្គុយនៅមុខកញ្ចក់ ភ្នែកសម្លឹងមើលទៅក្នុងកញ្ចក់ដែលចាំងឆ្លុះទៅឃើញអ្នកខាងក្រោយអង្គុយស្ងៀមដូចជាគល់ឈើ តាំងពីព្រឹកនោះមក នាយមិនសូម្បីតែនិយាយស្ដីរកគេមួយម៉ាត់ ឬសូម្បីតែញ៉ោះគេតាមទម្លាប់ក៏មិនមានទៀតដែរ ដល់ពេលនេះទើបធ្វើឱ្យគេដឹងថា គេរស់ដូចជាខ្វះអ្វីម្យ៉ាង មិនមានអ្នករំខាន ទោះជាគេនៅនិងមុខទៅហើយ គេក៏ធ្វើដូចជាមិនឃើញនិងមិនខ្វល់ ។
« លោកប៉ា អ្នកម៉ាក់ »
« កូនស្រី! » នាងល្អិតដើរត្រុកៗទៅរកជាឪពុក ជុងហ្គុកលើកកូនស្រីតូចដាក់លើភ្លៅនិងឱនថើបថ្ពាល់នាងបន្តិច មកដល់យប់ថ្មើរនេះទៅហើយ បើសិនជានាងចូលមករកគេទៀតគឺច្បាស់ជាមានរឿងអ្វីចង់មកទទូចសុំទៀតហើយ នាងល្អិតពូកែយកចិត្តនិងគួរឱ្យស្រលាញ់ អ្នកឃើញក៏ខ្នក់ខ្នាញ់មិនតិច បើបែបនេះមិនឱ្យប៉ារបស់នាងស្រលាញ់និងតែងតែចិត្តទន់ដាក់បានយ៉ាងម៉េច?« លោកប៉ា »
« បាទ! កូនស្រីប៉ាមានអីមែនទេ? »« អូនចង់នាំអ្នកម៉ាក់ទៅគេងជាមួយ លោកប៉ាអនុញ្ញាតដែរទេ? » នាងល្អិតតោងក៎ប៉ារបស់នាងនិងអើតមុខសួរ ជុងហ្គុកមិនដូចថ្ងៃមុនដែលឆ្លេឆ្លាចង់ឃាត់គេទុក ប៉ុន្តែថ្ងៃនេះនាយបែរជាស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់ក្រៅតែពីធ្វើមុខក្រមូវពិបាកនិងមើល
« កូនទៅប្រាប់គេទៅ មកប្រាប់ប៉ាធ្វើអី? » ជុងហ្គុកដាក់នាងតូចចុះ រួចងើបឈរបែរមុខទៅម្ខាងមិននិយាយអ្វីបន្ត រាងតូចលួចដៀងភ្នែកសម្លឹងនាយពីចម្ងាយ មិនដូចថ្ងៃមុនទេ ដែលនាយព្យាយាមប្រកែកបែកពពុះមាត់មិនព្រមឱ្យគេទៅ ប៉ុន្តែថ្ងៃនេះហេតុអីក៏ចម្លែកម្លេះ? មើលទៅមិនមែនខឹងគេធម្មតានោះទេ

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...