ភាគទី១៧ យើងជ្រើសត្រូវហើយមែនទេ

2.5K 128 2
                                        

     យប់បន្តិច ថេយ៉ុងបន្តនៅក្នុងផ្ទះបាយមិនយូរក៏ចេញមកជាមួយនិងទឹកដោះគោប្រាំកែវ នឹងលើកវាយកទៅសម្រាប់កូនៗទាំង៥របស់គេ រហូតមកដល់១កែវចុងក្រោយគេត្រូវយកទៅបន្ទប់របស់ជុងវ៉ុន មកដល់មុខបន្ទប់របស់គេ ថេយ៉ុងឈរគិតមួយសន្ទុះទើបសម្រេចចិត្តគោះទ្វាររួចក៏រុញវាចូលទៅ ។

     ក្រាក!!

    ថេយ៉ុងចូលមកដល់ខាងក្នុងក៏ក្រលេកឃើញជុងវ៉ុនកំពុងតែអង្គុយនៅតុរៀនរបស់គេ ដៃកាន់ប៊ិកសរសេរដោះស្រាយលំហាត់និងមេរៀនពីសាលាជាកិច្ចការផ្ទះត្រូវធ្វើជាចាំបាច់ ជួនអីពេលនោះគេក៏ងើបមុខក្រលេកទៅមើលនៅនិងទ្វារ ព្រោះឮសំឡេងច្រានទ្វារចូលមក ក៏ឃើញនុវដឹងថាគឺជាគេម្នាក់នោះ គ្រាន់តែដឹងថាជាគេភ្លាមខ្លួនក៏ឈ្ងោកមុខចុះវិញនិងសរសេរកិច្ចការបន្តធ្វើមិនខ្វល់ ។

    « អ្នកណាអនុញ្ញាតឱ្យអ្នកចូលមក? »
   « ខ្ញុំគ្រាន់តែយកទឹកដោះគោមកឱ្យតែប៉ុណ្ណោះ »
   « ខ្ញុំមិនត្រូវការ »

     ថេយ៉ុងដកដង្ហើមធំបន្តិច រួចក៏កាន់ថាសដាក់កែវទឹកគោរួចយកមកទុកក្បែរ ហើយឈរមើលអាល្អិតកំពុងធ្វើលំហាត់ដែលពិបាកមួយ គេព្យាយាមធ្វើព្រៀងច្រើនដងមកហើយប៉ុន្តែវាតែងតែខុសនិងមិនត្រូវចិត្តរបស់គេ ។

    ធ្វើខុសមួយគេហែកចោលមួយនិងគប់ក្រដាសទៅក្នុងធុងសម្រាមនៅក្បែរជើង ទឹកមុខមិនអំណោយផល មិនដល់៥នាទីគេហែកខ្វោកៗរហូតច្រើនដងធ្វើឱ្យគេម៉ួរ ម៉ៅក៏ដំតុផាំង នាំឱ្យភ្ញាក់ព្រឺតដល់ថេយ៉ុង ប៉ុន្តែគេក៏ដឹងថាអាល្អិតនេះច្បាស់ជាត្រូវការជំនួយ គ្រាន់តែគេមិនហ៊ានហារមាត់សួរខ្លួនតែប៉ុណ្ណោះ ។

     « ឱ្យខ្ញុំជួយទេ? »

     « មិនបាច់!! កុំមកខ្វល់ » មិនខ្វល់ជំនួយរបស់មនុស្សធំ ទោះបីគេត្រូវការប៉ុណ្ណាក៏ដោយ ថេយ៉ុងញញឹមបន្តិចព្រោះដឹងថាក្មេងនេះមាត់រឹង

     « តែខ្ញុំចង់ជួយឯង »
     « ហ្ហឹស! ល្អ អ៊ីចឹងធ្វើវាឱ្យអស់ទៅ » ជុងវ៉ុនដោយហេតុគិតថាគេរញ៉េរញ៉ៃខ្លួនខ្លាំងពេក គេក៏រុញសៀវភៅទៅឱ្យថេយ៉ុងទាំងកម្រោល ដោយចង់ឱ្យគេជាអ្នកធ្វើឱ្យទាំងអស់ ហើយខ្លួនបែរជាទាញកែវទឹកដោះគោទៅអង្គុយផឹកលើពូកធ្វើព្រងើយ ទាំងដែលមុននេះប្រាប់ថាមិនត្រូវការនោះអី

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now