ថេយ៉ុនរើតទៅទៀតមិនរួចនិយាយមិនកើត ក៏បានត្រឹមតែសម្លឹងជុងវ៉ុនទាំងភ័យខ្លាចជាមួយនិងក្ដីអស់សង្ឃឹម ទឹកភ្នែកអាល្អិតហូរចុះរឹមៗកាត់ផែនថ្ពាល់ដ៏ទន់រលោង ទ្រូងរបស់គេលោត ញាប់រន្ថើនស្ទើរធ្លុះធ្លាយចេញមកក្រៅ ជុងវ៉ុនក្រហមមុខឯងៗ នៅពេលអ្នកបានគន់សម្រស់គេម្នាក់នេះយ៉ាងពេញសេរីនិងដិតដល់ អាប់ប៉ាតូចរបស់គេម្នាក់នេះស្អាតមិនអន់នោះទេ គឺស្អាត ស្អាតជាងពីមុនឆ្ងាយណាស់គឺល្មមតែរញ្ជួយអស់បេះដូងបុរសដូចជានាយ ។
រំពេចនោះអ្នកប្រុសបន្ទាបជង្គង់ចុះសន្សឹមៗមកលើពូកវាឡើងគើមៗ ដៃលូកអង្អែលថ្ពាល់ដ៏ទន់រលោង ភ្លាមៗកាយតូចតែមួយត្រូវបានអ្នកកំលោះឱបរឹតយ៉ាងណែន ថើបផ្ដិតលើបបូរមាត់តូចស្ដើងពណ៌ផ្កាឈូក រួចធ្លាក់មកដល់ទ្រូងមានសាច់ដុះពើកៗ បន្ទាប់មកដល់ភ្លៅស្រឡូនដូចជាបណ្តូលចេក ថេយ៉ុនរមាក់រមួលខ្លួនបិទភ្នែកយំដោយអារម្មណ៍ភ័យខ្លាចស្ទើរនិងសន្លប់ទៅហើយ ។
អ្នកប្រុសឃើញគេយំក៏អស់សំណើចខ្លាំងៗ លែងប្រាណរូបល្អរួចញាក់ចិញ្ចើមដាក់គេយ៉ាងច្រលើមបំផុតតាមឬកពាររបស់ខ្លួន ជាមួយអ្នកដទៃនាយមិនសូវជាលេងច្រើនដូចនេះទេ គឺលើកលែងតែជាមួយមនុស្សម្នាក់នេះតែប៉ុណ្ណោះ ព្រោះតែខ្លួនចង់បំភ័យគេនោះអី ។
« យំអ៊ីចឹងស្អាតដល់ហើយអាប់ប៉ាតូច ហ្ហឹស! សោកស្ដាយដែលខ្ញុំមានអារម្មណ៍ថាមិនចង់ប៉ះពាល់របស់ដែលសេសសល់នោះទេ វាដូចជាកាដូដ៏ស្រស់ស្អាតដែលគេបើកហើយ »
« ហ្ហឹកៗ » ថេយ៉ុនរមួលខ្លួនយំខ្សឹកខ្សួល ជលនេត្រាហូរចុះកាត់តាមស្នៀតផ្កា សែនខ្មាសសែនឆួលឆេះពេលដែលឮថាប្រុសម្នាក់នេះហៅគេថារបស់ដែលសេសសល់ ប្រដូចនិងកាដូដ៏ស្រស់ស្អាតដែលគេបើកហើយ តើនាយចង់មានន័យថាម៉េច?
« ល្អមើលដល់ហើយ » ជុងវ៉ុនសើចក្អឹករួចលូកដៃកឹបអាវដំណេករបស់គេឱ្យបានត្រឹមត្រូវវិញ មុននិងវាសដៃជូតទឹកភ្នែកលើថ្ពាល់របស់គេចេញថ្នមៗ រួចនាយទាញកន្សែងដែលមានថ្នាំសន្លប់ចេញមកខ្ទប់ច្រមុះរាងល្អិតមួយរំពេចគេក៏សន្លប់ស្ដូកស្ដឹងនៅលើគ្រែលែងដឹងខ្លួន

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...