សំឡេងបុកប៉ះរាងកាយមាំក្រាស់ ខ្ទាតទៅខាងមុខឡានប៉ុន្តែជាសំណាងល្អ រាងកាយរឹងមាំមិនទទួលគ្រោះថ្នាក់អ្វីដោយសារ ឡានមិនជាបើកលឿននិងមិនខ្ទាតប៉ះទង្គិចខ្លាំងឬបោកក្បាលឱ្យមានរបួសធ្ងន់ធ្ងរ នាយគ្រាន់តែដួលទៅក្រោយនិងរបកដៃជើងតិចតួចប៉ុណ្ណឹង ។
« រត់មិនចេះបើកភ្នែកមើលទេហ្ហេស? »
« ថេយ៉ុង » មិនបានខ្វល់និងការស្ដីបន្ទោសរបស់ម្ចាស់ឡាន ជុងហ្គុកងាកមើលទៅទឹសដៅដែលបានឃើញថេយ៉ុងមុននេះ នាយព្យាយាមក្រោកឡើងទាំងមានរបួសលើរាងកាយឈឺផ្សាយ៉ាងម៉េចក៏នាយមិនខ្វល់ ប៉ុន្តែគួរឱ្យសោកស្តាយដែលនោះវាគឺហួសពេលបាត់ទៅហើយ នាយមិនឃើញសូម្បីតែស្រមោលរបស់គេ ព្រះជាម្ចាស់ពិតជាលេងសើចជាមួយនិងនាយពេកហើយ« លោកម្ចាស់ »
« ប្រពន្ធយើង ប្រពន្ធយើងនៅឯណា? ថេយ៉ុង! អូនទៅចោលបងទៀតមិនបានទេ ត្រឡប់មកវិញមក ត្រឡប់មករកបងវិញមក » ជុងហ្គុកស្ទើរនិងទន់ជង្គង់ដួលស្រឹបទៅនិងដីម្ដងទៀត ក្ដីសង្ឃឹមដែលគិតថានិងបានសម្រេចដូចបំណងវាក៏ប្រែជាទទេស្អាតម្ដងទៀត សូម្បីតែកូនចៅរបស់នាយដែលឈរមើលម្ចាស់របស់ខ្លួននៅក្បែរនោះ ក៏មានអារម្មណ៍ថាសោកស្តាយចំពោះនាយដែរ ហើយក៏នឹកអាណិតដល់ម្ចាស់ត្រូវឈឺចាប់និងរងចាំម្ដងហើយម្ដងទៀត
.........ក្រឹកៗ!!
សំឡេងចាប់យករូបភាពចេញពីម៉ាសុីនថតរូប ពេលនេះការងារបានចាប់ផ្តើម ដែលអ្នកបង្ហាញ style បានឱ្យរាងតូចជាគូជាមួយនិងនាយកំលោះបែបកៀកកិតស្និទ្ធស្នាលដល់ថ្នាក់ត្រូវឱ្យគេអង្គុយលើភ្លៅកំលោះ ថេយ៉ុនមានអារម្មណ៍មិនសូវជាល្អនោះទេ ព្រោះមិនទម្លាប់ជាមួយប្លង់បែបនេះ ប៉ះត្រូវនាយកំលោះច្រលើមម្នាក់នេះ អង្គុយញញឹមស្រាលបែបខិលឱនសម្លឹងមុខគេឥតឈប់ រហូតដល់គេរឹងខ្លួនមិនហ៊ានសូម្បីតែកម្រើកបន្តិច ។
« ធ្វើស្អីហ្នឹង? » ថេយ៉ុនភ្ញាក់ព្រឺតពេលដឹងដល់ដៃកំលោះលូនចូលមកប៉ះឱបចង្កេះតូចរបស់គេសន្សឹមៗ មានបំណងយ៉ាងច្បាស់ក្រឡែតនិងភ្នែក អាល្អិតមានឬកពារដូចមាន់ព្រៃឆ្នាស់ឆ្នើមងើបមុខឆ្ងក់សម្លក់គេថ្លែសឹងតែខ្វាចគេឱ្យរហែកមុខ មើលទៅពិតជាប្រហ៊ឺនសម្បើមណាស់

YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...