ភាគទី០៩ : ទុកឱ្យឆ្មាញីតាមឈ្មោលទៅ

3.1K 142 0
                                        

     ថ្ងៃបន្ទាប់ ថេយ៉ុងទៅរៀនតាមធម្មតា កំពុងអង្គុយធ្វើកិច្ចការនៅក្នុងថ្នាក់ នេះជាពេលចេញលេងប៉ុន្តែគេយកពេលវេលាដែលទំនេរទាំងអស់នេះសម្រាប់ដោះស្រាយចំណោទកិច្ចការ  ណាមួយមិនដល់ប៉ុន្មានខែទៀតទេគេជិតប្រឡងបញ្ចប់ឆ្នាំនៃជីវិតវិទ្យាល័យរបស់គេហើយ ។

    « ថេយ៉ុង »
    « អស៎! បាទអ្នកគ្រូ »

    « មានអ្នកមករកប្អូននៅឯបន្ទប់អាណាព្យាបាល ប្អូនជួយទៅជួបគេនៅទីនោះផងណាស៎ »

     « អឺកបាទ! ប៉ុន្តែគេជាអ្នកណាទៅអ្នកគ្រូ? »

     « គេមិនបានប្រាប់លម្អិតទេ គេគ្រាន់តែនិយាយថានៅពេលដែលប្អូនទៅដល់គឺនិងបានដឹងហើយ » អ្នកគ្រូស្អាតញញឹមរួចក៏ចេញទៅវិញ នៅឡើយតែរាងតូចដែលអង្គុយអេះអុញធ្វើមុខងឿងឆ្ងល់ ប៉ុន្មានថ្ងៃនេះចម្លែកណាស់ សម្បូររឿងឱ្យគិតរាល់ថ្ងៃ តើអ្នកដែលមករកគេនោះជាអ្នកណា? ហើយហេតុអីចាំបាច់ត្រូវឱ្យគេទៅជួបដែរ?

    ណ្ហើយ! យ៉ាងក៏អ្នកគ្រូមកផ្ដល់ដំណឹងឱ្យគេដល់ថ្នាក់ទៅហើយ នេះបើមិនទៅទុកថាជាក្មេងគ្មានសីលធម៌កិរិយាអាក្រក់ គិតរួចក៏ប្រញាប់រៀបចំសៀវភៅដាក់កាតាបឱ្យរៀបរយ រួចក៏ប្រញាប់ដើរទៅរកតាមទឹសដៅដែលអ្នកគ្រូបានប្រាប់ ។

     « នៅឯណាទៅ? » បន្ទាប់ពីមកដល់បន្ទប់អាណាព្យាបាលដូចអ្វីដែលអ្នកគ្រូបាននិយាយហើយនោះ គេស្រាប់តែចម្លែកចិត្ត ព្រោះមិនបានឃើញមានអ្នកណាម្នាក់នៅទីនោះទេ គ្រប់យ៉ាងគឺទទេស្អាត ចុះមនុស្សដែលចង់ជួបគេនោះទៅណាបាត់ហើយ? នេះគិតចង់ទៅក៏ទៅ ចង់មកក៏មកអ៊ីចឹងមែនទេ?

    « មកហើយហ្ហេស? »
    « អាយយ៎!! » ភ្លាមៗ អាល្អិតស្រែកចាចកន្រ្តាក់ខ្លួនលោតដូចត្រូវខ្មោចលង ព្រោះសុខៗស្រាប់តែមានអ្នកមកនិយាយខ្សឹបៗក្បែរត្រចៀករបស់គេពីក្រោយ តើអ្នកណាមិនភ័យទៅ?

    « ហ្ហឹស! ជួបគ្នាទៀតហើយ »
    « គឺលោក...លោកទៀតហើយ?? »

    « មែនហើយ! មិនបាច់ធ្វើមុខភ័យដូចជាឃើញខ្មោចយ៉ាងនេះទេ យើងមកធម្មតាទេ មិនបានមកបង្ខំ!! » ជុងហ្គុកដាក់ដៃជ្រែងចូលហោរប៉ានិងឈានទៅមុខសន្សឹមៗខិតចូលទៅរកគេជាមួយស្នាមញញឹមលើផ្ទៃមុខ នាំឱ្យថេយ៉ុងខិតខ្លួនថយក្រោយដល់ទល់ខ្លួននិងជញ្ជាំង ធ្វើខ្លួនមិនត្រូវ

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now