ភាគទី៦១ : កំណើតស្នេហ៍

2.6K 134 4
                                        

    
     នៅរាត្រីនាថ្ងៃដដែលនោះ ក្នុងផ្ទះមានសភាពស្ងប់ស្ងាត់បន្តិច ម៉ោង១១យប់ទៅហើយ ប៉ុន្តែពន្លឺភ្លឺចិញ្ចាចនៅតែមាននៅក្នុងបន្ទប់នោះចេញពីអំពូលភ្លើង ឆ្លុះចាំងបំភ្លឺជុំវិញបរិវេណនៃផ្ទៃបន្ទប់ធំទូលាយ ស្ថិតនៅចន្លោះរវាងកំលោះតូចទាំងពីរ គ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់ ថេយ៉ុនសង្ងំនៅក្នុងបន្ទប់មិនចេញទៅណា ថ្មើរនេះគេមិនទាន់បានសម្អាតខ្លួននៅឡើយ ព្រោះក៏គ្មានឈុតដើម្បីប្ដូរ ល្ងាចមិញនេះជុងវ៉ុនយកតែអាហារមកឱ្យគេ ក៏មិនបានយកឈុតឱ្យគេសម្រាប់ផ្លាស់ប្ដូរនោះដែរ ទោះទីនេះជាបន្ទប់របស់នាយ ប៉ុន្តែតើគេធ្វើម្ដេចនិងហ៊ានប៉ះពាល់របស់របររបស់នាយឬក៏ហ៊ានយកឈុតរបស់ក្មេងនេះស្លៀកផ្ដេសផ្ដាសទៅ ។

    « យ៉ាងម៉េច សម្លឹងមុខខ្ញុំធ្វើអី? ទៅងូតទឹកទៅ ប្រយ័ត្នតែគេងក្បែរខ្ញុំធមក្លិនមិនល្អ មិនបានទេ! »
   
     « អ្នកណាចង់គេងក្បែរឯង? »
     « ខ្ញុំយ៉ាងម៉េច? ខ្ញុំមិនសុីឯងទេ »

     « ឯ...ឯងថាម៉េច? » ថេយ៉ុនតន្រ្តំជើងលើកដៃចង្អុរមុខនាយនោះ និយាយស្ដីមាត់ឥតរបៀប បើមនុស្សច្រលើមអីយ៉ាង នេះមិនឱ្យគេខ្លាចយ៉ាងម៉េចទៅ? ណាមួយគេមិនចេះតែគិតផ្ដេសផ្ដាសតែម្នាក់ឯងនោះទេ ព្រោះពីមុនមកនាយម្នាក់នេះក៏ធ្លាប់ធ្វើហើយដែរ គឺលបឡើងចូលទៅបន្ទប់របស់គេហើយក៏ថ្លើមធំហ៊ានក្រញិចថើបគេគ្មានសល់សាច់នោះអី

    « ព្រោះខ្ញុំមិនមែនជាខ្លា ខ្ញុំមិនសុីឯងទេ! អេស៎! ឬនឹកឃើញអ្វីផ្សេង? ហ្ហឹស! គិតដល់ណាហើយ? » អ្នកកំលោះបានចិត្តញោះគេដល់ថ្ពាល់ក្រហមអស់ នាយបានទម្លាប់វាចានេះជាកេរ្តិ៍មកពីឪពុកប្រដូចគ្នាបេះដាក់ ចូលចិត្តញោះមនុស្សក្បែរខ្លួនជាពិសេសបងប្អូនគេទាំងពីរនាក់នេះ ពូកែខឹង ពូកែងរដូចគ្នាហ្នឹងឯង

     « ឆឹស!! ខ្ញុំគ្មានស្អីស្លៀកទេ! ទៅរកឈុតមកឱ្យខ្ញុំប្ដូរមក »
     « បើអ៊ីចឹងមិនបាច់ស្លៀកទេ »

     « ឯង!!! » នាយតូចពិបាកចិត្តរកស្អីផ្លាស់គ្មាន ប៉ុន្តែជុងវ៉ុនធ្វើមិនដឹងក្រៅពីតសម្ដីញោះគេដដែលនោះដល់ធ្វើឱ្យថេយ៉ុនគេម៉ួ ម៉ៅក្ដៅក្រហាយខ្លាំងឡើង ព្រោះនេះគឺជាកំហុសរបស់នាយសុខៗក៏ចាប់គេយកមក មានត្រឹមតែខោអាវមួយចង្កេះ ល្ងាចមិញនេះគេក៏មិនទាន់ជម្រះបញ្ជីជាមួយអាក្មេងនេះដែរដែលចូលចិត្តខ្សែលើដាក់គេរហូត ក្រៅពីច្រលើមរបុិលរប៉ូចហើយនាយនេះក៏មាត់ឥតគម្របដូចគ្នា គឺវាចាម្ដងៗគួរឱ្យចង់ទះបំផុត

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Donde viven las historias. Descúbrelo ahora