ចំណាយពេលពេញមួយយប់ក្នុងការរួមខ្នើុយជាមួយគ្នា ព្រឹកឡើងអរុណរះឆ្លងចូលថ្ងៃថ្មី ព្រលឹមស្រាងៗមេឃត្រជាក់ធ្លាក់ខ្យល់រំហើយ បោកបក់ប៉ើងផាត់ក្រណាត់វាំងននក្នុងបង្អួចកញ្ចក់បើកចោល ខ្យល់រំហើយធ្លាក់បក់ចូលមកដល់ខាងក្នុងលឿនរហ័សមកប៉ះជាមួយនិងប្រាណតូចខ្ចីល្ហក់ឱ្យរងាញ័រញាក់មុននិងធ្វើឱ្យភ្ញាក់ឡើងពីដំណេក ។
« ហ៊ឺយ!! ម៉េចក៏ខ្ញុំមកនៅទីនេះ? » ប្រុសតូចបើកភ្នែកតើនឡើងមកសម្លឹងមើលឃើញបរិវេណជុំវិញបន្ទប់និងចាំច្បាស់ថាជាទីណា គេប្រហោងពោះធ្លុងស្របពេលដែលងាកចុះមកមើលនៅលើប្រាណតូចរបស់ខ្លួនគឺត្រូវបានគ្របដណ្ដប់ដោយឈុតសឺមីវែងហួសភ្លៅរបស់គេ ជារបស់អ្នកណាក៏មិនដឹង
« ភ្ញាក់ហើយឬប្រពន្ធសម្លាញ់? » ជួនជាពេលនោះដែរ ជុងហ្គុកចេញមកពីក្នុងបន្ទប់ទឹកក្នុងសភាពកាយទទេស្អាតនាផ្នែកខាងលើ និងផ្នែកចង្កេះខាងក្រោមត្រូវបានហ៊ុមព័ទ្ធដោយកន្សែងពណ៌ស សក់ទន់រលាស់សើមដោយទឹកតិចៗមើលទៅធ្វើឱ្យនរៈកាន់តែស្រស់សង្ហាដល់កំពូល មិនត្រឹមតែមានរាងកាយរឹងមាំហើយថែមទាំងសង្ហាអាចរើសបាន
« អ្នកណាជាប្រពន្ធរបស់លោក? បាត់ការចងចាំហើយមែនទេ? »
« ទេ! បងចាំ ហើយចាំច្បាស់គ្រប់យ៉ាងទៀតផងថាអ្នកដែលកំពុងតែគេងនៅលើគ្រែជាមួយបងនេះជាប្រពន្ធរបស់បង កូនឆ្មាតូច » ជុងហ្គុកនិយាយបណ្ដើរញាក់ភ្នែកដាក់រាងតូចបណ្ដើរ ដៃក្រាស់លើកកន្សែងមកជូតសក់រលាស់តិចៗដើម្បីសម្ងួតវាមុននិងទៅបើកទូរសម្លៀកបំពាក់រកមើលឈុតដើម្បីស្លៀកពាក់ ខណៈដែលចម្លើយរបស់នាយមុននេះកំពុងតែធ្វើឱ្យប្រុសតូចគាំងស្ដូកដូចកំពុងតែកកទៅហើយ
« ??? » ថេយ៉ុងព្រិចភ្នែកញាប់ស្អេក រវល់តែឆ្ងល់ក៏ក្រលេកទៅរកស្រដីជាមួយនាយ តែចៃដន្យពេលនោះចំពេលដែលជុងហ្គុកកំពុងតែទាញកន្សែងចេញពីចង្កេះរបស់នាយក្រវែងចោល ឈរខ្លួនននលគកនៅមុខកញ្ចក់ចាំឆ្លុះឱ្យឃើញប្រាណកំលោះទាំងមុខទាំងក្រោយពេញៗភ្នែកអាល្អិតអង្គុយចំហរមាត់រុយហើរចូលគគោក
« រាងកាយប្ដីអូនយ៉ាងម៉េចដែរ? ធំ...អស៎ មាំមួនទេ? » ជុងហ្គុកញញឹមគែមមាត់ដឹងថាក្មេងនោះកំពុងអង្គុយសម្លឹងមើលនាយចំហរមាត់ហៀរទឹកមាត់ទាំងធុងៗធ្វើដូចជាមិនដែលឃើញ នាយក៏ងាកបែរមករកគេទាំងមិនទាន់ស្លៀកពាក់ស្រួលបួលផង ធ្វើឱ្យថេយ៉ុងស្រែករំពងមុខក្រហមលើកដៃខ្ទប់ភ្នែក

ВЫ ЧИТАЕТЕ
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Фанфикផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...