ភាគទី៥៣ : អូនចង់ធ្វើជារបស់បង

2.8K 128 5
                                        

      « គេជាអ្នកណាទៅ? »  នាងល្អិតជូលីមកតាមការណាត់ ចាំអស់រយៈជាពេលជាយូរក៏ក្រលេកទៅឃើញអ្នកដែលដើរចូលមក រួចសំដៅមកកន្លែងដែលនាយអង្គុយ ប៉ុន្តែនាងមើលគេមិនស្គាល់នោះទេដោយសារតែអ្នកខាងនោះស្លៀកពាក់រុំជុំជិត បិទបាំងមុខមាត់ដោយមួកនិងម៉ាស

    ប៉ុន្តែបន្តិចក្រោយមក ភាពភ្ញាក់ផ្អើលក៏បានកើតឡើង នាងធ្វើមុខស្រឡាំងកាំងស្របពេលដែលអ្នកខាងណោះកំពុងតែដោះម៉ាសនិងមួកបង្ហាញផ្ទៃមុខឱ្យគេឃើញពេញៗភ្នែក ហើយនាងក៏នៅតែចំណាំបានថាមុខមាត់នេះហើយគឺជាអាប់ប៉ារបស់នាង ។

    « អាប់ប៉ា »
    « មិនមែនទេ! តែខ្ញុំជាប្អូនប្រុសភ្លោះរបស់បងថេយ៉ុង »

    « ប្អូនប្រុសភ្លោះ? អ៊ីចឹងបានន័យថារបស់នោះ... »
    « មែនហើយ ខ្ញុំជាអ្នកផ្ញើរកាដូនិងសំបុត្រនោះទៅឱ្យនាង » ថេយ៉ុនបានរៀបរាប់ប្រាប់នាងតាមដំណើរ ជាមួយនិងកាដូហើយនិងសំបុត្រនោះគឺជារបស់គេ ហើយខ្លួនក៏បានរៀបរាប់ពីបំណងរបស់គេដែលធ្វើបែបនេះ នាងល្អិតត្រងត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់និងភ្ញាក់ផ្អើល

    « ប្រសើរណាស់ ចុះពេលនោះអាប់ប៉ានៅជាមួយអ្នកមែនទេ? ហើយតើខ្ញុំអាចជួបគាត់បានទេ? ខ្ញុំនឹកគាត់ខ្លាំងណាស់ អ្នកអាចនាំខ្ញុំទៅជួបគាត់ឥឡូវនេះតែម្ដងបានទេ? សូមអង្វរ! » នាងល្អិតធ្វើមុខស្រពាប់ស្រពោន ប៉ុន្តែមិនមានន័យថានាងមិនសប្បាយចិត្តពេលដែលស្ដាប់ឮដឹងរឿងទាំងអស់ហើយនោះទេ នាងសប្បាយចិត្តហើយពិតជាចង់ទៅជួបគេខ្លាំងណាស់ ហើយបើធ្វើឱ្យប៉ារបស់នាងនិងអាប់ប៉ារបស់នាងត្រូវរូវគ្នាវិញកាន់តែឆាប់គឺកាន់តែល្អ

    « ស្ងប់អារម្មណ៍សិនទៅ ខ្ញុំមិនអាចនាំនាងទៅជួបបងប្រុសនៅពេលនេះបានទេ ប៉ុន្តែអាចជាពេលក្រោយដែលមានឱកាស ប៉ុន្តែខ្ញុំប្រាប់រឿងសំខាន់មួយដល់នាងទៅចុះ គឺបងប្រុសជិតរៀបការហើយ »

     « ថាម៉េច? រៀប...រៀបការជាមួយនិងអ្នកណា? »
     « គឺជាមនុស្សស្រី បងប្រុសប្រាប់ថាគាត់ចង់បានកូនហើយបង្កើតគ្រួសារតូចមួយ មានម៉ាក់ប៉ាហើយនិងកូន »

      « មិនអាចទេ...ខ្ញុំមិនព្រមទេ មិនព្រមជាដាច់ខាត អាប់ប៉ាជាប្រពន្ធរបស់លោកប៉ា ហើយលោកប៉ាស្រលាញ់អាប់ប៉ាខ្លាំងណាស់ បើលោកប៉ាជ្រាប ទ្រូងរបស់លោកប៉ាច្បាស់ជាត្រូវខ្ទេចខ្ទាំម្ដងទៀតមិនខាននោះទេ » នាងល្អិតស្ដាប់រួចក៏កញ្ជ្រោលឡើងធ្វើមុខមាំមិនពេញចិត្ត ក្នុងទ្រូងរបស់នាងពេលគឺហួងហែងថេយ៉ុងខ្លាំងជាងឪពុករបស់នាងទៅទៀត អ្នកម៉ាក់ដែលគេស្រលាញ.. អហ៎ទេ គឺអាប់ប៉ាដែលគេស្រលាញ់ ថេយ៉ុងជាអាប់ប៉ារបស់គេ រឿងអីដែលគេសុខចិត្តបាត់បង់អាប់ប៉ាម្នាក់នេះពីប៉ារបស់គេទៅឱ្យអ្នកដទៃបាននោះ ថេយ៉ុនប្រាប់ថាបងប្រុសរបស់គេចង់បានកូន! ចុះគេនេះ ហើយនិងបងៗរបស់នាងទាំងអស់មិនមែនជាកូនដែលគេស្រលាញ់ទេហ្ហេស? ឬមួយថេយ៉ុងឈប់ស្រលាញ់ពួកគេហើយនិងប៉ារបស់នាងហើយ

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now