ក្រោយនិយាយគ្នាដឹងសាច់រឿងសព្វគ្រប់រួច ពួកគេក៏បំបែកគ្នារៀងខ្លួន ថេយ៉ុងមិនបានដើរទៅជាមួយប្អូនប្រុសរបស់គេនោះទេ ព្រោះគេកំពុងតែបណ្ដើរគ្នាជាមួយនិងជុងហ្គុក ចំណែកគេគឺដើរមកបណ្ដើរជាមួយនិងនាយកំលោះម្នាក់នេះ ក្រោយដើរផុតពីភ្នែកពួកគេ ថេយ៉ុងក៏លែងដៃរបស់នាយខណៈដែលអ្នកខាងនោះឈរញញឹមញញែមមុខរីកដូចគ្រាប់ជី ។
« អូននិយាយមុននេះជាការពិតមែនទេ? អូនព្រមឱ្យបងចែចង់ហើយ? »
« អត់ទេ! គ្រាន់តែថាចោល »
« តែបងនិងរើសយកមកវិញ ហើយត្រូវការឱ្យអូនទទួលវាម្ដងទៀត » នាយកំលោះញញឹមមុខស្រស់ បង្ហាញឬកពារផ្អែមល្ហែមដាក់គេ រួចទាញដៃតូចៗនោះលើកឱ្យមកស្ទាបលើបេះដូងរបស់ខ្លួន ថេយ៉ុងជ្រួញចិញ្ចើមធ្វើមុខជូរជ្រេញរួចដកដៃមកវិញ
« នែ! ខ្ញុំសួរលោកតាមត្រង់ ហេតុអីក៏មុខក្រាស់ខ្លាំងម្លេះ? » មកដល់ពេលនេះទៅហើយគេដឹងចិត្តប្រុសម្នាក់នេះថា នាយមិនហ៊ានធ្វើអីគេនោះទេ គេក៏ហ៊ានសួរដៀលនាយត្រង់ៗ ព្រោះស្ដាប់តែសម្ដីចុះឱ្យផ្អែមត្រលាន់តែម្ដងហើយ ប្រុសព្រានសម្ដីបែបនេះមិនខុសអីពីជុងហ្គុកនោះទេ ប៉ុន្តែទាស់ត្រង់ថានាយឆ្លាតជាងជុងហ្គុកបន្តិច ព្រោះអី? ព្រោះនៅតែចាំនិងចំណាំបានមនុស្សដែលគេប្រាប់ថាស្រលាញ់ គឺមិនដូចនាយជុងហ្គុកនោះទេ
« ព្រោះអូន »
« ម៉េចក៏ខ្ញុំ? »
« បងស៊ូមុខក្រាស់ដើម្បីអូន បើមិនចង់ឱ្យបងធ្វើមុខក្រាស់បែបនេះទៀតទេ ក៏ទាល់តែអូនព្រមទទួលយកស្នេហារបស់បង »
« ខ្ញុំប្រាប់លោកតាមត្រង់ហើយថា ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចទៅហើយ ខ្ញុំមិនអាចទទួលយកស្នេហារបស់លោកបានទេ លោកយល់ទេ? » ថេយ៉ុងឆ្លើយតបហីៗទាំងមិនប្រណីដល់បេះដូងរបស់គេសោះឡើយ រួចអាងដើរគេចចេញ ប៉ុន្តែក៏ត្រូវទុចដំណើរមកវិញដោយសារពាក្យមួយឃ្លារបស់នាយ ៖
« គឺគេម្នាក់នោះមែនទេ? គេមានស្អីអស្ចារ្យទៅ មនុស្សល្ងង់យ៉ាងនេះអូននៅស្រលាញ់គេទៀតហ្ហេស? គេមិនទាំងចាំថាអូនជាអ្នកណាផង មនុស្សស្រលាញ់គ្នារបៀបម៉េចទៅ មិនចំណាំសូម្បីតែមនុស្សដែលខ្លួនឯងស្រលាញ់ »
YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...
