ភាគទី៦២ : បងអាត្មានិយមណាស់

3.3K 147 13
                                        

     ព្រឹកព្រហាម អ្នកប្រុសលបមើលរាងតូចកំពុងតែគេងលង់លក់ក្នុងរង្វង់ដៃរបស់ខ្លួន យប់មិញមានអ្វីកើតឡើងខ្លះ អ្នកណាអាចប្រាប់បានក្រៅពីពួកគេ ប្រាណតូចបម្រះឡើងបន្តិចបែរមុខមកប៉ះនិងទ្រូងរបស់នាយហើយប្រឹងត្រសុលចូលក្បែរទ្រូងរឹងមាំនោះព្រោះហាក់មានអារម្មណ៍កក់ក្ដៅជាងមានភួយក្រាស់ដណ្ដប់ទៅទៀត ។

     « ល្មមភ្ញាក់ហើយឮទេ? »
     « កុំរំខាន » ថេយ៉ុនបួញមាត់ប្រកែកទាំងមិនបើកភ្នែក មនុស្សកំពុងតេគេងលក់ស្រួលផងមកដាស់យ៉ាងម៉េច? ជុងវ៉ុនសើចខឹកបានដៃក្រញិចគេ ច្រមុះចុងស្រួចឱនទៅញក់ញីលើថ្ពាល់ផូរផង់ទន់ក្រអូបប្លែកទាក់ចិត្តអ្នកប្រុស ភ្លាមនោះភ្លេចខ្លួនថេយ៉ុនស្រែកយ៉ៃភ្ញាក់ក្រញ៉ាងលើកដៃស្ទាបកទាំងឈឺក្រចាប់បន្តិច ព្រោះមុននេះជុងវ៉ុនមិនដឹងយ៉ាងម៉េចស្រាប់តែក្រញិចគេជាមួយនិងធ្មេញរបស់នាយដល់ឡើងជាស្នាមក្រហមជាំទៅហើយ

    « ភ្ញាក់លឿនម្លេះ? »
    « អាក្មេងឆ្កួត អ្នកណាឱ្យឯងមកខាំខ្ញុំធ្វើអី ឈឺណាស់! »

    « គេមិនហៅថាខាំទេ គេហោថាគ្រឺត!! ខំស្មានថាមិនភ្ញាក់ហើយទេតើ! និងបានថើបឱ្យយូរៗនោះអី » ជុងវ៉ុនញញឹមកំហិលឱនមុខទៅជិតគេរួចយកចុងច្រមុះរបស់នាយញីជាមួយនិងចុងច្រមុះរបស់គេតិចៗងាកថើបថ្ពាល់ក្រពុំខ្សឺត អាងតែគេចិត្តត្រជាក់មិនមាត់មិនស្ដីឱ្យដូចមុន ប៉ុន្តែមិនមែនមានន័យថាគេនៅស្ងៀមឱ្យនាយខ្សែលើរហូតនោះទេ

    « បើយប់មិញមានអ្វីកើតឡើងនោះ ខ្ញុំមិនអត់ឱនឱ្យឯងទេ »
    « ចុះបើវាកើតឡើងមែន ឯងប្រុងធ្វើស្អីខ្ញុំ? »
    « ខ្ញុំនិងសម្លាប់ឯងមិនខានទេ »

     « សម្លាប់ប្ដីឯងបានដែរហ្ហេស? »
     « ឆុឹស! ខ្ពើមណាស់...អូយយ៎!! លែង!! » ថេយ៉ុនស្រែកចាចត្រូវនាយចាប់ស្មារបស់គេផ្ដួលទៅលើពូកវិញ កាយកំលើនៅសង្កត់ពីលើ ខណៈដែលផ្ទៃមុខសង្ហាក៏ឱនខិតចុះសន្សឹមទៅរកគេ កែវភ្នែកមុតថ្លាត្របាញ់មើលបរបូរមាត់គួរឲ្យចង់នេបនិត្យមួយនោះដែលនាយប្រាថ្នាប៉ះរាល់ថ្ងៃ ថេយ៉ុនបេះដូងរបស់គេលោតញាប់និងស្រាប់តែធ្មិចភ្នែកជិតឈឹង អ្នកប្រុសសើចបន្តិចរួចងាកមកខ្សឹបក្បែរត្រចៀករបស់គេ

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Место, где живут истории. Откройте их для себя