ភាគទី០៦ : អាលោកមាត់ឆ្កែ...អឹមម!!

3.8K 169 1
                                        

     ជុងហ្គុកបានចាកចេញពីផ្ទះរបស់គេ និងបន្តមកដល់សាលាដែលថេយ៉ុងរៀន ដឹងតាមរយៈដំណឹងពីមេការម្នាក់ថាគេរៀននៅទីនេះ ។ រាងសង្ហាដើរចូលក្នុងសាលាភ្នែកមើលឆ្វេងស្ដាំក្រែងប្រទះនិងគេដោយចៃដន្យ ក្នុងចិត្តក៏នៅតែគិតអវិជ្ជមានលើគេតាំងពីចេញពីផ្ទះរបស់គេមក ។

     « លោកម្ចាស់ចង់នាំក្មេងម្នាក់នោះទៅជាមួយវិញមែនទេទាន? »

     « យើងមកយករបស់ដែលមិនទាន់ប្រើអស់ថ្លៃ ហើយក៏មកចាប់ចោរដែលលួចរបស់យើង បំបែកគ្នាទៅដើររកជុំវិញបរិវេណសាលានេះទៅ  មិនលើកលែងសូម្បីតែមួយច្រក ត្រូវរកគេឱ្យឃើញ »

     « បាទទាន! » នាយជំនិតនិងកូនចៅទទួលបញ្ជារួចក៏បំបែកគ្នាដើម្បីតាមរកថេយ៉ុង មុននិងធ្វើបែបនេះនាយក៏បានទៅនិយាយជាមួយនាយកសាលារួចហើយ ដោយប្រាប់ថាចង់ដើរមើលជុំវិញសាលានេះ ដោយយកលេសជាចង់ធ្វើជាការឧបត្ថមបន្ថែមសម្រាប់សាលា

     ដូច្នេះមិនមានបញ្ហាអ្វី នាយគឺត្រូវតែរកក្មេងម្នាក់នោះឱ្យឃើញហើយយកគេទៅជាមួយ របស់ផ្សេងនាយអាចប្រើបានតែម្ដងៗហើយក៏បោះចោល ប៉ុន្តែសម្រាប់របស់មួយនេះនាយប្រហែលជាត្រូវប្រើវាឱ្យអស់ថ្លៃដូចសម្ដី ព្រោះវាមានលក្ខណៈពិសេសជាងគេនោះអី ។

    ចិត្តរបស់នាយក៏អន្ទះសារដូចគ្នា ដល់ថ្នាក់ឈររងចាំស្ដាប់ដំណឹងស្ងៀមៗមិនបាន ក៏សម្រេចចិត្តដើររកមើលដោយខ្លួនឯងដូចគ្នានៅក្បែរនោះ ក៏ដើររហូតមកដល់អគារចាស់មួយដែលទុកចោល ។ ប៉ុន្តែវាដូចអ្វីដែលនាយចង់ឃើញពិតមែន គឺនៅទីនោះពេលដែលនាយបានដើរមកដល់អគារមួយនោះ ស្រាប់តែបានប្រទះឃើញគូរស្នេហ៍មួយគូរដែល កំពុងតែស្អិតរមួតជាមួយគ្នា ប៉ះដៃប៉ះជើងលេបខាយបែស្និទ្ធស្នាល ហើយនៅពេលដែលនាយព្យាយាមសម្លឹងមើលទៅក៏ស្រាប់តែឃើញថានោះហើយគឺជាក្មេងម្នាក់នោះដែលនាយកំពុងតែតាមរក តាមពិតមកពួនសង្ងំលួចលាក់ជាមួយមនុស្សប្រុសនៅទីនេះ មិនចេះអៀនខ្មាសសូម្បីតែនៅក្នុងសាលាក៏ហ៊ានធ្វើទង្វើរបែបនេះ ប៉ុន្តែតាមពិតទៅនោះគឺថេយ៉ុនមិនមែនថេយ៉ុងនោះទេ ។

     « ហ្ហឹស! ពេស្យាចារ អត់ឃ្លានសម្បើមណាស់ » ជុងហ្គុកឈរនិយាយម្នាក់ឯងសម្លឹងមើលទៅកាន់អ្នកដែលកំពុងតែញ៉ែញ៉ងគ្នានោះទាំងក្រសែភ្នែកឡកឡឺយខ្ពើមរអើម មុននិងញញឹមចុងមាត់បន្តិចហើយក៏ដើរផុតទៅ ក្នុងគំនិតរបស់នាយនោះគឺ ក្មេងម្នាក់នោះគឺមានចរឹកបែបនេះ ហើយការគិតរបស់នាយក៏មិនខុសនោះដែរ ដូច្នេះពេលដែលឃើញបែបនេះហើយវាកាន់តែធ្វើឱ្យនាយយល់ច្រឡំលើគេកាន់តែខ្លាំងថែមទៀត

🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )Where stories live. Discover now