« បងប្រុស! » ឆ្លៀតពេលដែលគូរស្នេហ៍ទាំងពីរកំពុងតែផ្អែមល្ហែមនិងគ្នា ទ្រាំមិនបានដេយ៉ិនក៏ដើរចូលមកដើម្បីកាត់ចង្វាក់ស្នេហ៍របស់ពួកគេ ធ្វើឱ្យអ្នកទាំងពីរបញ្ឈប់ការសើចក្អាកក្អាយនិងងាកទៅសម្លឹងមើលមនុស្សដែលកំពុងតែដើរចូលមករកខ្លួនពួកគេនៅពេលនោះ
« ថេយ៉ុន » ថេយ៉ុងហៅឈ្មោះប្អូនប្រុសដោយវាចាទន់ភ្លន់ដូចពីដើមរៀងមក ទោះបីដឹងថាប្អូនប្រុសម្នាក់នេះធ្លាប់ធ្វើអ្វីដាក់គេខ្លះពីមុនមកក៏ដោយ ក៏ប៉ុន្តែចិត្តបរិសុទ្ធមួយនេះមិនដែលខឹង មិនដែលគុំគួន ព្រោះតែក្ដីស្រលាញ់ដែលមានចំពោះប្អូនគឺនៅតែដដែល ប៉ុន្តែចំពោះជុងហ្គុកគឺនាយមិនគិតអ៊ីចឹងទេ នាយធ្លាប់បានព្រមានក្មេងនេះម្នាក់ម្ដងរួចមកហើយ តែគេនៅតែព្យាយាមចូលមកជិតថេយ៉ុងទៀត
« ខ្ញុំគឺ...» ថេយ៉ុនឈានជើងទៅមុខបន្តិចប្រុងចូលទៅជិតបងប្រុសរបស់គេ ប៉ុន្តែជុងហ្គុកបែរជាកាន់ដៃថេយ៉ុងជាប់និងទាញគេចូលមកជិតខ្លួនរួចលូកដៃឱបចង្កេះតូចយ៉ាងស្និទ្ធស្នាល ព្រោះតែមិនទុកចិត្តក្មេងម្នាក់នេះប្រហែលជាមានល្បិចស្អីទៀតហើយ នាយសម្លឹងមើលថេយ៉ុនដោយទឹកមុខមាំបែបសម្លឹងគេដោយក្រសែភ្នែកដូចរាជសី ដាក់កំហិតនិងការគម្រាមកំហែងកុំឱ្យគេហ៊ានចូលមកជិតថេយ៉ុងទៀត
« បងថាពួកយើងប្រញាប់ទៅ បងនាំអូនទៅញុាំបាយទុកជាការអបអរសម្រាប់លទ្ធផលប្រឡងររបស់អូន ហើយបងក៏មានកាដូពិសេសប្រគល់ឱ្យអូនដូចគ្នា » មិនបានជាខ្វល់ថាថេយ៉ុននៅនិងមុខឬអត់ នាយបែរមកនិយាយជាមួយរាងតូចញញឹមដាក់គេយ៉ាងទន់ភ្លន់ធ្វើដូចជានៅតែពីរនាក់ ដៃកំលោះឱបចង្កេះតូចយ៉ាងណែនដូចខ្លាចគេចូលមកដណ្ដើម បម្រុងនិងបណ្ដើរចេញទៅតែថេយ៉ុងទប់ដៃរបស់នាយជាប់ និងងើបសម្លឹងមុខនាយដោយក្រសែភ្នែកបែបអង្វក៎រួចដើរទៅរកប្អូនប្រុសរបស់គេ ធ្វើឱ្យជុង
ហ្គុកជ្រួញចិញ្ចើម
« ទៅជាមួយគ្នាទៅណាស៎ ពួកយើងទៅញាំបាយជុំគ្នាជប់លៀងការប្រឡងជាប់របស់ពួកយើងព្រមគ្នា បងដឹងថាឯងក៏បាននិទ្ទេសល្អដូចគ្នា ប្អូនប្រុសរបស់បងពូកែណាស់ »
YOU ARE READING
🍑មន្តស្នេហ៍កំលោះពោះម៉ាយ🚬 ( ចប់ )
Fanfictionផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែលបានចូលមកមានមេត្រីភាពជាមួយនាយម្នាក់នេះ ។ នេះជាបិសាចលើគ្រែច្បាស់ណាស់ ឬតើនាយជាប់បណ្ដាសារឬយ៉ាងណា? ...
